នគរបាលស្រុកក្រគរបានបង្រ្កាប់ក្រុមញៀនថ្នាំបានមួយសប្បុកនិងវត្ថតាងទៅការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីចាត់កាតាមនិតិវិធី

0

ខេត្តពោធិ៍សាត់៖ យុវជនមួយក្រុមត្រូវបាននគរបាលស្រុកក្រគរសហការណ៍ជាមួយប៉ុស្ត៍រដ្ឋបាលឃុំអន្លង់ត្នោតឃាត់ខ្លួនបានទាំងសប្បុកជាមួយនិងវត្ថុតាងមួយចំនួន ខណះដែលពួកគេប្រមូលផ្ដុំគ្នារៀបចំជក់ថ្នាំញៀនដើម្បីបង្ករសំណុំរឿងទៅកាន់ស្នងការដ្ឋាននគរបាលIMG-20150713-WA0052ខេត្តពោធិ៍សាត់ផ្នែកខាង ប្រយុទ្ធប្រឆាំងគ្រឿងញៀនចាតុការបន្តតាមតាមនិតិវិធី ដោយឡែកបុរសម្នាក់ទៀតអាយុ៥៧ឆ្នាំទុកឱកាសឲ្យកែខ្លួនព្រោះគ្មានពាក់ព័ន្ធសារធាតុញៀនគឺមានតែសារធាតុកញ្ឆារព្រមទាំងយុវជនម្នាក់ទៀតឲ្យរូចខ្លួនដោយសាតែគ្នានសារធាតុញៀនក្នុងខ្លួន។លោក អែម រុន អធិកានគរបាលស្រុកក្រគរបានឲ្យដឹងថាហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះបានកើតឡើងកាលពីវេលាមោ៉ង២និង២៥នាទីរសៀលថ្ងៃទី១២ខែកក្ដដាឆ្នាំ២០១៥ នៅចំនុចផ្ទះឈ្មោះ អៀម សុខុម ក្នុងភមិកណ្ដាល ឃុំអន្លងត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយត្រូវបញ្ជូនទៅស្នងការនៅថ្ងៃទី១៣ខែកក្ដដាឆ្នាំ២០១៥ដម្បីចាត់កាបន្ត។លោក អែម រុន អធិកានគរបាលស្រុកក្រគរបានឲ្យដឹងនៃកិច្ចកាបង្រ្កាប់ក្រុមញៀនថ្នាំទាំងនេះថា ក្រោយពេលកំលាំងនគរបាលប៉ុស្ត៍យើងតាមដានយា៉ងស្ងាត់ស្ងៀមលើក្រុមជក់ថ្នាំញៀនទាំងនេះIMG-20150713-WA0051មួយរយះរូចមក នៅថ្ងៃដែលត្រូវបង្រ្កាប់នោះកំលាំងក៍មានការកំណត់មុខសញ្ញាក្រុមទាំងនេះរូចរាល់ ហើយក៍មានកាផ្ដល់ព័ត៍មានពីពលរដ្ឋនៅក្នុងភួមិកណ្ដាលទៀត ទើបកំលាំងយើងចុះក្រសោបបានតែម្ដង ។ លោកបន្តថាជនសង្ស័យដែលកំលាំងសមត្ថកិច្ចយើងឃាត់ខ្លួនជាលើកដំបូងខណះដែលពួកគេប្រមូលផ្ដុំគ្នាបម្រុងរាប់ចំជក់ថ្នាំញៀននៅលើផ្ទះឈ្មោះ អៀម សុខុម ភួមិខាងលើនោះគឺចំនួន០៦នាក់យកមកកាន់អធិការដ្ឋាននគរបាលស្រុកក្រគរជាមួយវត្ថុតាងប្រដាប់ជក់មួយចំនួន។ បន្តែក្រោយកាពិនិត្យជនសង្ស័យទាំង០៦នាក់រូចបុរសម្នាក់អាយុ៥៧ឆ្នាំនោះមានសារធាតុញៀនកញ្ឆាររួមទាំងយុវជនម្នាក់ទៀតគ្មានមានសារធាតុញៀនឡើយ ទើបកំលាំងជំនាញឲ្យត្រលប់ទៅផ្ទះវិញដើម្បីទុកឱកាសឲ្យកែខ្លួន។
លោកបន្តថាដោយឡែកយុវជនចំនួន០៤នាក់ដែលជាមុខសញ្ញាពាក់ព័ន្ធចែកចាយនិងមានកនៅសារធាតុគ្រឿងញៀនទី១ឈ្មោះ ជា សុវណ្ណពិសិទ្ធ អាយុ២១ឆ្នាំនៅឃុំអន្លងត្នោតទី២ឈ្មោះ សៅ សុភ័ក្រ អាយុ២៧ឆ្នាំមកពីខាងខណ្ឌឬស្សីកែវ ទី៣ឈ្មោះ សោម សុភ័ក្រ អាយុ២៤ឆ្នាំរស់នៅឃុំកំពង់លួងន៩ងទី៤ឈ្មោះ យក់ ឧត្តម នៅឃុំអន្លងត្នោត ទាំង០៤នាក់នេះត្រូវបានបង្ករសំណុំរឿងជាមួយវត្ថតាងទៅកាន់ការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀននៅរសៀលថ្ងៃទី១៣កក្ដដាឆ្នាំ២០១៥នេះតែម្ដងដើម្បីចាតុកាបន្តតាមនិតិវិធី។image (5) image (4) image (3)