អាវុធហត្ថ​ស្រុក​អន្លង់វែង​ក្នុង​រយៈពេល​១​យប់​និង​១​ព្រឹក​បង្ក្រាបបាន​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​បាន​ចំនួន​១៦​នាក់ និង​រឹបអូស​បាន​ថ្នាំ​យ៉ាម៉ា ៤៨​គ្រាប់​

0

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង បង្ក្រាប​សំបុក​ចែកចាយ​គ្រឿងញៀន និង​អ្នកប្រើប្រាស់​ថ្នាំញៀន​បាន​ចំនួន ១៦​នាក់ និង​រឹង​អូស​បាន​ថ្នាំញៀន ប្រភេទ​យ៉ាម៉ា​ចំនួន ៤៨​គ្រាប់ ថ្នាំ​ម៉ា​ទឹកកក​ចំនួន ២​កញ្ចប់​តូច រួម​នឹង​វត្ថុតាង​ចំនួន​ទៀត​។ ក្នុង​ប្រតិបត្តិការ រយពេល ២​ថ្ងៃ និង​បាន​ឈានដល់​បង្ក្រាបបាន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម​ផងដែរ​។​IMG_7032
​លោក​វរសេនីយ៍ត្រី ងួន ទ្ធី​រឹទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង​បានឱ្យដឹងថា នៅវេលា​ម៉ោង ៧​យប់ ថ្ងៃទី​១៣ ខែកក្កដា កម្លាំង​អាវុធហត្ថ​ស្រុក​អន្លង់វែង ចុះបង្ក្រាប​ទីតាំង​ជា​មុខសញ្ញា​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ក្នុង​ផ្ទះជួល​មួយកន្លែង ស្ថិតនៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ហើយ​ឃាត់ខ្លួន​បាន ជនសង្ស័យ​ចំនួន​១៥​នាក់ ដែល​ស្នាក់​នៅក្នុង​បន្ទប់​ជួល ២​បន្ទប់​ជាប់​គ្នា របស់​ឈ្មោះ ឆែម សំអាង​ភេទ​ប្រុស​អាយុ ២៧​ឆ្នាំ មុខរបរ​ជាង​សិប្បកម្ម និង​ឈ្មោះ សុខ ធូ ភេទ​ប្រុស​អាយុ ៣៨​ឆ្នាំ​មុខរបរ​កម្មករ ដែល​កំពុងតែ​ធ្វើ​សកម្មភាព ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​។ ហើយ​កម្លាំង​អាវុធហត្ថ​រឹបអូស​បាន​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន ៤៨​គ្រាប់ ថ្នាំ​ម៉ា​ទឹកកក​ចំនួន ២​កញ្ចប់​តូច កាំភ្លើងខ្លី​ប្រភេទ​រ៉ូឡូ ១​ដើម ដាវ​សាម​រ៉ៃ ២ កាំបិត​ស្នៀត​១ ម៉ូតូ​ចំនួន ៨​គ្រឿង និង​សម្ភារៈ​ជក់​មួយចំនួនទៀត​។ ក្នុងនោះដែរ ក៏បាន​រកឃើញ​វត្ថុតាង​ទទួល​របស់​ចោរកម្ម ជាច្រើន​ទៀត ដូចជា ស្តុ​ប និង​ចង្កៀង​រថយន្ត​សេរី​ទំនើប ម៉ូ​ទ័​រ​ឈូសឈើ ម៉ូ​ទ័​រអា​ប​ឈើ ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​។ ដែល​ចំពោះ​វត្ថុតាង​ទាំងនេះ កន្លងមក​មាន​ប្រជាពលរដ្ឋ​ជាច្រើន បាន​រអ៊ូរទាំ​ថា បាត់​មិនដែល​រកឃើញ​ឡើយ​។​IMG_7034
​លោក​វរសេនីយ៍ត្រី ងួន ទ្ធី​រឹទ្ធ បន្តថា ដោយមាន​បទបញ្ជា​ការ​ពី​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ត្រី ពុទ្ធ សារ៉ាន់ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​យកចិត្តទុកដាក់ លើ​ផែនការ​ទប់ស្កាត់​បទល្មើស ក្នុងឱកាស​ប្រជុំ​បូកសរុប​ការងារ​យោធា​.​ឆមាស​ទី​១ បន្ថែម​ការងារ​យោធា​.​ឆមាស​ទី​២ ក្នុង​ឆ្នាំ​២០១៥ និង​មាន​បទបញ្ជា​ផ្ទាល់​ពី​លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ក្រោយពី​កម្លាំង​របស់លោក ឃាត់ខ្លួន និង​នាំយក​ជនសង្ស័យ​ទាំង ១៥​នាក់ រួម​នឹង​វត្ថុតាង​គ្រឿងញៀន មក​ស្នាក់ការ​អាវុធហត្ថ​ស្រុក ធ្វើការ​សាកសួរ យោងតាម​ចម្លើយសារភាព​ជនសង្ស័យ​ទាំង ១៥​នាក់​។ ទើប​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​ឆ្នាំ​ដដែល កម្លាំង​របស់លោក ឈានទៅដល់​ឃាត់ខ្លួន មុខសញ្ញា​ជនសង្ស័យ​ចែកចាយ​ថ្នាំញៀន​ដ៏​សកម្ម ម្នាក់ទៀត​ឈ្មោះ សំ ជ័យ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ មាន​តួនាទី​ជាម​ន្ត្រី ក្នុង​អង្គការ​ទប់ស្កាត់​បទល្មើស​កម្ពុជា ដែល​កម្លាំង​តែ​លាក់ខ្លួន នៅផ្ទះ ក្នុង​ចំការ​ស្វាយ​មួយកន្លែង ស្ថិតនៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ​-​ស្រុក​អន្លង់វែង​។​IMG_7031 IMG_7035
​ហើយ​កម្លាំង​អាវុធហត្ថ បាន​រកឃើញ​វត្ថុតាង ជា​សំភារៈប្រើប្រាស់​ថ្នាំញៀន​នៅក្នុង​ព្រៃ ក្បែរ​ផ្ទះ​របស់​ឈ្មោះ សំ ជ័យ ដែល​ទើបនឹង​ជក់​ថ្នាំ​ថ្មីៗ តែ​ជនសង្ស័យ អ្នកប្រើប្រាស់​បាន​រត់គេច​ខ្លួន​បាត់ ដោយ​បន្សល់ទុក​ម៉ូតូ ១​គ្រឿង​។ ក្រោយពី​ធ្វើការ​ឆែកឆេរ កម្លាំង​អាវុធហត្ថ​បាន​រឹបអូស​បាន រថយន្ត​តូយ៉ូតា​ការី​ណា​១​គ្រឿង​ចង្កូត​ស្តាំ ខ្សែក​លោហៈធាតុ​ពណ៌​ទង់ដែង​ចំនួន ២​ខ្សែ ខ្សែដៃ ១​ខ្សែ ប្រាក់រៀល ២​លាន​រៀល កាំភ្លើង​ឆ្នុក ប្រភេទ​ច្នៃ ១​ដើម​។​
​បន្ទាប់ពី​ធ្វើការ​សាកសួរ​កម្លាំង​អាវុធហត្ថ​ស្រុក​អន្លង់វែង បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង ១៦​នាក់ ទៅ​តុលាការខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​៕