.សៀមរាប៖ នាព្រឹកថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៥ឯកឧត្តមសត ណាឌី នឹង ឯឧត្តកៅ សុភ័ណ្ឌជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិក្សានុសិស្សចំនួន១៣៥នាក់ដែលកំពុងរៀនបំប៉នក្រៅម៉ោងត្រៀមទៅប្រឡងយកសញ្ញាប័ត្រទុតិយភូមិនៅថ្ងៃខាងមុខ។.ក្រោយពីមត្តិស្វាគមន៏របស់លោកនាយកសាលាវិទ្យាល័យកំពង់ក្តីរួចមក ឯកឧត្តកៅ សុភ័ណ្ឌបានឡើងមានមត្តិសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូព្រមទាំងសិស្ស ដោយលោកបានលើកឡើងថា វិទ្យាល័យយើងពីមុនមានតែអាគារថ្មរពីរខ្នងទេ ក្រោយមកយើងបានកសាងអាគារឈើមួយខ្នងទៀត តែយើងនៅតែខ្វះអាគារឲ្យសិស្សរៀនដ៏ដែល។យើងមានអាច្រើនសព្វថ្ងៃនេះដោយសារតែលោកឯកឧត្តមសៀងណាំ នឹង ឯកឧត្តហ៊ុន ម៉ានី លោកអញ្ជើញមកជួបប្រជាពលរដ្ឋនឹងសិស្សនៅវិទ្យាល័យកំពង់ក្តីយើងនេះ ពេលនោះលោកនៅជាអភិបាលស្រុកជីក្រែងលោកបានស្នើរសុំឯកឧត្តទាំងពីរឲ្យជួយកសាងអាគារបន្ថែមទើបយើងមានអាគារច្រើនបំរើបានតាមតំរូវការក្នុងស្រុកយើងដែលសិស្សកំពុងរីកចំរើន។ ឯកឧត្តសត ណាឌីប្រធានក្រុមការងារខេត្តចុះជួយស្រុកជីក្រងលោកមានប្រសាស្ត្រថា ប្រទេសកម្ពុជាយើងមានសកលវិទ្យាល័យតាំងពីសម័យមហានគរមកម្លេះ គឺជំនាន់នោះគេយកប្រាសាទនាង១២ធ្វើជាសកលវិទ្យាល័យសំរាប់បណ្តុះបណ្តាលធុនធានមនុស្ស កូនស្តេចគ្រប់អង្គត្រូវតែមករៀននៅប្រាសាទនេះ។ឯកឧត្តបន្តរទៀតថាជំនាន់លោកនៅរៀនប្រទេសយើងមានសកលវិទ្យាល័យនៅភ្នំពេញ ហើយប្រទេសជិតខាងយើងក៏មករៀននៅសកលវិទ្យាល័យប្រទេសយើងដែរ យើងទើបតែបាត់បង់ក្នុងសម័យប៉ុលពតនោះទេ។ ពេលនេះវិស័យអប់រំយើងមានការរីកចំរើនឡើងវិញហើយសូមក្មួយៗត្រូវតែខិត្តខំប្រឹងប្រែងរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងទៅប្រឡងយកសញ្ញាប័ត្រទុតិយភូមិឲ្យបាននិទេសអាគ្រប់ៗគ្នា។ ឯកឧត្តមបញ្ជាក់ទៀតថា ពេលក្មួយៗទៅប្រឡងនៅសៀមរាបឯកឧត្តមនឹងជួយផ្តល់ថវិការដល់ក្មួយៗក្នុងពេលស្នាក់នៅប្រឡងរយះពេលប៉ុន្មានថ្ងៃនោះ។ ពេលក្មួយៗប្រឡងជាប់បាននិទេសល្អឯឧត្តមនឹងជួយអាហារូបករចំនួន២នាក់សំរាប់ស្រុកជីក្រែងយើងនេះ។ ចុងក្រោយឯឧត្តមសតណាឌីបានជូនកញ្ចប់ថវិការនឹងសារុងដល់លោកគ្រូ អ្នកគ្រូទាំង៦នាក់ដែលបានបង្រៀនបំប៉នសិស្សក្រៅម៉ោងសំរាប់ទៅប្រឡងយកសញ្ញាប័ត្រទុតិយភូមិនៅថ្ងៃខាងមុខក្នុងគ្រូម្នាក់ទទួលបានថវិការ.៤០០.០០០រៀលនឹងសារុងមួយ,លោកនាយករងសាលា២នាក់ក្នុងមួយនាក់ទទួលបានថវិការ៣០.០០០រៀល, សិស្សចំនួន១៣៥នាក់ក្នុងមួយនាក់ទទួលបានថវិការ.១០.០០០រៀលផងដែរ៕
.(ដោយ.ព្រំ សុខា)