ជិះ​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ត្រូវ​រថយន្ត​យី​ឌុប​បុក រងរបួស​ធ្ងន់​

0

​ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់ បាន​រងរបួស​ផ្នែក​ចង្កេះ​ធ្ងន់ធ្ងរ ត្រូវបាន​រថយន្ត​សមត្ថកិច្ច​នគរបាល​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ខណៈពេល​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ក៏ត្រូវ​បាន​រថយន្ត​យី​ឌុប​មិន​ស្គាល់​ម៉ាក​បុក​ពេញទំហឹង​តែម្តង ។ ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ បាន​កើតdownload (2)ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវលំ​ក្រវ៉ាត់​ក្រុង ក្នុងភូមិ​ក្បាល​ព្រលាន សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​​ជនរងគ្រោះ​ដែល​គ្រោះថ្នាក់​ចរាចរ​ណ៏​មានឈ្មោះ ឌឿ​ន ឌៀ ហៅ​ញ៉ា​ញ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​កម្មករ រងរបួស​ច​ង្កោះ រស់នៅ​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បើកបរ​ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១០ អត់​ស្លាក​លេខ ម៉ូតូ​រង​ការខូចខាត​ផ្នែក​ខាងក្រោយ ។ ចំណែក​រថយន្ត​យី​ឌុប​មិន​ស្គាល់​ម៉ាក ក្រោយពេល​កើតហេតុ បន្ថែម​ល្បឿន​ដាក់​មេ​ប្រូច​គេច​បាត់ស្រមោល ។​​ប្រភពព័ត៌មាន​ពី​នគរបាល​ចរាចរ​ណ៏​បាន​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ​ឈ្មោះ ឌឿ​ន ឌៀ ហៅ​ញ៉ា​ញ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​កម្មករ រងរបួស​ច​ង្កោះ រស់នៅ​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​, ចំណែក​រថយន្ត​យី​ឌុប​មិន​ស្គាល់​ម៉ាក ក្រោយពេល​កើតហេតុ បន្ថែម​ល្បឿន​ដាក់​មេ​ប្រូច​គេច​បាត់ស្រមោល ។ ប្រភព​បន្តថា​៖ មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​បើក​ម៉ូតូ ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ត្រង់ចំណុច​ផ្លូវបំបែក ស្រាប់តែ​ជនរងគ្រោះ​បាន​បើក​ឆ្លងផ្លូវ​ដោយ​មិន​ប្រុងប្រយ័ត្ន ខណៈ​រថយន្ត​បង្ក​កំពុង​បើកបរ​ក្នុង​ល្បឿ​យ៉ាង​លឿន ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង បុក​ចំ​គូទ​ម៉ូតូ​ពេញទំហឹង បណ្តាលឱ្យ​រងរបួស​ធ្ងន់​សន្លប់​នៅនឹងកន្លែង​តែម្តង ។download (1)
​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ចំណែក​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេចខ្លួន​បាត់ស្រមោល ម៉ូតូ​ជនរងគ្រោះ​រក្សាទុក​នៅ​ស្នងការ​នគ​បាល​ខេត្ត​ប៉ៃលិន ៕