ជនសង្ស័យ​ចំនួន​៥​នាក់​ប្រព្រឹត្ត​បទល្មើស​ដោយឡែក​ពីគ្នា​ត្រូវនគបាលព្រហ្មទណ្ឌ័ឃាត់ខ្លួនបានបន្តបន្ទាប់

0

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន៥នាក់ប្រព្រឹត្តិបទល្មើសផ្សេងពីគ្នាត្រូវបាននគបាលការិយាល័យព្រហ្មទណ្ឌ័កំរិតស្រាលឃាត់ខ្លួននៅ​ព្រឹក​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០១៥​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​ លោក​វរសេនីយ៍ត្រីម៉ុ​លសុ​ភេទimage នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​បាន​ឲ្យ​ដឹងថា​៖ករណី​ទី​១-​មាន​ក្មេងស្ទាវ​១​ក្រុម​មាន​គ្នីគ្នា​ចំនួន​៥​នាក់ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៥ បានធ្វើ​សកម្មភាព​វាយ​ទៅលើ​ឈ្មោះ ទូច ម៉េង​ហុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​បោយ​ប៉ែត ខណៈពេល​ជិៈ​ម៉ូតូ​ជាមួយ​មិត្ត​ភ័ក្ត្រ​ម្នាក់ទៀត បណ្តាល​ឲ្យ​រងរបួស​និង​ដួល​ខូច​ម៉ូតូ ។ក្រោយពី​ទទួល​បណ្តឹង​នៅវេលា​ម៉ោង​៩​និង​២៥​នាទី​ព្រឹក​ថ្ងៃទី​១១​កម្លាំង​នគរបាល​ក្រុង​បាន​ប្រតិបត្តិ​ការបង្ក្រាប ចាប់បាន​ក្មេង​បង្កហេតុ​ចំនួន​៣​នាក់​គឺ​១-​ឈ្មោះ ណន គាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​,២-​ឈ្មោះ កុល សុវណ្ណ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​,៣-​ឈ្មោះ ចាន់ ស៊ា​វ​ហុង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។ករណី​ទី​២ មានឈ្មោះ មុយ ទុំ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ចំណោម​កើត ឃុំ​ចំណោម ស្រុក​មង្គល​បូរី នៅវេលា​ម៉ោង​១​រសៀល ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៥ បាន​ប្រើ​ហឹ​ង្សា​វាយ​ទៅលើ​ប្រពន្ធ​របស់ខ្លួន​ឈ្មោះ ឡុ​ច ចាន់​ឌី អាយុ​៤០​ឆ្នាំ បណ្តាល​ឲ្យ​រងរបួស​ក្បាល បែក​ខ្ទង់ច្រមុះ មុខ​នឹង​ដងខ្លួន​និង បន្ទាប់​បាន​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចំណោម​ឲ្យ​ចាប់​ឃាត់ខ្លួន ។ករណី​ទី​៣ គឺ​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៥ ជនសង្ស័យ​ម្នាក់​ឈ្មោះ តូ យ៉ាង​ថាំង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​ជនជាតិ​វៀតណាម ស្នាក់នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ ពន្លា ក្រុង​សិរីសោភ័ណ ត្រូវ​កម្លាំង​នគរបាល​ក្រុង​សិរីសោភ័ណ​ចាប់​ឃាត់ខ្លួន​ពីបទ​ប៉ុនប៉ង​ក្នុង​អំពើ​លួច ។​លោក​វរសេនីយ៍ឯក សិទ្ធ ឡោះ ស្នងការរង ទទួលបន្ទុក​ប្រធានការិយាល័យ​កណ្តាល​នគ​របាល​ព្រហ្មទណ្ឌបានរៀបចំ​សំណុំរឿង​បញ្ជូនជនសង្ស័យទាំង៥នាក់ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យនៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៥ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​ផងដែរ ៕image