កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង​ចាប់​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៥​នាក់​ពាក់ព័ន្ធ​និង​ករណី​គ្រឿងញៀន

0

​ឧ​ត្ត​រ​មានជ័យ៖ កាលពី​យប់​រហូតដល់​ព្រឹក​ឡើង​វេលា​ម៉ោង​៧​និង​៤០​នាទី ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៥ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង ដឹកនាំ​ចាប់​ប​ង្ក្រ​ប​ឃាត់ខ្លួន​ជនសង្ស័យ បានជា​បន្តបន្ទាប់​ចំនួន​១៥​នាក់ ដោយ​លោក​វរសេនីយ៍ត្រី ងួន ទ្ធី​រឹទ្ធ មេបញ្ជាការ​កងរាជអាវុធIMG_6991ហត្ថ​ស្រុក ហើយក៏​មានការ​ចង្អុល​បង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ពុទ្ធ សារ៉ាន​ប្រធាន​កងរាជអាវុធហត្ថ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​លោក​កូយ កាន់ យ៉ា ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឈានទៅ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ជា​បន្តបន្ទាប់​ចំនួន​១៥​នាក់​និង​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​និង​ម៉ូតូ​ចំនួន​៧​គ្រឿង​ទៀតផង​។​ព័​ត័​មាន​លម្អិត​ចាំ​ធ្វើ​ទៅតាម​ក្រោយ​ទៀត​៕IMG_6998