ប្ដីរ​វូ​ល​ទៅ​រត់​ម៉ូតូឌុប​ពេលយប់​ទុក​ប្រពន្ធ​ចោល​ម្នាក់ឯង​ត្រូវ​មិត្ត​ភ័​ក្រ​ល្បួង​ចូល​ផ្ទះសំណាក់​

0

​រាជធានី​ភ្នំពេញ​៖ នារី​ម្នាក់​ត្រូវបាន​បុរស​ម្នាក់​ដែលជា​មិត្ត​ភ័​ក្រ​របស់​ប្ដី​ល្បួង​យក​ចូល​ផ្ទះសំណាក់​បន្ទាប់ពី​ប្ដី​របស់ខ្លួន​ចេញទៅ​រត់​ម៉ូតូ​បាត់​លុះ​ព្រឹក​ឡើង​វេលា​ម៉ោង​11​និង​00​នាទី​ថ្ងៃទី​22 ខែមេសា ឆ្នាំ​2014 ទើប​ប្រពន្ធ​បាន​ប្រាប់​ប្ដី​ហើយក៍​ត្រូវបាន​ប្ដី​នាំទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគ​បាល​សង្កាត់​ខណ្ឌ​ឬ​ស្សី​កែវ​។

នារី​រងគ្រោះ​ដែល​ត្រូវជា​មិត្ត​ភ័​ក្រ​របស់​ប្ដី​ល្បួង​ចូល​ផ្ទះសំណាក់​នោះ​ឈ្មោះ យី វ​ណ្ណះ ភេទ​ស្រី អាយុ​24​ឆ្នាំ​មុខរបរ​នៅផ្ទះ ស្នាក់នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​6 ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ចំណែក​មិត្ត​ភ័​ក្រ​របស់​ប្ដី​ដែល​បាន​លួង​លោមនាង​ចូល​ផ្ទះសំណាក់​នោះ​ឈ្មោះ អាប៉ោង ភេទ​ប្រុស អាយុ​30​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល​ក្បែរ​គ្នា ចំណែក​ប្ដី​នារី​រងគ្រោះ​ឈ្មោះ នួន សារ៉ុន ភេទ​ប្រុស អាយុ​34​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល​ខាងលើ​។

បើតាម​ការរៀបរាប់​ពី​នារី​រងគ្រោះ​បានអោយដឹងថា​៖ មុនពេល​កើតហេតុ​ប្ដី​របស់​នាង​ចេញទៅ​រត់​ម៉ូតូឌុប​ដូច​សព្វមួយដង​ដោយ​ទុកអោយ​នាង​ដេក​នៅក្នុង​បន្ទាប់​តែម្នាក់ឯង​លុះដល់​ម៉ោង​11​និង​30​នាទី​យប់​ថ្ងៃទី​21 ខែមេសា ឆ្នាំ​2014 ស្រាប់តែ​បុរស​ឈ្មោះ​ប៉ោង​ដែលជា​មិត្ត​ភ័​ក្រ​របស់​ប្ដី​នាង​បានមក​គោះទ្វា​បន្ទប់​ហើយ​ប្រាប់ថា ប្ដី​របស់​នាង​ដេកចាំ​នៅផ្ទះ​សំណាក់​ឬ​ស្សី​

កែវ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​5 ក្នុងភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ហើយ​ប្ដី​របស់​នាង​បាន​ប្រើ​អោយគេ​មក​ឌុប​យកទៅ​ផ្ទះសំណាក់​ពេលនោះ​នាង​ពុំ​បានគិត​អ្វី​នោះទេ​ហើយក៍​មិនបាន​គិតថា គេ​បញ្ឆោត​នាង​យកទៅ​ផ្ទះសំណាក់​ដែល​មូលហេតុ​ដោយសារ​ឈ្មោះ​ប៉ោង​នោះ​ជា​មិត្ត​ភ័​ក្រ​ប្ដី​របស់ខ្លួន​លុះ​ពេលទៅដល់​ផ្ទះសំណាក់​មិនឃើញ​ប្ដី​របស់ខ្លួន​នៅក្នុង​

បន្ទប់​នាង​បំរុង​និង​ត្រឡប់មកវិញ​តែ​ត្រូវ​បុរស​ឈ្មោះ ប៉ោង​នោះ​ប្រាប់ថា ប្ដី​របស់​នាង​អោយ​ដេកចាំ​បន្តិច​សិ​ុ​ន​គេរ​វូ​ល​ជាប់​ឌុប​ម៉ូយ​បន្តិចទៀត​ទើប​មក​ដោយ​នាង​ងងុយដេក​ផង​នាង​ក៍​ដេកលក់​បាត់ទៅ​លុះ​ពេលព្រឹក​ឡើង​មិនឃើញ​ប្ដី​របស់​នាង​ឃើញតែ​បុរស​ឈ្មោះ​ប៉ោង ទើប​នាង​ត្រឡប់មកផ្ទះ​វិញ​ហើយក៍​ពុំទាន់​ហាន​ប្រាប់​ប្ដី​ដែល​លុះ​ម៉ោង​ប្រហែលជា​10​និង​00​ព្រឹក​

ថ្ងៃទី​22 ខែមេសា ឆ្នាំ​2014​ស្រាប់តែ​ប្រពន្ធ​របស់​ឈ្មោះ​ម៉ោង​មករក​រឿង​វៃ​នាង​ដល់​បន្ទប់​ជួល​ដោយ​ចោទថា នាង​មាន​សា​ហាយ​ស្មន់​ជាមួយ​ប្ដី​របស់គេ​ហើយ​នាំគ្នា​ទៅ​ដេក​ផ្ទះសំណាក់​ពេលដែល​ឮ​បែបនេះ​ប្ដី​របស់​នារី​រងគ្រោះ​បាន​ជិ​ក​សួ​ប្រពន្ធ​របស់ខ្លួន​ហើយ​ប្រពន្ធ​របស់ខ្លួន​បាន​រៀបរាប់​ដំណើររឿង​ទាំងអស់​ដល់​ប្ដី​ហើយ​នារី​រងគ្រោះ​បាន​អះអាងថា​ខ្លួន​ពុំបាន​ខូចខ្លួន​

ជាមួយ​បុរស​ឈ្មោះ​ប៉ោង​នោះទេ​បន្ទាប់ពី​ប្ដី​បាន​នាំ​ប្រពន្ធ​ឍ​តៅ​ដាក់ពាក្យ​បណ្ដឹង​មួយសន្ទុះ​ក្រោយមក​ក៍​សំរេចចិត្ត​ដក​ពាក្យបណ្ដឹង​វិញ​ព្រោះ​ខ្លាច​ប្រពន្ធ​ខ្មះ​គេ​ហើយ​ម្យ៉ាងវិញទៀត​មិន​ចង់អោយ​អ្នកការ​សែត​ដឹងផង​។​ចំណែកឯ បុរស​ឈ្មោះ​ប៉ោង​បាន​រត់​កេ​ច​ខ្លួន​បាត់ស្រមោល​បន្ទាប់ពី​រឿង​បាន​បែកការ​៕image image (1)