ខេត្តកំពង់ឆ្នាំង៖ ការចុះធ្វើសំបុត្រអាពាពិពាហ៍តាមច្បាប់(អេតាស៊ីវិល)នៅពេលរៀបការជាប្តីប្រពន្ធមានអត្ថប្រ យោជន៍សំខាន់ណាស់សំរាប់កម្មករនិយោជិក ក្នុងការទទួលប្រាក់សោធនផ្ទាល់ខ្លួន និងសោធនជំពោះអ្នកនៅក្នុងបន្ទុក នៅពេលកម្មករមានគ្រោះថ្នាក់ក្នុងការងារ ពីបេឡាជាតិរបបសន្តិសុខសង្គម » លោក ម៉េង ហុង នាយ ករងបេឡាជាតិរបបសន្តិសុខសង្គម នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយ នៃការពង្រឹងសេវាផ្តល់តាវកា
លិក ( អត្ថប្រយោជន៍ )ហានិភ័យការងារជូនកម្មករនិយោជិត នៃបេឡាជាតិរបបសន្តិសុខសង្គម។
ការប្រជុំនេះបានធ្វើឡើងនៅក្នុងសណ្ឋាគាររស្មីសុខានូយ៉កនារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ ដោ យមានការចូលរួមពីលោកអភិបាលក្រុងកំពង់ឆ្នាំង លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវខេត្ត មន្ត្រីសាខា ប ប ស ខេត្ត តំណាងរោងចក្រ សហគ្រាស គ្រឹះស្ថាន សិប្បកម្ម សេវាកម្ម មន្ទីរពេទ្យខេត្ត ធនា គារអេស៊ីលីដា ដែលបានចុះកិច្ចព្រមព្រៀងផ្តល់សេវាជាមួយ ប ស ស និងជនរងគ្រោះដោយសារការងារ នៅក្នុងខេត្តកំពង់ឆ្នាំង សរុបការចូលរួមមានចំនួន១៤៤នាក់។
លោក ស៊ឹម ប៊ុនធឿន ប្រធានសាខា ប ស ស ខេត្តបានរាយការអោយដឹងថា៖ការងារសម្រេចបានក្នុង ឆមាសទី១ ឆ្នាំ២០១៥គឺប ស ស ខេត្តបានចុះបញ្ជីកា៦៧សហគ្រាស ក្នុងនោះសហគ្រាសគ្រឹះស្ថាន១១បានបិត។
កម្មករនិយោជិតក្នុងខេត្តសរុបមានចំនួន ៣២.៦៥៧នាក់ ( ស្រី២៨.២០៤នាក់ ) បានទទួលរបាយការណ៍ហានិភ័យការងារចំនួន៦៧៨ករណី ក្នុងនោះមានជនរងគ្រោះសរុប៧៣៨នាក់ ( ស្រី៦២១នាក់ ) គ្រោះថ្នាក់កន្លែងធ្វើការ៥១០នាក់( ស្រី៤២៦នាក់ ) គ្រោះថ្នាក់ពេលធ្វើដំណើរ២២៨នាក់ (ស្រី១៩៥នាក់ )។ទទួលការទាមទារតាវកា លិក ( អត្ថប្រយោជន៍ )ព្យាលបាល៣៦៧នាក់ ថែទាំ៤០៣នាក់ បាត់បង់សមត្ថភាពបណ្តោះអាសន្ន៤៨១នាក់ អចិន្ត្រៃយ៍៣នាក់បូជាសព៣នាក់ និងចុះអង្កេតគ្រោះថ្នាក់ការងារសុបបាន៧៣៨នាក់។
លោក ម៉េង ហុង នាយករងបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារបានបញ្ជាក់អោយដឹងថា៖ការប្រជុំនៅថ្ងៃនេះធ្វើឡើងក្នុងគោលបំណង ធ្វើការផ្សព្វផ្សាយគោលនយោបាយថ្មីៗ និងវឌ្ឍនភាពរបស់ ប សស ជាពិសេសធ្វើការពង្រឹងសេវា នៃការផ្តល់តាវកាលិកហានិភ័យការងារជូនកម្មករនិយោជិក មានការផ្តល់សេ
វា របស់មន្ត្រីសាខា ប ស ស ខេត្ត មន្ទីរពេទ្យចុះកិច្ចព្រមព្រៀង និងធនាគារអេលីស៊ីដា។គ្រោះថ្នាក់ការងារគឺជាគ្រោះថ្នាក់ដែលកើតឡើងនៅពេលកម្មករកំពុងធ្វើការក្នុងរោងចក្រ គិតទាំងទៅនិងត្រឡប់មកពីធ្វើការវិញ។
បច្ចុប្បន្ន ប ស ស មានសាខានៅក្នុង រាជធានី ខេត្ត ក្រុង ទាំង២៤ និងមានសហគ្រាស គ្រឹះស្ថានចុះបញ្ជីកាសរុបចំនួន៧.៣៤៥ មានសមាជិកសរុប១.០៥១.៥០៤នាក់ មានមន្ទីរពេទ្យ និងមណ្ឌលសុខភាព ចុះកិច្ចព្រមព្រៀងផ្តល់សេវា ជូនសមាជិក ប ស ស ចំនួន៨៨កន្លែង។គិតត្រឹមខែមិនា ឆ្នាំ២០១៥ បានធ្វើការផ្តល់តាវកាលិកបានជាង៨៣.៦១២នាក់ផងដែរ។ខេត្តកំពង់ឆ្នាំងគឺជាខេត្តទី១៨ និងលើកទី២៥ ដែល ប ស ស បានធ្វើការប្រជុំផ្សព្វផ្សាយគោលនយោបាយនៃការពង្រឹងសេវាការផ្តល់តាវកាលិកហានិភ័យការងារជូនកម្មករនិយោជិក នៃបេ
ឡាជាតិរបបសន្តិសុខសង្គម នៅក្នុងឆ្នាំ២០១៥នេះ ប ស ស និងប្រជុំផ្សព្វផ្សាយអោយបាន២៤ខេត្តក្រុង។
នៅក្នុងកិច្ចប្រជុំនេះ តំណាងរោងចក្រសហគ្រាស តំណាងសហជីប ក៏បានលើកយកសំណួរជាច្រើនផងដែរដាក់ជូនលោកនាយករង ប ស ស ដោះស្រាយយ៉ាងផុលផុស និងមានសារៈប្រយោជន៍យ៉ាងសំខាន់ពាក់ពន្ធ័និងការអនុវត្តរបបសន្តិសុខសង្គម ចំពោះហានិភ័យការងារទាំង៧ចំណុចរបស់កម្មករនិយោជិក។ចំណុចពិសេសនោះគឺ ប ស ស សំណូមពរ កម្មករទាំងអស់ត្រូវចុះធ្វើសំបុត្រអាពាពិពាហ៍តាមច្បាប់(អេតាស៊ីវិល)នៅពេលរៀបការជាប្តីប្រពន្ធ ដើម្បីទទួលបានប្រាក់សោធនផ្ទាល់ខ្លួន និងសោធនចំពោះអ្នកនៅក្នុងបន្ទុក(បាន៧០%នៃប្រាក់ខែ) ពីបេឡាជាតិរបបសន្តិសុខសង្គម នៅពេលមានគ្រោះថ្នាក់ក្នុងការងារ អ្នកគ្មានសំបុត្រអាពាពិពាហ៍ស្របច្បាប់មិនអាចទទួលបានប្រាក់សោធនបានឡើយ៕