ខេត្តឧត្តរមានជ័យ ៖សមត្ថកិច្ចប៉ូលីសអធិការស្រុកអន្លងវែង ឃាត់ខ្លួនស្ត្រីជនជាតិវៀតណាមម្នាក់ពីបទចែកចាយគ្រឿងញៀន កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៥។ ស្ថិតនៅជាប់ច្រកអន្តរជាតិជាំសាងាំ(ព្រំដែន)ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង
ខេតឧត្តរមានជ័យ ។សមត្ថកិច្ចប៉ូលីសអធិការស្រុកអន្លង់វែងបានអោយដឹងថា ស្ត្រីសង្ស័យជាជនជាតិវៀតណាម មានឈ្មោះ លីធីង៉ុក ង្វៀង ហៅវៀង ភេទស្រី អាយុ៣៩ឆ្នាំ ជាជនជាតិវៀតណាម មានមុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើសមត្ថកិច្ចសង្ស័យធ្វើការឆែកឆេររកឃើញថ្នាំញៀនប្រភេទតំហ្វេតាមីន ហៅយ៉ាមាចំនួន៤គ្រាប់រួមសម្ភារះវេចខ្ចប់និងប្រើប្រាស់មួយចំនួនទៀត ។សមត្ថកិច្ចបន្តថា តាមការសារភាពជនសង្ស័យស្រ្តីសញ្ញាតិវៀតណាមម្នាក់ខាងលើបានអោយដឹងថា ខ្លួនបានរកស៊ីទិញនិងលក់គ្រឿងញៀនចាប់តាំងពីឆ្នាំ២០១៤មកម្លេះ. ដោយខ្លួនចាប់រកស៊ីទិញដំបូងរហូតដល់បច្ចុប្បន្នពីឈ្មោះឆ្លាំង ហៅម៉ាប់ ប្រុសអាយុប្រហែល៣៣ឆ្នាំរស់នៅភូមិខាងលើជាមួយគ្នា ។ហើយបានទិញពីឈ្មោះនេះម្តងៗមានចំនួយពី១០ទៅ២០គ្រាប់រហូតដល់សព្វថ្ងៃ ៕



































