​លោកជំទាវ ប៉ាល់ យឿន អភិបាលរង​ខេត្ត ប្រតិកម្ម​ចំពោះ​រថយន្ត​បែន​ដឹក​ដី​ក្នុង​ស្រុ​រលាប្អៀរ ​ធ្វើអោយ​ខូច​ផ្លូវ​មួយចំនួន​ស្នើសុំ​សមត្ថកិច្ច​ទប់ស្កាត់​ជាបន្ទាន់​

0

​កំពង់ឆ្នាំង​៖​ ​ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី​ផលប៉ះពាល់​ដី​ចំណីផ្លូវ នា​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៥ នៅក្នុង​សាលា​នយោបាយ​ខេត្ត លោកជំទាវ ប៉ាល់ យឿន អភិបាលរង​ខេត្តកំពង់ឆ្នាំង​បាន​មានប្រតិកម្ម​ចំពោះ​រថយន្ត​ដឹក​ដីឯកជន​មួយចំនួន ដែល​បាន​នឹង​កំពុង​ដឹក​ដី​ឆ្លងកាត់​ផ្លូវ​ជាDSC07419ច្រើន​ខ្សែ​នៅក្នុង​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ បានធ្វើអោយ​រង​នូវ​ការខូចខាត​ផ្លូវ​ជា​អន្លើរៗ ការបើក​ប្រជែង​គ្នា​ក្នុង​ល្បឿន​លឿន​ដើម្បី​ដណ្តើមយក​ជើង​ដឹក ដែល​សកម្មភាព​បែបនេះ​បានធ្វើអោយ​ប៉ះពាល់​ដល់​ការធ្វើដំណើរ​ចរាចរណ៍​នៅក្នុង​មូលដ្ឋាន ស្នើសុំ​សមត្ថកិច្ច​ទប់ស្កាត់​ជាបន្ទាន់​។​
​ ​លោកជំទាវ​បាន​បន្តថា​៖​កន្លងមក​ថ្មីៗ​នេះ ក្រោយពី​មាន​បណ្តឹង​របស់​ប្រជាពលរដ្ឋ ប្តឹង​មក​លោកជំទាវ​តាមរយៈ​ទូរស័ព្ទ លោកជំទាវ​បាន​ចុះទៅ​ពិនិត្យមើល​ផ្លូវថ្នល់ និង​ឃ្លាំ​ចាំមើល​សកម្មភាព​បើកបរ​របស់​អ្នកបើកបរ​រថយន្ត​ដឹក​ដី ឃើញថា​អ្វីដែល​ប្រជាពលរដ្ឋ​បាន​ប្រាប់​លោកជំទាវ គឺជា​ការពិត​ទាំងអស់​។​ដូចនេះ​សូមអោយ​សមត្ថកិច្ច​ជំនាញ និង​មន្ទីរ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ ទប់ស្កាត់​រឿងនេះ​ឡើងវិញ កុំ​បណ្តោយអោយ​ពួកគេ​ធ្វើតាម​ទំនើងចិត្ត ព្រោះ​មិន​ត្រឹមតែ​បំផ្លាញ​ប្រព័ន្ធ​ផ្លូវថ្នល់​ប៉ុណ្ណោះ​ទេ ក៍​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​អោយមាន​ការ​របួស​និង​ស្លាប់​ផងដែរ​ក្នុង​រយៈពេល​កន្លងមក​។​DSC07705
​ ​លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​បានអោយដឹងថា​៖​កន្លងមក​មន្ទីរ​សាធារណៈការ​បាន​សហកា​រ​ជាមួយ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត ចុះ​ចាប់​រថយន្ត​មិន​គោរព​ច្បាប់​ទាំងនោះ​ជា​ញឹកញាប់ និង​បានធ្វើ​កិច្ចសន្យា​ផាកពិន័យ​ជាមួយ​ម្ចាស់​រថយន្ត​ជា​បន្តបន្ទាប់ សូម្បីតែ​រថយន្ត​ដឹក​ដី​ជ្រុះ​លើ​ថ្នល់​ក៍​ត្រូវ​ចាប់​ផាកពិន័យ​ដែរ​។​ចំពោះ​ការលើកឡើង​របស់លោក​ជំទាវ​អភិបាលរង​ខេត្ត មន្ទីរ​របស់លោក​និង​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ខេត្ត ចុះ​ពិនិត្យ​សកម្មភាព​រថយន្ត​ដឹក​ដី​ទាំងនោះ​ជាបន្ទាន់​ផងដែរ ដើម្បី​កុំ​អោយមាន​ផលប៉ះពាល់​ខូចខាត​ដល់​ប្រព័ន្ធ​ផ្លូវ និង​សុវត្ថិភាព​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​
​ ​សូមបញ្ជាក់ថា​៖​ការផាកពិន័យ​ទៅលើ​ក្រុម​រថយន្ត​ដឹក​ដី​នៅក្នុង​ខេត្តកំពង់ឆ្នាំង មាន​សកម្មភាព​ដូច​វែក​ចក​ក្នុង​ទឹក ដោយ​កន្លងមក​សមត្ថ​កិច្ច​នគរបាល​ចរាចរ​ណ៍​ខេត្ត រួម​និង​មន្ទីរ​សាធារណៈការ​ខេត្ត បាន​ចាប់​ផាកពិន័យ និង​ធ្វើ​កិច្ចសន្យា​ជា​បន្តបន្ទាប់ តែ​សកម្មភាព​របស់គេ​នោះ​ស្ងាត់​បានតែ​មួយរយៈ បន្ទាប់មក​គឺ​នៅតែ​ប្រព្រឹត្ត​នូវ​សកម្មភាព​ល្មើស​នេះ​ដដែល​។​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​សមត្ថកិច្ច និង​មន្ទីរ​ដែល​ពាក់ព័ន្ធ ត្រូវតែ​អនុវត្ត​ទៅតាម​ផ្លូវច្បាប់​អោយបាន​ម៉ឺងម៉ាត់​ទើ​គេ​រាងចាល ព្រោះ​គេ​បានដឹងថា​គ្រប់​ម្ចាស់​រថយន្ត​ដឹក​ដី​ទាំងអស់ មួយចំនួនធំ​ពុំមាន​ផ្លាកលេខ​ត្រឹមត្រូវ​ឡើយ និង​សុទ្ធ​តែមាន​ខ្នងបង្អែក​មិន​គោរព​ច្បាប់ និង​ថែមទាំង​មើលងាយ​ដល់​សមត្ថកិច្ច​អ្នកអនុវត្ត​ច្បាប់​ទៀតផង​៕76