ខេត្តកំពង់ធំ. ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី . ជូ. សំអាន ស្នងការនគរបាលខេត្តកំពង់ធំ មកលើមន្ត្រីក្រោមឱវាទ ដែលបានខិតខំបំពាញភារ:កិច្ច រក្សានូវសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ននិងតាមមូលដ្ឋាន ក្នុងខេត្តកំពង់ធំ ទើបជម្រុញឲ្យមានការលើកទឹកចិត្តដល់មន្ត្រី នគរបាល តំឡើងឋានន្តរសក្កិ និងផ្ទេរតែងតាំងមុខតំណែងដល់ មន្ត្រីនគរបាល ខេត្តកំពង់ធំ។លោកឧត្តមសេនីយ៍ត្រី ជូ សំ អាន. ស្នងការនគរបាលខេត្តកំពង់ធំ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ របស់មន្ត្រីនគរបាល
ចំណុះឲ្យស្នងការខេត្ត ក្នុងការចូលរួមអនុវត្តនូវគោល នយោបាយភូមិ ឃុំ មានសុវត្តិភាព និងគោរពនូវបទបញ្ចាររបស់អគ្គស្នងការនគរបាលជាតិ ដែល បានដាក់ចេញ មិនតែប៉ុណ្ណោះដោយមានការគោរពនូវអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទប់ស្កាត់នូវបទល្មើសផ្សេងៗ និង ធ្វើការផ្សព្វផ្សាយ ច្បាប់ដល់មូលដ្ឋានប្រជាពលរដ្ឋ និងធ្វើសម្រេចបាននូវការងារដ៏ធំធេង។
បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ. ហ៊ាន សារឿន អនុប្រធាននាយកដ្ឋានបុគ្គលិក ប្រកាសនូវការតែងតាំង ផ្ទេរតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្កិមន្ត្រីនគរបាលជាតិ នៃស្នងការនគរបាលខេត្តកំពង់ធំ មាន. ១០៥នាក់ ផ្ទេរតែងតាំងមុខតំណែង ៣៨នាក់ ស្រីម្នាក់. ស្នងការង២នាក់ នាយ ការិយាល័យ៥នាក់ នាយរងការិយាល័យ ២៤នាក់ ស្រី១នាក់ អធិការង៧នាក់ កំម្លើងឋានន្តរសក្កិ ៦៧នាក់ ស្រី២នាក់ ថ្នាក់វរ:សេនីយទោ ២៨នាក់ ស្រី២នាក់ ថ្នាក់វរ:សេនីយ៍ត្រី ៣៧នាក់ ថ្នាក់អនុសេនីយ៍ឯក២នាក់ នៅសាលប្រជុំសាលាខេត្តកំពង់ធំ នាព្រឺកថ្ងៃទី ១៣ខែកក្កដា ឆ្នាំ២០១៥។


ឯកឧត្តម អ៊ុត សំ អន អភិបាលខេត្តកំពង់ធំបានកោតសរសើរចំពោះស្នងការនគរបាលខេត្តកំពង់ធំ បានមានប្រសាសន៍នែនាំឲ្យមន្ត្រីនគរបាលទាំងអស់ប្រឹងប្រែងបន្ថែមទៀត កុំស្កប់ស្កលនូវគុណសម្បត្តិដែលទទួលបាន ត្រូវរត់ទៅមុខបន្តនូវឆន្ទះ និងសមត្ថភាពដែលប្រកបដោយជំនាញការងារបន្ថែម ត្រូវចេះយកអតីតកាលជាបទពិសោធន៍ កុំរៀនយកតែសក្កិតែមួយមុខ ត្រូវមានគុណភាព ត្រូវចេះឲ្យតំលៃនៃសិក្ខាសាលាដើម្បីបង្កើនចំណេះដឹង កុំធុញទ្រាន់និងសិក្ខា សាលា ឬប្រជុំនានា កុំយកពេលវេលាដ៏មានតំលៃនេះ មកធ្វើអ្វីដោយគ្មានប្រយោជន៍ ដូចជាអង្គុយចុចទូរស័ព្ទជាដើម.សូមឲ្យគិតថាគំនិតជាប្រធានជីវិតជាអនាគត់ កុំបន្តោសលើព្រហ្មលិិខិត. ត្រូវសិក្សារៀនសូត្របន្ថែម ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ចាន់. អ៊ានអគ្គស្នងការងនគរបាលជាតិ បានផ្តាំផ្ញើរដល់មន្ត្រីនគរ បាលខេត្តកំពង់ធំ ដែលទើបតែកាន់តំណែងថ្មី ខិតខំគោរពនូវបទបញ្ជាររបស់អគ្គស្នងការនគរបាលជាតិ ឯកឧត្តម បានបញ្ជាក់ថាជាធម្មតាទេ មុខងារសាធារណះវាត្រូវតែមានការផ្លាសប្តូរជារឿងធម្មតាទេ ខេត្តកំពង់ធំក្នុងរយះពេល៧ឆ្នាំបានប្តូរស្នងការ៤នាក់ និងសូមអបអរសាទេ ចំពោះតួនាទី.ឋានន្តរសិក្ក សូមឲ្យធ្វើការងារដោយទទួលខុសត្រូវ. គោរពអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្តិភាព គ្រប់គ្រង់អាវុធជាតិផ្ទុះ និងសន្តិសុខជូនប្រជាពលរដ្ឋ ។ ដោយផន សុខជាតិ



































