ប៉ូលីស​សេដ្ឋកិច្ច​ខេត្ត​ចំនួន​បួន​នាក់​ត្រូវបាន​ស្ត្រី​រកស៊ី​ដឹកទំនិញ​ចាប់ហួយ​យក​ស្បែកជើង​វាយ​ពេល​ដេញចាប់​រថយន្ត​ផ្អើល​ពេញ​ក្រុង​កំពត​

0

​កំពត​៖ ប៉ូ​លី​សេដ្ឋកិច្ច​ខេត្ត​ចំនួន​បួន​នាក់​ត្រូវបាន​ស្ត្រី​រកស៊ី​ដឹកទំនិញ​ចាប់ហួយ​ពី​ច្រក​ព្រែក​ចាក​ព្រំដែន វៀតណាម​យក​ស្បែកជើង​ដេញ​វាយ ពេល​ឃាត់​រថយន្ត​ដឹកទំនិញ​សំពីងសំពោង​របស់​ស្ត្រី​រូបនោះ​ផ្អើល​ពេញ​ក្រុង​កំពត នៅតាម​ផ្លូវជាតិ​លេខ​៣១ ចំណុច​ស្ពាន​ក្បាល​រមាស ក្រុងScreenshot_2015-07-13-20-33-24​កំពត កាលពី​វេ​ល​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៥ នេះ​។​​ស្ត្រី​ជើង​ខ្លាំង​ដែល​យក​ស្បែក​ដេញជើង​វាយ​ប៉ូលីស​មានឈ្មោះ អៀម ហៀ​ប អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត ស្រុក​កំពង់ត្រាច ខេត្តកំពត មាន​មុខរបរ​ដឹកទំនិញ​ចាប់ពី​ច្រក​ព្រែក​ចាក​ព្រំដែន​វៀតណាម ទៅ​លក់​នៅ​ត្រពាំង​ល្ពៅ ស្រុក​ទឹកឈូ ត្រូវជា​ម្តាយ និង​អ្នកបើកបរ​ឈ្មោះ សិ​ដ្ឋ អឿន អាយុ​៣០ ត្រូវជា​កូន​។​​លោក​អនុសេនីយឯក សូ បញ្ញា នាយរង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពត បាន​ឲ្យ​ដឹងថា កម្លាំង របស់លោក​បាន​ហៅ​ឃាត់​រថយន្ត​ដឹកទំនិញ​ខាងលើ ដើម្បី​ត្រួតពិនិត្យ​តាំងពី​ចំណុច​ចម្ការ​សាវម៉ាវ ក្នុងភូមិ​សាស្ត្រ​ឃុំ​ព្រែក​សង្កែ ស្រុក​ទឹកឈូរ សង្ស័យថា រថយន្ត​នោះ​ទឹក​ទំនិញគេចពន្ធ​ពី​ប្រទេស​វៀតណាម ។ ប៉ុន្តែ​អ្នកបើកបរ​មិន​ព្រម​ឈប់​ឲ្យ​ត្រួតពិនិត្យ ព្រមទាំង​បាន​បើក​ដេញ​កៀរ​រថយន្ត​របស់​កម្លាំង របស់លោក​ថែម ទៀតផង​។ លុះ​មកដល់​ចំណុច​ជិត​ទីបញ្ជាការ​ប៉េអឹម​ខេត្ត ក្នុង ក្រុង​កំពត កម្លាំង​របស់លោក​បាន​ស្ទាក់​ឃាត់​ជាប់ ស្រាប់តែ​ពេលនេះ​ស្ត្រី​ជា​ម្តាយ បាន​ស្ទុះ​យក​ស្បែកជើង​ដេញ​វាយ​កម្លាំង​របស់លោក​តែម្តង​។ ហេតុការណ៍​នេះ បានធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ចោមរោម​មើល យ៉ាងច្រើន​។​​ចំណែក​ស្ត្រី​ម្ចាស់​រថយន្ត​ដឹកទំនិញ​ដែល​យក​ស្បែក​ឈើ​ដេញ​វាយ​ប៉ូលីស​នោះ បាន​និយាយថា មូលហេតុ​ដែល​គាត់​យក​ស្បែកជើង វាយ​ប៉ូលីស​នោះ ដោយសារ​គាត់​ខឹង​ពេក​ពេលដែល​ប៉ូលីស​យក​រថយន្ត​មក​ស្ទាក់​ចំ​ពីមុខ ធ្វើ​កូន​គាត់​ជាន់​ហ្វ្រាំង ហើយ​ទំនិញ ក្នុង​ទ្បាន​សង្កត់​មកលើ​រូបគាត់ ។​​ក្រោយពេល​កើតហេតុ​ការណ៍​កម្លាំង​ប៉ូលីស​បាន​ចាប់​ឃាត់ខ្លួន​ស្ត្រី​ម្ចាស់​រថយន្ត​ដឹកទំនិញ​សំពីងសំពោង​រូបនោះ និង រថយន្ត យកមក​ធ្វើ​ការឆែកឆេ​ត្រួតពិនិត្យ​នៅក្នុង​ស្នងការ​នគរបាល​ខេត្តកំពត ដោយមាន​លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង និង មន្ត្រី​គយ សាខា​ខេត្តកំពត ចូលរួម​ផងដែរ ។Screenshot_2015-07-13-20-33-53​​ស្ត្រី អៀម ហៀ​ប បាន​និយាយថា ទំនិញ​របស់គាត់​មួយចំនួន​មាន​ពន្ធ​មួយចំនួនទៀត មិនមាន​ពន្ធ​ទេ ដោយ​គាត់​ជួល​អ្នករត់​ម៉ូតូ ឲ្យ​ដឹកទំនិញ​ទាំងនោះ​ចេញពី​ប្រទេស​វៀតណាម ដោយ​ក្នុង​មួយ​ម៉ូតូ​បង់លុយ​ឲ្យ​សមត្ថកិច្ច​នៅ​ច្រកទ្វារ​ព្រ​ចាក​ចំនួន​៤​ម៉ឺន​រៀល​។​រហូតមក​យប់​ថ្ងៃទី​១៣ ខែកក្កដា នេះ​ស្ត្រី​ដែល​ដោះ​ស្បែកជើង​វាយ​នគរបាល​នេះ និង​កូនប្រុស​ត្រូវ​ប៉ូលីស​ឃាត់ខ្លួន នៅ​ស្នងការ​នគរបាល​ខេត្តកំពត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕