ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ស្រាល​ក្នុង​ហេតុការណ៍​ ​រថយន្ដបុក​ម៉ូតូ​ពេញទំហឹង​ខ​ណះ​ជនរងគ្រោះ​បើក​ម៉ូតូ​គ្មាន​ភ្លើង​បំភ្លឺ​

0


​ខេត្តព្រះវិហារ​ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ទ្បើង​បណ្តាលអោយ​ជនរងគ្រោះ​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​និង​ជនរងគ្រោះ​ម្នាក់ទៀត​រងរបួស​ស្រាល​ក្នុង​ហេតុការណ៍​រថយន្ដ​១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​មិន​គោរព​ច្បាប់​ចរាចរ​ទៅបុក​ម៉ូតូ​សង់​ចិន​១​គ្រឿង​ពេញទំហឹង​កាលពី​វេលា​ម៉ោង​៩​និង​០៥​នាទី​យប់​ថ្ងៃទី​១៣​កក្កដា​២០១៥​ស្ថិតនៅ​ចំណុច​បេង​ដូ​ប​ភូមិ​ស្រយង់ជើង​ឃុំ​ស្រយង់​ស្រុក​គូលែន​។​ម៉ូតូ​រងគ្រោះ​ត្រូវ​នគរបាល​យកទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្រយង់​។​
​សាក្សី​និយាយថា​ភាគី​ជនរងគ្រោះ​ប្រើប្រាស់​ទោចក្រយានយន្ត​មិន​គ្រប់​លក្ខ​ណះ​បច្ចេកទេស​ត្រឹមត្រូវ​គឺ​ម៉ូតូ​របស់​ជនរងគ្រោះ​ប្រភេទ​សង់​ចិន​ពណ៌​ខ្មៅ​កញ្ចាស់​១​គ្រឿង​គ្មាន​ស្លាក​លេខ​និង​មិនមាន​ប្រព័ន្ធ​ភ្លើង​បំភ្លឺ​ខាងមុខ​និង​ក្រោយ​ជាហេតុ​នាំអោយ​គ្រោះថ្នាក់​ច​រា​រណ៍​នៅពេល​យប់​យ៉ាង​ដូច្នេះ​។​សាក្សី​និយាយថា​រថយន្ដ​បង្កហេតុ​មិន​ស្គាល់​ម៉ាក​បាន​បើក​រត់គេចខ្លួន​ដោយ​សុវត្ថិភាព​ដោយសារ​ទីតាំង​ចំណុចកើតហេតុ​នោះ​នៅ​ដាច់​ស្រ​យ៉ា​លពី​ភូមិដ្ឋាន​។​ជនរងគ្រោះ​ទាំង​២​នាក់​នេះ​មិនបាន​ពាក់មួក​សុវត្ថិភាព​ក្នុងពេល​ធ្វើដំណើរ​នោះទេ​។​
​អាជ្ញាធរ​មូលដ្ឋាន​បាន​រាយការណ៍​អោយដឹងថា​ជនរងគ្រោះ​ទាំង​២​នាក់​ជា​កសិករ​មក​ធ្វើ​ចំការ​នៅ​ស្រុក​គូលែន​ហើយ​ពួកគេ​មកពី​ភូមិ​បន្ទាយស្រី​ឃុំ​ខ្នារ​សណ្តាយ​ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប​។​ជនរងគ្រោះ​ទី​១​ឈ្មោះ​ផាន់​សំណាង​ហៅ​ឆេង​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ជា​អ្នកបើក​ម៉ូតូ​រងរបួស​ស្រាល​និង​ទី​២​ឈ្មោះ​រើ​ន​វែង​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​រងរបួស​ធ្ងន់ធ្ងរ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​បញ្ជូនទៅ​សង្គ្រោះ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​កោះ​កេរ្តិ៍​។​
​ភ្នាក់ងារ​និយាយថា​មកដល់​ព្រឹក​ថ្ងៃទី​១៤​កក្កដា​នេះ​ជនរងគ្រោះ​ឈ្មោះ​រើ​ន​វែង​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​ដោយសារ​ស្ថានភាព​មុខរបួស​ធ្ងន់ធ្ងរ​ខ្លាំងពេក​ធ្វើអោយ​ក្រុមគ្រូពេទ្យ​មិនអាច​ជួយសង្គ្រោះ​ជីវិត​បាន​ទាន់ពេលវេលា​។​P2
​គួរ​បញ្ជាក់ថា​អង្គការ​អន្តរជាតិ​ខ្លះ​ដែលមាន​មូលដ្ឋាន​នៅ​កម្ពុជា​បាន​ចំណាយ​ថវិកា​មូលនិធិ​មួយចំនួន​ដើម្បី​ចូលរួមចំណែក​ទូលំទូលាយ​ផ្សព្វផ្សាយ​ពត៌មាន​អំពី​សុវត្ថិភាព​ចរាចរណ៍​អោយ​អ្នកបើកបរ​យានយន្ត​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ហានិភ័យ​ដែល​អាច​នឹង​កើតមានទ្បើង​។​ក្នុង​របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​អន្តរជាតិ​មួយ​បានអោយដឹងថា​ជា​រៀងរាល់ថ្ងៃ​ជនរងគ្រោះ​ស្លាប់បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុ​ជាមាន​ចំនួន​ពី​៥​ទៅ​៦​នាក់​ហើយ​បាន​ខាតបង់​ថវិកា​រាប់លាន​ដុល្លារ​អាមេរិក​ក្នុ​១​ឆ្នាំៗ​៕