មុខសញ្ញាចែកចាយថ្នាំញៀនម្នាក់ត្រូវបានឃាត់ខ្លួននៅក្រុងព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ ជនសង្ស័យម្នាក់ត្រូវបានកំលាំងប៉ុស្តិ៍រដ្ឋាបាលនគរបាលសង្កាត់លេខ៤សហការណ៏ ជាមួយកំលាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នង ការ ដ្ឋានន គ បាល ខេត្ត ព្រះសីហនុធ្វើការឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងខណៈជនIMG-20150713-WA0052សង្ស័យរូបនេះកំពង់ធ្វើសកម្មភាពចែកចាយនិងប្រើប្រាស់ថ្នាំញៀននៅក្នុងបន្ទប់ផ្ទះជូលមួយកន្លែងតំបន់ទូលខ្សាច់ស្ថិតក្នុង ក្រុមទី២៦ភូមិ២ សង្កាត់លេខ០៤ក្រុងព្រះសីហនុកាលពីរវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី១៣កក្កដា ឆ្នាំ២០១៥ ។ .លោកវរៈសេនីយ៍ទោ តាក សារិទ្ឋ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានអោយដឹងថាជនសង្ស័យខាងលើ ឈ្មោះ ហេង សុខជា ភេទ ប្រុស អាយុ២៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានស្រុកកំណើត នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅចំនុចទួលខ្សាច់ ស្ថិតក្នុង ក្រុម២៦ភូមិ២ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ។ក្នុងពេលចាប់ខ្លូនសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងមួយចំនួនរួមមានៈ ថ្នាំញៀន មេតំហ្វេតាមិន (ICE) ចំនួន០១កញ្ចប់ ទូរស័ព្ទដៃចំនួន០២គ្រឿង ដបជក់ថ្នាំញៀនចំនួន០១ ទឹកប្រាក់ចំនួន១០ម៉ឺនរៀល។.ក្រោយឃាត់ខ្លួនយុវជសង្ស័យត្រូវបានកំលាំងសមត្ថកិច្ចនាយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់.គូរបញ្ជាក់ផងដែរថាជារៀងរាល់ខែគេតែងតែឃើញសមត្ថកិច្ចប៉ូលិសក៍កលាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុធ្វើការចាប់ជនពាក់ពន្ធ័ចែកចាយរួមនិងប្រើប្រាស់ថ្នាំញៀនបានច្រើននាក់គូរឲ្យចាប់អារម្មដែរប៉ុន្តែរដូចជាចាប់មិនចេះអស់សោះគឺអ្នកលក់គ្រឿងញៀននៅតែមានដ៍ដែលជាដ៍ដែល។ហើយអ្វីដែលគូរឲ្យកត់សម្គាល់បំផុតនោះគឺមេក្លោងលក់គ្រឿងញៀនធំៗដូចជាមិនចាប់បាននោះទេគឺចាប់បានតែអ្នកគ្រឿងញៀនតូចតាចតែប៉ុណ្ណុះដោយគេមិនដឹងថាមកពីមូលហេតុអ្វីនោះទេ៕IMG-20150713-WA0051