លោកសង្កាត់ខ្សាមបើកការដ្ឋានកសាងផ្លូវបេតុងអាម៉េប្រវែង១៥០ម៉ែត្រក្នុងភូមិ២ ជាថវិការាជរដ្ឋាភិបាលនិងថវិកាបដិភាគរបស់ប្រជាពលរដ្ឋ

0

កំពង់ឆ្នាំង៖ គំរោងកសាងផ្លូវថ្នល់ក្នុងភូមិ២របស់សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ធ្វើអំពីបេតុងអាម៉េ២ខ្សែប្រវែង ១៥០ម៉ែត្រ ជាថវិការាជរដ្ឋាភិបាល និងថវិកាបដិភាគរបស់ប្រជាពលរដ្ឋ ត្រូវបានលោកចៅសង្កាត់ខ្សាម មន្ត្រីមន្ទីរពាក់ពន្ធ័ និងប្រជាពលរដ្ឋចំនួន១៣៨នាក់ ចូលរួមDSC06683ប្រជុំបើកការដ្ឋានធ្វើផ្លូវនេះ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងភូមិទី៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដើម្បីអភិវឌ្ឍន៍ផ្លូវថ្នល់ក្នុងសង្កាត់អោយបានល្អសម្រួលដល់ការធ្វើរាចរណ៍ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។លោក ឈួរ ថន ចៅសង្កាត់ខ្សាមបានលើកឡើងនៅក្នុងពិធិប្រជុំបើកការដ្ឋានធ្វើផ្លូវនេះថា៖ឆ្នាំនេះសង្កា ត់ខ្សាមយើងបានទទួលថវិកាពីរាជរដ្ឋាភិបាល បូករួមជាមួយថវិកាបដិភាគរបស់ប្រជាពលរដ្ឋយើង កសាងផ្លូវបេតុងអាម៉េប្រវែង១៥០ម៉ែត្រ នៅក្នុងភូមិទី៥ប្រវែង៩០ម៉ែត្រ និងក្នុងភូមិទី៨ប្រវែង១៦០ម៉ែត្រ ហើយឆ្នាំមុនយើ ងក៏បានកសាងផ្លូវបែបនេះជាង២០០ម៉ែត្ររួចហើយមកដែរនៅក្នុងសង្កាត់របស់យើង។លោក ឈួរ ថន បាននិយាយទៅកាន់ប្រជាពលរដ្ឋទៀតថា៖ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែនDSC06686
ជានាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាយើងបានរីកចំរើនលើគ្រប់វិស័យ ពិសេសផ្លូវលំ បានក្លាយជាផ្លូវគ្រួសក្រហមៗនិងក្លាយជាផ្លូវកៅស៊ូ និងពេលនេះផ្លូវគ្រួសក្រហមក្នុងភូមិទី៥ និងភូមិទី៨ ក្នុងសង្កាត់យើងប្រវែង១៥០ម៉ែត្រនិងក្លាយទៅជាផ្លូវបេតុងអាម៉េ ដើម្បីជាប្រយោជន៍ជូនប្រជាពលរដ្ឋយើង។ដូច្នេះប្រជាពលរដ្ឋយើងត្រូវតែយល់អោយបានច្បាស់ថា តើអ្នកណាជួយយើង និងអ្នកណាបានតែថាមិនធ្វើ និងបានតែសន្យាតែមាត់នោះ។លោក អុច ណុន នាយករងទីចាត់ការផែនការវិនិយោគសាលាខេត្តកំពង់ឆ្នាំងបានលើកឡើងអោយដឹងថា៖គំរោងកសាងផ្លូវបេតុងអាម៉េមានប្រវែង១៥០ម៉ែត្រនេះ មានទទឹង៤ម៉ែត្រ និងកម្រាស់០,១៥ម៉ែត្រ គឺជាថវិ
កាមូលនិធិរាជរដ្ឋាភិបាលសម្រាប់ឃុំសង្កាត់ក្នុងទូទាំងប្រទេស។ដោយឡែកសម្រាប់សង្កាត់ខ្សាមមានចំនួន៦៦៨៨០.៨៩៩រៀល ថវិកាដែលត្រូវអនុវត្តកសាងផ្លូវសម្រាប់ឆ្នាំ២០១៥ មានចំនួន៦៣.៧២០.០៥១រៀល ចំណែកថវិកាបដិភាគរបស់ប្រជាពលរដ្ឋមានចំនួន ២.៣៥៤.០០០រៀល។ ថវិកាប៉ាន់ប្រមាណសម្រាប់ធ្វើការដេញថ្លៃ កសាងផ្លូវមាន ៦០.១១១.០១៥រៀល ដាក់អោយក្រុមហ៊ុនចំនួន៧ ធ្វើការដេញថ្លៃតាមនិតិវិធី ហើយក្រុមហ៊ុន លោក សេង ប៊ុនលី បានដេញថ្លៃបានក្នុងការកសាងផ្លូវបេតុងអាម៉េប្រវែង១៥០ម៉ែត្រខាងលើនេះ។លោក សេង ប៊ុនលី ក្រុមហ៊ុនម៉ៅការធ្វើផ្លូវបានលើកឡើងថា៖ក្នុងពេលធ្វើផ្លូវលោកសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ យោគយល់និងអធ្យាស្រ័យថា ក្នុងពេលធ្វើផ្លូវពិតជាមានផលលំបាក ក្នុងការធ្វើដំណើរឆ្លងកាត់ ជៀសមិនរួចឡើយប៉ុន្តែមិនយូរថ្ងៃនោះទេ លោកគិតថានិងធ្វើអោយហើយតែក្នុងរយៈពេល ពី៥ថ្ងៃទៅ៧ថ្ងៃតែប៉ុណ្ណោះ ហើយលោកនិងធ្វើកាថែទាំជួសជុលអោយបានល្អតាមកិច្ចសន្យា។លោក ឈួរ ថន បាននិយាយបញ្ជាក់អោយដឹងទៀតថា៖តាមកិច្ចសន្យា ការកសាងផ្លូវពេលធ្វើបាន១០០ភាគរយហើយនោះ គឺត្រូវបើកប្រាក់អោយក្រុមហ៊ុនតែ៨០ភាគរយប៉ុណ្ណោះ នៅ២០ភាគរយទៀត និងត្រូវធានាការថែទាំជួសជុលរយះពេល៦ខែ ទើបបើកប្រាក់ជូនក្រុមហ៊ុនអោយគ្រប់ចំនួន១០០ភាគរយ៕DSC06683 DSC06694