ខេត្តសៀមរាប៖ រថយន្តស្ទូចក្រុមហ៊ុនទិត្យហ៊ុនបើកបរហួសល្បឿនរេចង្កូតបុកឃឿនចិញ្ចើមផ្លូវបាក់ដើមត្របែកព្រៃ១ដើមក្រឡាប់ផ្ងាជើងឡើងលើខណៈមានភ្លៀងរន្ទះនិងខ្យល់ខ្លាំងប៉ុន្តែមិនបណ្តាលអោយមានរបួសដល់អ្នកធ្វើដំណើរនិងអ្នកបើកបរនោះទេគ្រាន់តែបណ្តាលអោយខូចខាត់ផ្នែកខាងមុខរថយន្តទាំងស្រុង។
ហេតុការគ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង៣និង២០នាទីនារសៀលថ្ងៃទិ១៣ខែកក្កដាឆ្នាំ២០១៥ត្រង់ចំណុចរង្វូង់មូលមុខគ្រុឌផ្លូវផាតិលេខ៦ស្ថិតនៅក្នុង ភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងនិងខេត្តសៀមរាប។
សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុមានភ្លៀងរន្ទះនិងខ្យល់បោកបក់ខ្លាំងនិងបន្ទាប់មកគេបានឃើញមានរថយន្តស្ទូចបើកបរក្នុងល្បឿនលឿនពីទិសខាងលិចទៅកើតមកដល់ចំណុចកើតហេតុរេចង្កូតបុកឃឿនចិញ្ចើមផ្លូវនិងបុកបាក់ដើមត្របែកព្រៃអស់១ដើម។
សមត្ថកិច្ចនគរបាលចរាចរនៅកន្លែងកើតហេតុបានអោយដឹងថារថយន្តស្ទូចបង្ករជារបស់ក្រុមហ៊ុន ទិត្យ ហ៊ុន ម៉ាកហ៊ីយ៉ាន់ដាយពណ៏ស ពាក់ស្លាកលេខភ្នំពេញ៣A៨៧២៩។ចំណែកអ្នកបើកបរមានគ្នាពីនាក់ម្នាកឈ្មោះ ពេជ្រ ប៊ុនឡុងភេទប្រុសអាយុ៣៨ឆ្នាំរសនៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាបជាអ្នកបើកបរនិងម្នាក់ទៀតឈ្មោះ ប៉ុល ឃុន ភេទប្រុស អាយុ៤០ជាកម្មករ។
សមត្ថកិច្ចបានបន្តថាក្រោយពេលកើតហេតុរថយន្តស្ទូចខាងលើត្រូវបានវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបរងចាំថៅកែក្រុមហ៊ុនទិត្យហ៊ុនចូលខ្លួនមកធ្វើការដោះស្រាយសំណងនៃការខូចខាតតាមច្បាប់៕ដោយ ឧត្តម