​គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ​ខែឧសភា​និង​ខែមិថុនា​ស្លាប់​មនុស្ស​១៨​នាក់​របួសធ្ងន់​៣​នាក់​និង​ស្រាល​១៣​នាក់​

0

ខេត្តបន្ទាយមានជ័យ៖  ​បើតាម​របាយការណ៍រ​បស់​នគ​បាល​ចរាចរណ៍​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខេត្តបន្ទាយមានជ័យ​ប្រចាំ​ខែឧសភា​និង​ខែមិថុនា​នេះ​មាន​មនុស្ស​ស្លាប់​ដល់​ទៅ​១៨​នាក់​របួសធ្ងន់​៣​នាក់​និ​របួសស្រាល​១៣​នាក់​ខូចខាត​សម្ភា​រះimage (3)​ដូចជា​ម៉ូតូ​២២​គ្រឿង​រថយន្ត​តូច​៦​គ្រឿង​និង​រថយន្ត​ធំ​១​គ្រឿង​។​លោក​វ​រះ​សេនីយ៍​ទោ សន​គីម​សួ​គ៍​នាយការិយាល័យ​នគ​បាល​ចរាចរណ៍​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​ក្នុង​ខេត្តបន្ទាយមានជ័យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ​ខែឧសភា​និង​ខែមិថុនា​នេះ​មាន​មនុស្ស​ស្លាប់​ដល់​ទៅ​១៨​នាក់​របួសធ្ងន់​៣​នាក់​និង​របួសស្រាល​១៣​នាក់​។​លោក​សួ​គ៍​បាន​បន្តទៀតថា​ក្រុង​សិរីសោភ័ណ​មាន​៨​ករណី ស្រុក​ព្រះនេត្រព្រះ​មាន​៣​ករណី ស្រុក​មង្គល​បូរី​មាន​៤​ករណី ស្រុក​ភ្នំស្រុក​មាន​១​ករណី​និង​ស្រុក​ស្វាយចេក​មាន​២​ករណី​។​លោក​បាន​បន្តទៀតថា​ក្នុង​២​ខែ​នោះ​ស្លាប់​មនុស្ស​១៨​នាក់​ស្រី​៦​នាក់​របួសធ្ងន់​៣​នាក់​ស្រាល​១៣​នាក់​ស្រី​១១​នាក់​។image (1)​ក្នុង ក្រុង​សិរីសោភ័ណ​ស្លាប់​មនុស្ស​៥​នាក់​ស្រី​៣​នាក់​ស្រាល​១៣​នាក់​ស្រុក​មង្គល​បូរី​ស្លាប់​១​នាក់​ធ្ងន់​៩​នាក់​ស្រាល​១១​នាក់​ក្រុង​ប៉ោយប៉ែ​ត្រ​ស្លាប់​៤​នាក់​របួសធ្ងន់​៦​នាក់​ស្រាល​៥​នាក់​ស្រុក​ស្វាយចេក​ស្លាប់​១​នាក់​ស្រាល​១​នាក់​ស្រុក​ភ្នំស្រុក​ស្លាប់​១​នាក់​ធ្ងន់​៤​នាក់​ស្រុក​ម៉ាឡៃ​ស្លាប់​២​ធ្ងន់​១​នាក់​ស្រុក​ព្រះនេត្រព្រះ​ស្លាប់​៤​នាក់​ធ្ងន់​១​នាក់​។​លោក​សន​គីម​សួ​គ៍​បានបញ្ជាក់​ទៀតថា​២​ខែ​ដែលមាន​មនុស្ស​ស្លាប់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ទៅ​១៨​នាក់​នោះ​មូលហេតុ មកពី​អ្នកបើកប​ក្នុង​ល្បឿន​លឿន​មាន​១១​ករណី​អ្នកបើកបរ​មិន​គោរព​អតិ​ភាព​បើកប​ក្នុងស្ថានភាព​ស្រវឹង​និង​បើក​ក្នុងស្ថានភាព​ប្រជែង​ក្នុង​គ្រោះថ្នាក់​បំផុត​មា​ជាច្រើន​ករណី​ទៀត​៕​image (2)