​ក្រុម​ទស្ស​នះ​កិច្ច​សិក្សា​ស្រះ​ជំ​រកត្រី​នៅតាម​សហគមន៍​មកពី​ខេត្តបាត់ដំបង​ត្រូវបាន​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ស្រាល​ជាច្រើន​នាក់​ក្នុងករណី​គ្រោះថ្នាក់​នៅ​ភូមិ​សាលា​ក្រៅ​

0

​ខេត្តបន្ទាយមានជ័យ​មនុស្ស​ស្លាប់​ម្នាក់​និង​របួសធ្ងន់ ៤​នាក់ និង​របួសស្រាល​ជិត​១០​នាក់​ទៀត​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់ ដោយហេតុ​រថយន្ត​ទូ​រី​ស​សាំ​យ៉ុង​មួយគ្រឿង​បាន​ដឹក​ក្រុម​ទស្ស​នះ​កិច្ច​សិក្សា​ស្រះ​ជំ​រកត្រី​នៅតាម​សហគមន៍ ចំនួន​១៧​នាក់ បើក​ផ្ទុះ​កង​ក្រោយ ក្រឡាប់​ធ្លាក់ចូល​វាលស្រែ​។​
ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង នៅវេលា​ម៉ោង​១០.៣០ ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា​ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦​ខាងលិច​ភូមិ​សាលា​ក្រៅ​ប្រហែល ២០០​ម៉ែត្រ​នៅ​ភូមិ​សាលា​ក្រៅ សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន ជ័យ​។​IMG_5781
លោក សួន នី​ប៉ូ នាយរង​កា​រិ​ល័យ​ចរាចរណ៍​នៃ​ស្នងការ​នគ​បាល​ខេត្ត​ប្រាប់ថា​: មុនពេល​កើតហេតុ​មាន​រថយន្ត​ទូ​រី​ស​មួយគ្រឿង​ព៌​ណ ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២Q៤១៥៦ បាន​ដឹក​សមាជិក​គ​ណះ​ក​ម្មា​ធិ​ការ​កម្មវិធី​ទស្ស​នះ​កិច្ច​សិក្សា​ស្រះ​ជំ​រកត្រី​នៅតាម​សហគមន៍​មួយ​ឡាន​មាន​គ្នា​ចំនួន ១៧ នាក់​ចេញ​មកពី​ភូមិ​ចក ឃុំ​កកោះ ស្រុក​ម៉ោង​ឬ​ស្សី ខេត្តបាត់ដំបង​សំដៅ ទៅ​ខេត្តសៀមរាប បើក​មកដល់​ចំណុចកើតហេតុ​រថយន្ត​នោះ​ក៏​ផ្ទុះ​កង់​ក្រោយ​ឆ្វេង​រេ​ចង្កូត​ធ្លាក់ចូល​វាលស្រែ​តែម្តង​។​IMG_5783
លោក​វ​រះ​សេនីយ៍​ត្រី តោ សារូ​៉ នាយផ្នែក​ចរាចរណ៍​បាន​ឲ្យ​ដឹងថា​: សព​ជន​រង គ្រោះ​មានឈ្មោះ​ឡែ​ត ឡិ​ញ ប្រុស​អាយុ​៦១​ឆ្នាំ​រស់នៅ​ភូមិ​ចក ឃុំ​កកោះ ស្រុក​ម៉ោង​ឬ​ស្សី ខេត្តបាត់ដំបង អ្នករបួសធ្ងន់​ប្រុស​២​ស្រី​២​ចំណែក របួសស្រាល​ជិត​១០​នាក់​ត្រូវបាន​ដឹកជញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត​។​
ក្រោយពី​កើតហេតុ​រួច​អ្នកបើក​ចុះ​គេចខ្លួនបាត់​រីឯ​អ្នករងរបួស​ទាំង​៤​នាក់​នោះ​ត្រូវបាន​រថយន្ត​របស់​ស្នង​ការដឹក​យកទៅ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរពេទ្យ​៕