​ប្រជាពលរដ្ឋ​ចាកចេញ​ពី​តំបន់​វា​រី​អគ្គីសនី​សេ​សាន​ក្រោម​២ ចោទប្រកាន់ថា​ក្រុម​ហ៊​ន​សាងសង់​ផ្ទះ​គ្មាន​គុណភាព​

0

ស្ទឹងត្រែង​៖  ​ផ្ទះថ្ម​ដែល ប្រជាពលរដ្ឋ​ចំនួន​១១១​គ្រួសារ ចាប់ឆ្នោត​យក​និង នាំគ្នា​មក​រស់នៅ ត្រូវបាន​ពួកគាត់​ចោទប្រកាន់​ទៅលើ​អ្នក​ម៉ា​វ​កា​រថា សាងសង់​គ្មាន​គុណភាព​ដោយ​ផ្ទះ នៅ​មួយចំនួន​ត្រូវ​ស្តុ​ត​ប្រេះស្រាំ​ខូច​ទាំងថ្មី ហើយ​ស្មើ​សុំ​ឲ្យ​ក្រុមហ៊ុន​ជួសជុល​ឡើងវិញ​។DSC02657​នៅ​ថ្ងៃទី​១៣​កក្កដា​ឆ្មាំ​២០១៥​នេះ លោកស្រី ពីង​និមល តំណាង​ឲ្យ​ប្រជាពលរដ្ឋ​មក នៅផ្ទះ​ថ្មី​នៅ​ភូមិ​ច្រប់​ឃុំ​ក្បាល់​រមាស​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង បាន​អាះអាង​ប្រាប់​ក្រុមការងារ​ដោះស្រាយ​ផលប៉ះពាល់​ថា ផ្ទះ​នេះ ជាង​ធ្វើ​គ្មាន​គុណភាព ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មក​រស់នៅ​ខកចិត្ត និង​បាត់បង់​ក្តីសង្ឃឹម​ដោយសា​តែ​វា​ផ្ទះ​ខ្លះ​ស្រុត​ខូច​ទាំងថ្មី​ខុស​ទៅ​និង​កិច្ចសន្យា ថា​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ល្អ​នោះ​។​
​លោកស្រី​ថា​៖​កំហុសឆ្គង​នេះ​ក្រុមហ៊ុន​ត្រូវតែ​ពិនិត្យមើល​ពី​ការសាងសង់​នេះ​ផង​ហើយ​ត្រូវ​ឲ្យ​ជាង​ធ្វើ​សង​ជូន​ប្រជាពលរដ្ឋ​វិញ ទើប​ព្រម​ទទួលយក​ផ្ទះ បាត​ក្រោម​អត់​ចាក់​ឡប់ឡែ ឬ​ក័​ក្រាល​ថ្ម​ឲ្យ​ផង​ខ្ញំ​កាប់​មើល​សុទ្ធតែ​ដី​នៅក្រោម ដល់ពេល​នោះ​វា​ផុស​ឡើង​ពរល ទឹក​លិច​ហើយ​ធ្វើ​ឲ្យ​វា​ស្រុត​ខ្ញុំ​សូម​សំណូមពរ​ធ្វើ​ឲ្យ​ស្អាត​ឲ្យ​ខ្ញុំ​វិញ​ធ្វើ​ឲ្យ​ល្អ​ធ្វើ​ម៉េច​ឲ្យ​ខ្ញុំ​ទទួលយកបាន​ពីព្រោះ​ផ្ទះ​ខ្ញុំ​មិនមែន​នៅ​មួយ ឆ្នាំ​ទេ​ខ្ញុំ​នៅ​យូរ​ឆ្នាំ​តកូនតចៅ​ខ្ញុំ​ទៀត​បើ​ថា​ក្រុមហ៊ុន​ធ្វើ​ឲ្យ​ស្អាត​ឡើងវិញ​ខ្ញុំ​អាច​ទទួលយកបាន​ផ្ទះ​ខ្ញុំ​មក​នៅ​ព្រោះ​ខ្ញុំ​អត់​ដែល​ចេះ​ប្រឆាំង​ទេ​បើ​ក្រុមហ៊ុន​ធ្វើ​ស្អាត​ខ្ញុំ​ទទួលយក​បើ​ថា​ក្រុមហ៊ុន​ធ្វើ​អត់​ស្អាត​ខ្ញុំ​ក៏​អត់​ទទួលយក​ដូចគ្នា​ហ្នឹង​) ។​DSC02848
លោក​ឈឹម​សា​រឹត​ហៅ​(​ប៉ោង​)​មេការ​សាងសង់​ផ្ទះ​នេះ​បាន​ទទួលស្គាល់ថា​៖​ផ្ទះ​ដែលមាន​ស្នាម បាក់ស្រុត​ខូច​នេះ​វា​មាន​ហេតុផល​របស់​វា​មិនមែន​គ្មាន​គុណភាព​ទាំងអស់​នោះទេ​ហើយ​កន្លែង​ណា​ខូច​នោះ​ក្រុម​ជាង​អ្នក​ម៉ៅ​វ​ការ​និង​ធ្វើ​ការជួស​ជួល​សំអាត​ឡើងវិញ​ពីព្រោះ​ផ្ទះ​ទាំងអស់នេះ​មិនទាន់​ធ្វើ​ពិធី​ប្រគល់​ទទួល​នូវឡើយ​ទេ កាលពី​រៀប​ការ៉ូ​ហើយ​ហ្នឹង​អត់​មាន​បញ្ហា​អី​ទេ​ដល់ពេល​រួច​ទៅ​ពេល​ភ្លៀង​ខ្លាំ​វា​លិចៗ​ហ្នឹងហើយ​គេ​យក​ទ្វារ​បង្អួច​ទាំងអស់​មក​ទាំង​ផ្ទះ​១០០​ផ្ទះ​ជាង​មក​សង្កត់​ទៅលើ​វា​ផុល​ដី​វា​អាច​ស្រុត​ការ៉ូ​ហ្នឹង​វាទ​ម្អ​ន់​រាប់​តោន​វា​អាច​ប្រេះ​ហើយ​ពួក​ខ្ញុំ​ហ្នឹង​កែតម្រូវ​ខ្ញុំ​កោះ​ធ្វើ​ឲ្យ​ឡើងវិញ​ឲ្យ​ស្ទា​ត​ឡើងវិញ​ខ្ញុំ​ទទួលស្គាល់​អា​បញ្ហា​ហ្នឹង​ដល់ពេល​ប្រជាជន​ម៉ូ​គាត់​ថា​ផ្ទះ​ហ្នឹង​អត់​គុណភាព​តាមពិត​គាត់​អត់​បានមក​មើលឃើញ​ទ្វា​បង្អួច​រាប់​តោន​នៅក្នុង​ហ្នឹងហើយ​ហ្នឹង​ទឹក​លិច​ផ្ទះ​ហ្នឹង​ពេលដែល​ភ្លៀង​ធំ​។​
លោក ដួង ពៅ អភិបាលរង​ខេត្តស្ទឹងត្រែង​និង​ជា​ប្រធាន​ក្រុម​ដោះស្រាយ​ផលប៉ះពាល់​ថ្នាក់​ខេត្ត មាន​ប្រសា​ស​ន៏ ថា ៖​ក្រុម​ដោះស្រាយ​ផលប៉ះពាល់ មិន​បណ្តោយ​កើតមាន​បែប​នោះទេ ផ្ទះ​ណា​មាន​ភាពមិនប្រក្រតី ជាង​ត្រូវតែ​ធ្វើ​សង​ពីព្រោះ​ក្រុមការងារ បាន​ចុះមក​ពិនិត្យ​ជា​រៀងរាល់ថ្ងៃ ហើយ​បើ​មាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ត្រូវ​ដោះស្រាយ​ទៅតាម​សន្តិវិធី និង​តាម​កិច្ចសន្យា​រវាង​ជាង​និង​ក្រុមហ៊ុន​។​DSC02848
​សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​បាន​ទទួលយក​ផ្ទះថ្ម​ស្នាក់នៅ​នេះ​មាន​ចំនួន​១១១ គ្រួសារ យក​ផ្ទះ​ឈើ​ចំនួន​៧​គ្រួសារ​និង​យក​ថវិការ​សាងសង់​ផ្ទះ​ខ្លួនឯង​ចំនួន​៧០​គ្រួសារ ចាក​ចេញពី​តំបន់​វិនិយោគ​វា​រី​អគ្គិសនី ហើយ​ទៅ​រស់នៅ ភូមិ​ថ្មី​នេះ​មុនគេ​៕