អធិការរង​ញៀន​ល្បែង​ម្នា​ក់នៅ​ស្រុក​ជល​គី​រី លេងល្បែង​នៅ​កន្លែង​ដាក់កុង​ត្រូល​របស់ខ្លួន​រាល់ថ្ងៃ​ ​ពលរដ្ឋ​សុំ​ឲ្យ​ស្នងការ​និង​លោក​អភិបាលខេត្ត​មាន​ចំណាត់ការ​

0

​ ​កំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​សុំ​ឲ្យ​លោកស្នងការ​និង​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង ពិនិត្យមើល លោក​អធិការ រង​នគរបាល​ស្រុក​ជល​គី​រី​ម្នាក់ ញៀន​ល្បែង រហូត​ភ្លេច​គិច​សេចក្ដីថ្លៃថ្នូរ លេងល្បែង ស៊ីសង នៅនឹងកន្លែង​ដែល​ខ្លួន​ដាក់កុង​ត្រូល​ត្រួតពិនិត្យ​ចរាចរ ជា​រៀងរាល់ថ្ងៃ​ដែល​ធ្វើttt​ឲ្យ​សាធារណ ជន​ស្អប់ខ្ពើម និង​រិះគន់ថា ជំរិត​យកលុយ​ម៉ូតូ រថយន្ត ហើយ​មកលេង​ល្បែងស៊ីសង បំពេញ​ការ ញៀន​របស់ខ្លួន ដែល​ទង្វើ​នេះ បាន​បំផ្លាញ​កិត្តិយស​និង​សេចក្ដីថ្លៃថ្នូរ កងកំលាំង​នគរ​បាន​ជាតិ​។​
​ ​ប្រភពពី​ប្រជាពលរដ្ឋ​និង​មន្ត្រី​ប៉ូលីស​ដែល​ស្អប់ខ្ពើម​ទង្វើ​របស់លោក​អធិការ​ញៀន​ល្បែង ស៊ី សង​នេះ បានផ្ដល់​ឲ្យ​អ្នកសារព័ត៌មាន​ដឹងថា លោក​អធិការរង​ញៀន​ល្បែង​បៀរ​នេះ ឈ្មោះ​ទី​ប៉ាក់ មាន​តារា ហៅ​មនោ ពាក់​ស័​ក្ដ​៤ ទទួល​ផ្នែក​ចរាចរ ហើយ​បានដាក់​កុងត្រូល ជា​រៀងរាល់ថ្ងៃ​នៅ ក្បាលថ្នល់​ទំនប់​តា​កុយ ដែលជា​ច្រក​បំពង់ក​ផ្លូវគោក របស់​ស្រុក​ជល​គី​រី តែមួយគត់​ចេញ​ផ្លូវជាតិ លេខ​៦ ក្នុងស្រុក​បាធាយ​និង​ស្រុក ជើងព្រៃ​ខេត្តកំពង់ចាម ហើយ​វង់ល្បែង​បៀរ គឺ​លេង​រាល់ថ្ងៃ តាំង ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​មក​។​
​ ​ប្រភព​នេះ​បាន​បន្ត​ឲ្យ​ដឹងថា វង់ល្បែង​បៀរ​របស់លោក​អធិការ រង ទី​ប៉ាក់​មាន​តារា ហៅ​មនោ នេះ​មាន​មនុស្ស​កាន់តែ​ច្រើនឡើងៗ​ដោយសារតែ​ឥទ្ធិពល​របស់លោក​អធិការ រង​គ្មាន​ន​ណា​ហ៊ាន ទៅ​បង្ក្រាប​ឬ​ទៅ​រំខាន ហើយ​បច្ចុប្បន្ន​ល្បែងស៊ីសង នៅ​ទីរួមស្រុក​ជល​គី​រី​មាន​កាន់តែ​ច្រើនឡើង ជាមួយគ្នា​នឹង​សមត្ថកិច្ច​ប៉ូលីស​ស្រុក​ជល​គី​រី​មាន​ចំណាត់ការ​ទប់ស្កាត់​ជា​បន្តបន្ទាប់ លើកលែងតែ វង់ល្បែង​របស់លោក​អធិការរង​នៅ​កន្លែង​ដាក់កុង​ត្រូល​នេះ​។​
​ ​លោក នុត ឡៃ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ឃុំ​ព្រៃ​គ្រី បាន​និយាយ​ឲ្យ​ដឹងថា លោក​បាន ទៅ ហាម​ជា​ច្រើនដង​ហើយ នៅ​វង់ល្បែង​លោក​អធិការ រង​រូបនោះ ប៉ុន្តែ​គេ​មិន​ស្ដាប់​។​
​ ​លោ​ស័​ក្ដ​៤ ទី​ប៉ាក់ មាន​តារា ហៅ​មនោ បាន​និយាយ​តាម​ទូរស័ព្ទ​មកកាន់ អ្នកសារព័ត៌មាន​ថា គឺ​លោក​ប្រចាំការ​នៅ​គោលដៅ​ក្បាលថ្នល់​ទំនប់​តា​កុយ​នេះ​ដូច្នេះ​លោក​លេង ល្បែង​បៀរ​នេះ គ្រាន់ ជាការ​ប្រមូលផ្ដុំ​កំលាំង ហើយក៏​លោក​លេង​មិន​ធំដុំ​នោះទេ​។​tt
​ ​ចំណែក​លោក​យិន សា​វ៉េ​ន អភិបាលស្រុក​និង​ជា​មេគណ​បញ្ជា​ការឯកភាព​ស្រុក​ជល​គី​រី បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​មិន​បានដឹង​រឿងនេះ​ទេ​ពីមុនមក ហើយ​បើ​មានរឿង​ដូច្នេះ​មែន វា​រឿង​ខុសច្បាប់ រង់ចាំ​លោក​ហៅ​មក​សាកសួរ​។​
​ ​ចំណែក​ប្រជាពលរដ្ឋ និង​មន្ត្រី​ប៉ូលីស​ខ្លះ​ដែល​មើលឃើញ​ទង្វើ​អាក្រក់​និង​ពុំ​ស័​ក្ដ​សម ជា​កង កំលាំង​នគរបាលជាតិ​នេះ បាន​សុំ​ណូ​ម​ពរ​ឲ្យ​សារព័ត៌មាន​ជួយ​ឆ្លុះបញ្ចាំង​ជូន​ដល់​លោក​ឧត្ដម​សេនី យ៍​ត្រី ប្រាក់ វុទ្ធី ស្នងការ​នគរបាល​ខេត្ត​និង​ឯកឧត្ដម ឈួ​រ ចាន់​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ដែល ជា​មេបញ្ជាការ​ឯកភាព​ខេត្ត មេត្តា​ពិនិត្យមើល​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព របស់​រាជ​រដ្ឋា ភិ​បាល នៅ​ស្រុក​ជ​សល​គី​រី​ផង សូម​ឲ្យ​អនុវត្ត​ស្មើរ​ភាព​គ្នា ចំពោះមុខ​ច្បាប់ ទើប​ប្រជាពលរដ្ឋ​មាន​ជំ នឿ ហើយ​ទង្វើ​អាក្រក់​របស់លោក​អធិការរង ទី​ប៉ាក់ មាន​តារា ហៅ​មនោ​នេះ មិនគួរ​ទុក​នាំ​អាប់​កិត្តិ យស របស់​កងកំលាំង​នគរបាលជាតិ​នោះទេ ។​t
​ ​ព័ត៌មាន​ចុងក្រោយ​ដែល​អ្នកសារព័ត៌មាន​យើង​ទទួលបាន គឺ​វង់​ល្បែងស៊ីសង នៅ​កន្លែង​ដាក់ កុងត្រូល​ក្បាលថ្នល់​ទំនប់​តា​កុយ ស្រុក​ជល​គី​រី​នេះ បាន​ផ្អាក​ហើយ បន្ទាប់ពី​អ្នកសារព័ត៌មាន​ចូល ថត ដោយមាន​ការរារាំង​ពី​អ្នកញៀន​ល្បែង​នៅ​វង់ល្បែង​នោះ​៕