ស្ទឹងត្រែង៖ប្រជាពលរដ្ឋចំនួន៧០គ្រួសារ យល់ព្រមយកថវិកាសាងសង់ផ្ទះខ្លួនឯង នៅភូមិច្រប់និងភូមិស្រែស្រណុកក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង បានត្អូញត្អែរពីភាពលំបាកក្នុងការរៀបចំសង់ផ្ទះហើយនាំគ្នាសំណូមពរឲ្យក្រុមហ៊ុននិងគណកម្មការថ្នាក់ខេត្តជួយដោះស្រាយនូវអ្វីដែលបានសន្យា។
ក្នុងសកម្មភាពសាងសង់ផ្ទះខ្លួនឯងរបស់ប្រជាពលរដ្ឋភូមិច្រប់និងភូមិស្រែស្រណុកនៅព្រឹកថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៥នេះ លោកឈូកគីអាយុ៦៣ឆ្នាំ បានលើកឡើងថា៖អ្នកភូមិបានប្រឹងប្រែងនាំគ្នារុះរើផ្ទះមកសង់នៅលើដីថ្នីដែលក្រុមការងារដោះស្រាយផលប៉ះពាល់វ៉ារីអគ្គីសនីប្រគល់ឲ្យតែស្ថានភាពភូមិសាស្ត្រដីដែលត្រូវសាសង់មិនឆ្លើយតបទៅនិងតម្រូវការរបស់ពួកគាត់ទេធ្វើឲ្យរាំងស្ទះដល់ការងារសាងសង់។
លោកបញ្ជាក់ថា៖បងប្អូនប្រជាពលរដ្ឋ បានយល់ព្រមធ្វើតាមក្រុមហ៊ុន និងអាជ្ញាធរសំណូមពរហើយពីព្រោះចង់មកនៅភូមិថ្មីអាចចៀសឲ្យផុតពីទឹកលិចបានតែពេលមកសាងសងផ្ទះវាជួបការលំបាកបែបនេះទើបសុំឲ្យជួយសំរួលន្ថែមខ្ញុំចង់ឲ្យគេចាក់ដីហ្នឹងឲ្យវាល្អវាស្មើហ្នឹងណាស្រណុកហ្នឹងរៀបចំផ្ទះបានវាស្មើល្អដែរចង់សុំឲ្យបងប្អូនដែលមកធ្វើការនេះណាសុំក៏មិនស្គាល់គេមិនដឹងមួយណាដែលគេអ្នកទទួលខុសត្រូវរឿងដីនេះណាសុំថាឲ្យគាត់ចាក់ដីឲ្យវាស្មើស្រណុកខ្ញុំប្រឈរអីនេះណាមិនថាសុំយ៉ាងម៉េចទៀតទេដីវានៅផ្អៀងពិបាកយើងជីកធ្វើសរសរពិបាកថ្លឹង។
លោកដួងពៅអភិបាលរងខេត្តនិងជាប្រធានក្រុមដោះស្រាយផលប៉ះពាល់បានទទួលយល់ព្រមដោះស្រាយរឿនេះទៅតាមសំណូមពរហើយក្រុមការងារឈូសឆាយនៅទីនេះត្រូវតែធ្វើមិនមែនចាំតែប្រជាពលរដ្ឋសំណូមពរនោះទេពីព្រោះថា៖ នេះក៏ជាគោលបំណងដែលក្រុមការងារ ចង់បានដូចគ្នាដើម្បីចូលរួមពន្លឿន ដល់ការសាងសង់ទំនប់វារីអគ្គីសនីនេះផង។
លោកលឹមស៊ុនលីប្រធានក្រុមទទួលការងារឈូសឆាយបានអះអាងថា៖បញ្ហានេះលោកបានទទួលសំណូមពរពីប្រជាពលរដ្ឋហើយគ្រាន់តែការងារត្រូវបានបែងចែកទៅតាមវែនអ្នកដែលមកមុនត្រូវតែធ្វើឲ្យមុនតែប៉ុណ្ណោះការងារនេះយើងកំពុងតែធ្វើការពន្លឿនតាមតាមតម្រូវការរបស់ប្រជាពលរដ្ឋហើយឥឡូវប៉ុន្តែជាកត្តាបឋមហ្នឹងគឺយើងធ្វើការចាក់ចំដីឡូដែលប្រជាពលរដ្ឋដែលលោកមានដឹកជញ្ជូនដូចជាឈើជាអីហ្នឹងមកសាងសង់សិនអញ្ចឹងដីឡូដែលគាត់មិនទាន់ប្រញាប់គាត់យកមកសាៗក្រោយយើងចាក់ពន្លឿនតាមដំនាក់កាលៗដីឡូណាដែលប្រញាប់យើងធ្វើការចាក់គាត់មុនដីណាមិនទាន់ប្រញាប់ចាក់ឲ្យក្រោយប៉ុន្តែគ្រាប់ដីឡូទាំង៧០ហ្នឹងយើងត្រួវការបំពេញឲ្យគាត់ស្អាតដើម្បីយើងធ្វើការសាងសង់ទាំងអស់ដីឡូទាំង៧០ឡូហ្នឹង។
សូមបញ្ជាក់ថា៖ប្រជាពលរដ្ឋចំនួន៧០គ្រួសារនេះពួកគាត់រស់នៅភូមិច្រប់និងភូមិស្រែស្រណុក បានយល់ព្រមទទួលយកថវិកា សាងសង់ផ្ទះដោយខ្លួនឯងមកនៅភូមិថ្មី ពីសំណងផលប៉ះពាល់របស់វ៉ារីអគ្គីសនីសេសានក្រោមពីនៅស្រុកសេសានខេត្តស្ទឹងត្រែង៕