ជនសង្ស័យភេទប្រុស នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីចាត់ចែងអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

0

សៀមរាប ៖ ជនសង្ស័យភេទប្រុសទាំងបីនាក់នេះរស់នៅក្នុងសង្កាត់គោកចកក្រុងសៀមរាបត្រូវបានលោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលDSC_0507រដ្ឋបាលសង្កាត់ គោកចក ក្រុងសៀមរាបបានធ្វើការតាមដានស្រាវជ្រាវនិងឈានដល់ការចាប់ឃាត់ខ្លួនរួចយកមកកាន់ការិយាល័យជំនាញដើម្បីធ្វើការសួរនាំជាប់ពាក់ព័ន្ធក្នុងករណីចាត់ចែងអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ លោក វរសេនីយ៍ទោ អ៊ុំ សាអាត បានបន្តអោយដឹងទៀតថាក្នុងកិច្ចចុះប្រិត្តិការណ៍ខាងលើបាន ធ្វើឡើងកាលពី ថ្ងៃទី ១២ ដល់ ថ្ងៃទី ១៣ ខែ កក្តដា ឆ្នាំ ២០១៥ នេះ នៅក្នុងភូមិសាស្ត្រ ខាងលើ ទើបមកដល់រសៀលថ្ងៃទី ១៣ ខែកក្តដា នេះ សមត្ថកិច្ចបានបង្ហាញមុខជនសង្ស័យទាំងអស់ជាសាធារណះដល់ក្រុមDSC_0506អ្នកយកព័ត៍មាន ។ សមត្ថកិច្ចបានបន្តអោយដឹងទៀតថាបន្ទាប់ពីបានធ្វើការឃាត់ខ្លួននិងបានសួរនាំជនសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីខាងលើហើយនោះនៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាបានប្រព្រឹត្តនៅករណីទាំងអស់ខាងលើពិតប្រាកដមែន ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងពីជនសង្ស័យបាននូវ ប្រភេទថ្នាំញៀន ម៉ាទឹកកក ១ កញ្ចប់តូច ទូរស័ព្ទ ដៃ ០២ គ្រឿង និង ម៉ូតូស្មាស់ ០១ គ្រឿង ។ បច្ចុប្បន្នទាំងជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបហើយកាលថ្ងៃទី១៣ នេះ ដើម្បីចំណាត់ការទៅតាមនីតិវិធីបន្ត ៕DSC_0508