ប៉ូលិសចាប់បញ្ជូនខ្លួនសិស្សសាលា៣នាក់រឿងវាយតបគ្នាកន្លងទៅ

0

ប៉ោយប៉ែត ​៖ សិស្សសាលា៣នាក់ត្រូវបានប៉ូលិសចាប់បញ្ជូនទៅតុលាការដោយសារតែមានរឿងហេតុវាយតប់គ្នាទៅមកជាមួយនិងក្រុមភាគីម្ខាងទៀតហើយក៏ត្រូវឱពុករបស់ភាគីរងគ្រោះដែលមានភារកិច្ចជាប៉ូលិសអន្តោរប្រវេសបានទាលុយពីឪពុកម្តាយរបស់សិស្សIMG-20150713-WA0002ទាំង៣នាក់ក្នុងតម្លៃ៥០០០$តែឪពុកម្តាយខាងសិស្ស៣នាក់គ្មានលុយសងតាមការទាមទាររបស់លោកសក័៤ហើយក៏ចាប់ក្មេងទាំង៣នោះយកទៅតុលាការតែម្តងទៅ។
សូមបញ្ជាក់ដែលថានៅរសៀលថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៥គេសង្គេតឃើញអធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែតបាននាំខ្លួនសិស្សសាលាទាំង៣នាក់ទៅស្នងការនគរបាលខេត្តចាត់ការតាមនិតិវិធីច្បាប់តាមការសំណូមពររបស់ឪពុកភាគីម្ខាងទៀតដែលជាមន្ត្រីប៉ូលិសអន្តោរប្រវេសបានស្នើរសុំអោយអធិការចាត់ការទៅលើសិស្សទាំង៣នាក់ដែលបានវាយតប់កូនរបស់ខ្លួនកន្លងទៅថ្មីៗនេះ។តាមប្រភពព័ត៏មានពីឪពុកម្តាយសិស្សសាលាទាំង៣នាក់បានអោយដឹងថាមុនពេលកើតហេតុកូនរបស់គាត់បានចេញពីសាលារៀនបាលិលេយ្យ២នៅក្រុងប៉ោយប៉ែតសព្វថ្ងៃនេះក្រោយមកក៏មានសិស្សសាលាម្នាក់ឈ្មោះទួចគឹមហុងបានចេញពីរៀនដូចគ្នាហើយទួចគឹមហុងនេះជាកូនរបស់លោកប៉ូលិសអន្តោរប្រវេសសក័៤ដែលមានឈ្មោះទួចពិនដារ៉ា ហើយកូនប៉ូលិសរូបនោះបានឈ្លោះប្រកែកគ្នាជា១សិស្ស៣នាក់ផ្សេថទៀតនិងឈានទៅដល់ការវាយតបគ្នាតែម្តងតែពុំមានជនណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេឪពុកម្តាយសិស្សទាំង៣នាក់បានបន្តទៀតថាលោកសក័៤អន្តោរប្រវេសរូបនោះបានចាប់កូនរបស់IMG-20150713-WA0003គាត់យកមកឃុំទុកដោយសុំអោយឪពុកម្តាយយកថវិការ៥០០០$មកធានាកូនគាត់ទាំង៣នាក់តែឪពុកម្តាយរបស់សិស្សទាំង៣នោះគ្មានលុយអោយទេគេបានបន្តទៀតថាដោយសារតែឪពុកម្តាយខាងសិស្សទាំង២នាក់គ្មានលុយអោយគេនោះហើយក៏ត្រូវលោកសក័៤អន្តោប្រវេសបញ្ជូនមកអធិការក្រុងប៉ោយប៉ែតតែម្តងទៅ។លោកអុំសុផលអធិការក្រុងប៉ោយប៉ែតបានអោយដឹងថាចំពោះសិស្សសាលាទាំង៣នាក់ដែលត្រូវបញ្ជូនទៅតុលាការនោះគឺលោកមិនទាន់ដឹងថាជនណាខុសឬត្រូវនោះទេខណះពេលនេះតុលាការកំពុងតែសាកសួបន្ថែមលើករណីនេះហើយដើម្បីឈានទៅដល់ការវែកមុខរកជនបង្កជាក់សហតែងថាតើអ្នកណាជាអ្នកបង្កហេតុមុននោះ ។IMG-20150713-WA0001