បាក់ស្ពានមួយកន្លែងដោយសារក្បួនរថយន្តដឹកឈើរបស់ឧញ្ញា សឹង សំអុល រាប់សិបគ្រឿងសម្រុកដឹកចេញពីតំបន់ក្រុមហ៊ុនដាយថាន់ ចូលមកខខេត្តក្រចេះតាមច្រកផ្លូវភ្នំព្រិច នាំឆ្ពោះទៅខេត្តត្បូងឃ្មុំ

0

ក្រចេះ៖ ស្ពានបាឡេមួយកន្លែងនៅចំណុចអូរជាល ឃុំអូរខ្លុង ក្នុងទឹកដីខេត្តមណ្ឌលគីរី ត្រូវបានបាក់ដោយក្បួនរថយន្តដឹកឈើរបស់ឧញ្ញា សឹង សំអុល រាប់សិបគ្រឿងសម្រុកដឹកជញ្ជូនចេញពីតំបន់ក្រុមហ៊ុនដាយថាន់ ខេត្តមណ្ឌលគីរី ចូលមកខេត្តក្រចេះ តាមច្រកផ្លូវលំភ្នំព្រិចjkស្រុកស្នួលនិងបន្តរនាំឆ្ពោះទៅខេត្តត្បូងឃ្មុំ យ៉ាងគក្រើកទាំងយប់ទាំងថ្ងៃសមត្ថកិច្ចជំនាញពាក់ពន្ឋ័មិនហ៊ានធ្វើការបង្ក្រាបនោះឡើយ។ ក្នុងសកម្មភាពដឹកជញ្ជូនឈើរបស់លោក ឧកញ្ញា សឹង សំអុល ត្រូវបានគេដឹងថា សព្វថ្ងៃ បាននិងកំពង់ធ្វើសកម្មភាពសម្រុកដឹកជញ្ជូនឈើចេញ ក្រុមហ៊ុនដាយ ថាន់ ខណះដែលមានឈើរាប់ពាន់កំណាត់ ត្រូវបានគេលួចកាប់ពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិច ប្រមូលចូលទៅក្នុងក្រុមហ៊ុនដាយ ថាន់ រួចធ្វើការ ដឹកជញ្ញូនឆ្លងចូលមកស្រុកស្នួលខេត្តក្រចេះតាមផ្លូវលំភ្នំព្រិច បន្តរឆ្ពោះទៅខេត្តត្បូងឃ្មុំ បានដោយរលូនក្រោមការបើកដៃពីសំណាក់មន្ត្រីគយចល័ត និងជំនាញពាក់ពន្ឋ័ ។ ប្រភពពីក្រុមសមត្ថកិច្ចតូចតាចមួយក្រុមនិយាយថា ក្បួនរថយន្តរបស់ក្រុមឧញ្ញា អាចដំណើទៅបានដោយមានមេការម្នាក់ ឈ្មោះ ខុន ដែលមានតួរនាទីជាមេបញ្ជាការរងអាវុធហត្ថស្រុកត្បូងឃ្មុំ និងត្រូវជាប្អូនថ្លៃរបស់លោក ឧកញ្ញា សឹងសំអុលផ្ទាល់ គឺជាអ្នកមើលខុសត្រូវ និងរត់ការសមត្ថកិច្ចតាមដងផ្លូវជំនួស ។l ទោះជាយ៉ាងក៍ដោយរថយន្តយីឌុបជាច្រើនគ្រឿងរបស់លោក ឧកញ្ញា សឹង សំអុល ដែលមានផ្ទុកឈើ ពេញប្រៀបបានធ្វើដំណើរចេញពីក្រុមហ៊ុនដាយថាន់ ចូលមកស្រុកស្នួលខេត្តក្រចេះ គឺបានបំផ្លាញស្ពានបាឡេមួយកន្លែងបង្កអោយមានកាកកស្ទះផ្លូវចំនួនពីថ្ងៃ ហើយផ្លូវលំ និងផ្លូវជាតិលេខ០៧ក៍កំពង់ប្រឈមនិងរងការខូចខាតផងដែរ ដោយសារការដឹកផ្ទុកលើសទំងន់នេះឯង ។ បើតាមប្រភពច្បាស់ការពីប្រជាពលរដ្ឋដែលរកស៊ីដឹកជន្លង់ម្រេចបន្តិចបន្ទួចតាមផ្លូវនោះ បាន បញ្ជាក់ថា សព្វថ្ងៃនេះក្រៅពីឧកញ្ញា សឹង សំអុល ក៍មានឧកញ្ញា លឹម ប៊ុនណ្ណា ហៅខ្នារ ក៍ដឹកជញ្ជូនតាមផ្លូវនេះដែល ប៉ុន្តែចេញពីក្រុនហ៊ុនផ្សេងគ្នាឧកញ្ញា សឹង សំអុល ដឹកចេញពីក្រុមហ៊ុនដាយថាន់ ចំណែក ឧកញ្ញា លឹម ប៊ុនណ្ណា ហៅខ្នារ ដឹកចេញពីក្រុមហ៊ុនខ្មែរអង្គរ ដោយឡែកប្រជាពលរដ្ឋ ក៍ដូចជាឈ្មួញរកស៊ីដឹកឈើជន្លង់ម្រេច តំបន់នោះគឺត្រូវលុយទៅ ឧកញ្ញាសឹង សំអុល ក្នុងជន្លង់ម្រេចមួយដើមបង់២ពាន់រៀលទើបអាចឆ្លងកាត់បាន ។ ប្រភពបន្តរថា សព្វថ្ងៃផ្លូវលំមួយខ្សែរខាងនេះ ពួកគាត់បរគោយន្តទៅចំការ ឬជិះម៉ូតូឥឡូវមានផលលំបាកច្រើន ដោយសារក្រុមរថយន្តធំៗរបស់លោក ឧកញ្ញា ទាំងពីបានផ្ទុកលើសទំងន់ច្រើនពេកបង្ករអោយផ្លូវមួយខ្សែរនេះងាយនិងរងកាខូចខាតខ្លាំង ។jk