ក្រុមអាជីវក​ផ្សារ​សម្តេច​តេ​ជោ​ហ៊ុនសែន​ដើម​ក្រលាញ់​២០០​នាក់​នាំគ្នា​តវ៉ា​សុំ​លោក​អភិបាលខេត្ត​ជួយ​អន្តរា​គម​តំឡើង​អាណត្តិ​ផ្សារ​

0

​សៀមរាប​៖ ក្រុម​ប្រជាពលរដ្ឋ​ដែលជា​អាជីវក​ផ្សារ សម្តេច​តេ​ជោ ហ៊ុន​ដើម​ក្រលាញ់​ប្រមាណ​២០០​នាក់​បាន​លើកគ្នា​មកឈរ​នៅមុខ​សាលាខេត្ត​សៀមរាប​តវ៉ា​សុំអោយ លោក​អភិបាលខេត្ត​ជួយ​អន្តរា​គម​តំឡើង​អាណត្តិ​ដែល​អ្នកគ្រប់គ្រង​ផ្សារ​កំណ​ត​ត្រឹម​៦​ឆ្នាំ​សុំ​តំឡើង​២០​ឆ្នាំ​ដូចWP_20150713_005​ផ្សារលើ​ធំថ្មី​និង​ស្នើសុំ​ពី​តូប​ខ្លះ​ទំហំ​១X២​មែត្រ​អោយទៅ​១.៥​មែត្រ​X២​មែត្រ​។​
កាត​វ៉ា​នេះ​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០១៥​នៅមុខ​សាលាខេត្ត​សៀមរាប​។​
ក្រុមអាជីវក​បានលើកឡើង​ថា​ក្រោយពី​ពួកគាត់​ជួប​ឧ​ប​ទេវ​ហេតុ​ឆេះ​ផ្សារ​នៅ​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០១៣​អស់​តូប​ប្រហែល​៤០​ភាគរយ​ពេលនោះ​ឯកឧត្តម​ឧ​ប្ប ទា​បាញ់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ឯកឧត្តម​សៀង​ណាំ​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ឯកឧត្តម​ឃឹម ប៊ុន​សុង​បាន​អន្តរា​គម​ពន្លត់​អគ្គី​ភ​យ័​ឆេះ​ផ្សារ​រួចរាល់​ប្រហែល​២​ថ្ងៃ​ក្រោយមក សម្តេច តេ​ជោ ហ៊ុនសែន​បាន​ជួប​អាជីវករ​តាម​ទូរ​សព្ទ័​តាមរយៈ​ឯកឧត្តម​សៀង​ណាំ​ថាស​ម្តេច​ផ្តល់ប្រាក់​៣០​ម៉ឺន​ដុល្លា​ក្នុងការ​សាងសង់​ផ្សារ​នេះ​អោយបាន​ថ្មី​។​WP_20150713_015
ក្រុមអាជីវករ​បា​នប​ន្ត​ថា​១​ឆ្នាំ​ក្រោយមក​រដ្ឋ​បានអោយ​អាជីវករ​រុះរើ​តូប​ផ្សារ​ដែល​នៅសល់​៦០​ភាគរយ​នោះ​ដោយ​និយាយថា​ធ្វើ​ផ្សារ​អោយ​ថ្មី​ហើយ​មិនបាន​និយាយ​រឿង​អាណត្តិ​ទេ​ទើប​ក្រុមអាជីវករ​ព្រម​រុះរើ​ដោយ​ជឿជាក់​លើ​ជំ​នួន​របស់ សម្តេច​តេ​ជោ​និង​រដ្ឋ​ដែលជា​ម្ចាស់​ផ្សារ​។​ឥឡូវនេះ​ក្រោយពី​សាងសង់​ផ្សារ​រួចរាល់​អ្នកគ្រប់គ្រង​ផ្សារ​គឺ​លោក​សុខ​តុញ​បាន​ហៅ​អាជីវករ​តាម​ទូរ​សព្ទ័​ម្តង​ពី​៣​នាក់​ទៅ​៥​នាក់​អោយទៅ​ដូ​យក​ផ្ល​ង់​តូប​ដោយ​គាត់​និយាយថា​ត្រូវ​បង់ប្រាក់​ប​ដិ​គាគ​ម្ចាស់​កម្មសិទ្ធិ​ក្នុង​១​តូប​២០០​ដុល្លា​សំរាប់​អ្នក​ឆេះ​និង​៣០០​ដុល្លា​សំរាប់​អ្នក​អត់​ឆេះ​។​
ក្រោយពី​ពួកគាត់​បាន​បង់ប្រាក់​ផ្តិត​មេដាយ​ទទួលយក​ប្លង់​តូប​និង​វិក​យ័​ប​ត្រ័​បង់ប្រាក់​ហើយ​នោះ​ទើប​ពួកគាត់​បានដឹង​នៅ​អាណត្តិ​ផ្សារ​ត្រឹម​រយៈពេល​៦​ឆ្នាំ​។​ហេតុនេះ​ទើប​អាជីវករ​ដែល​ស្នាម​មេដាយ​ជា​ភស្តុតាង​២០០​នាក់​នេះ​គ្មាន​លទ្ធភាព​ទទួលយក​អាណត្តិ​៦​ឆ្នាំ​ដ៍​ខ្លី​នេះ​បានឡើយ​។​WP_20150713_018
អាជីវករ​បន្តទៀតថា​នាពេល​កន្លងមក​ពួកគាត់​ធ្លាប់​បានស្នើ​លោក សុខ តុញ អោយ​បន្ថែម​អាណត្តិ​អោយ​ពួកគាត់​តែ​លោក​មិន​ព្រម​ហើយ​និយាយថា​បានត្រឹមតែ​៦​ឆ្នាំ​ទេ​។​ក្រោយមក​ក្រុមអាជីវករ​បាននាំគ្នា​ទៅ​សាលាក្រុង​សៀមរាប​ដើម្បីអោយ​លោក​អភិបាលក្រុង​ជួយ​អន្តរា​គម​ក្នុង​រឿងនេះ​តែ​លោក​អភិបាលក្រុង សូរ​ប្លា​តុង​បានអោយ​អាណត្តិ​៦​ឆ្នាំ​ដដែល​ធ្វើអោយ​ពួកគាត់​មិន​សុខចិត្ត​លើកគ្នា​មក​តវ៉ា​នៅមុខ​សាលា​ខេត្តហើយ​បាន​យក​ញាត់​ដាក់ជូនទៅ លោក អភិបាលខេត្ត​រួចរាល់​ប៉ុន្តែ​លទ្ធិ​ផល​យ៉ាងណា​នោះ​នៅ​មិនទាន់​ដឹង​នៅឡើយ​។​
ក្រុមអាជីវករ​បាន​អះអាងថា​បើសិន លោក​អភិបាលខេត្ត​ដោះស្រាយ​មិនបាន​ពួកគាត់​និង​បន្ត​ប្តឹង​អន្តរា​គម​ដល់ សម្តេច តេ​ជោ​ហ៊ុនសែន អោយជួយ​ដោះស្រាយ​បន្តទៀត​៕​ដោយ ឧ​ត្ត​ម