ខេត្តបន្ទាយមានជ័យ៖ នៅវេម៉ោង១០ព្រឹកថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៥នេះសមិត្តកិច្ចចំរុះមានមន្ត្រីនគបាលសេដ្ឋកិច្ចខេត្តមន្ត្រីមន្ទីរកសិកម្មខេត្តអាជ្ញាធរដែលដីដឹកនាំដោយលោកព្រះរាជអាជ្ញារង ផាន់ភិរម្យបានចុះបង្ក្រាបឃ្លាំងស្តុប ជីប៉ូវដាក់បន្លែនិងថ្នាំសម្លាប់សត្វល្អិតដែលនាំចូលពីប្រទេសថៃដែលរាជរដ្ឋាភិបាលហាមឃាត់មួយកន្លែងបានមួយឡានធំហើយនិងបញ្ជូនទៅតុលាការ។ចំណែកម្ចាស់ឃ្លាំងមានឈ្មោះគង់ណារិនហៅលឹមគង់មានភេទប្រុសអាយុ៣៦ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។លោកអ៊ុចសាវ៉នអនុប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យទទួលបន្ទុកនិតិកម្មកសិកម្មបានឲ្យដឹងថាថ្មីៗនេះមានប្រជាពលរដ្ឋបានប្តឹងចូលមកមន្ទីរកសិកម្មលោកថាឈ្មោះគង់នេះបាននាំជីបំប៉នដំណាំកសិកម្មនិងថ្នាំសម្លាប់សត្វល្អិតរបស់ថៃដែលជាបទល្មើសយ៉ាងធំយកមកដាក់ក្នុងឃ្លាំងនិងដា ក់លក់ក្នុងស្តង់ម៉ាសេរីដោយពុំមានខ្លាចញញើតនិងច្បាប់បន្តិចសោះឡើយ។លោកបានបន្តទៀតថាដោយបានព៌តមានពីប្រជាពលរដ្ឋរួចមកកំលាំងរបស់លោកបានសហការណ៍គ្នាជាមួយសមិត្តកិច្ចនិងព្រះរាជអាជ្ញារងចុះធ្វើការឆែកឆេនៅក្នុងឃ្លាំងនោះហើយបានរកឃើញជីប៉ូវបំប៉នដំណាំកសិកម្មរាប់រយកេះនិងថ្នាំសម្លាប់សត្វល្អិតរាប់សិបបាវដាក់ក្នុងឡានមួយឡានធំរួបញ្ជូនទៅមន្ទីរកសិកម្មខេត្តដើម្បីពិនិត្យបន្ត។លោកបានបន្តទៀតថាជីប៉ូវដំណាំកសិកម្មនិងថ្នាំសម្លាប់សត្វល្អិតដែលនាំចូលមកពីប្រទេសថៃនេះវាខុសច្បាប់ទាំងស្រុងហើយខ្លាំងទៀតផងរយះពេលកន្លងមកក្រុមរបស់លោកតែងធ្វើការណែនាំដល់អាជីវករលក់ថ្នាំនិងលក់ជីនេះពិសេសគឺឈ្មួញហាមយកមកលក់ឲ្យពលរដ្ឋដាច់ខាតព្រោះវាអាចក្រោយពេលកសិករយកជីនិងថ្នាំទាំងអស់ទៅដាក់ដំណាំកសិកម្មរួចមកបានចំនួន៣ឆ្នាំវាអាចឲ្យមនុស្យស្លាប់ជាបន្តបន្ទាប់ពិសេសគឺមានជម្ងឺប្រចាំកាយមិនអាចមើលជាទៀតផង។លោកបានបន្តទៀតថាមុខទំនិញដែលចាប់នេះរដ្ឋធ្វើការហាមឃាត់ក្នុងការនាំចូលមកស្រុកខ្មែរដាច់ខាតក្នុងមាត្រាទី១០៨និងមាត្រាទី១១០បើជនណានៅតែនាំចូលជីប៉ូវនិងថ្នាំយកទៅដាក់និងបាញ់ដំណាំកសិកម្មនោះពេលដែលចាប់បានត្រូវដាក់ទោសពី២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់ ពី១០លានរៀលទៅ៥០លានរៀលមិនអាចលើកលែងទោសឲ្យបានឡើយ៕