ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៥នេះលោកយាយមី ង៉ែតមានអាយុដល់ទៅ៩៤ឆ្នាំជាចាស់ជរាគ្មានទីពឹងនិងក្រីក្របំផុតនិងមួយគ្រួសារទៀតជាស្រីមេម៉ាយគ្មានទីពឹងនិងក្រីក្របំផុតដែមានឈ្មោះឈុនពេជ្រមានកូនតូចៗដល់៧នាក់ឈឺដេកនៅនិងកន្ទេល រស់នៅក្នុងភូមិភ្នំដី ឃុំភ្នំដីស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យបានទទួលអំណោយយ៉ាងច្រើនរបស់លោកកែគីមយ៉ានប្រធានក្រុមការងាថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យតាមរយះលោកឡាយគីមលីក្រុមកាងារចុះជួយខេត្តបន្ទាយមានជ័យយកទៅជូនផ្ទាល់ដៃដល់ដៃ
លោកយាយនិងស្រីមេម៉ាយនោះតែម្តង។លោកឡាយគីមលីបាននិយាយថាលោកយាយមីង៉ែតនេះជាចាស់ជរាគ្មានទីពឹងមានកូនដល់ទៅ១២នាក់ស្លាប់អស់ជិត១០តាំងពីជំនាន់ប៉ុលពតរហូតមកដល់សព្វថ្ងៃនេះលោកយាយគ្មានដីកម្មសិទ្ធទេសព្វថ្ងៃរស់នៅលើដីគេចំណែកផ្ទះសំបែងផ្ទះដូចទ្រុងមាន់របស់របនៅក្នុងពុំមានអ្វីជាដុំកំភួននោះឡើយ។លោកយាយត្រូវបានទទួលអំណោយពីលោកហ៊ុយឡេងលោករាប់រ៉ងជួយធ្វើផ្ទះជូនលោកយាយមួយខ្នងមានទំហ៊ំ៤ម៉ែត្រគុណនិង៥ម៉ែត្រនិងមានសំភារះដូចជា អង្ក នំ មីព្រមទាំងថវិការមានចំនួន១០០ដុល្លាថែម
ទៀតផងដែរ។ចំណែកអ្នកស្រីឈុនពេជ្រសព្វថ្ងៃនេះកំពុងឈឺដេកនៅលើកន្ទេលបានទទួលអំណោយពីលោកឡាយគីមលីមានសារុងនិងថវិការចំនួន១០០ដុល្លាផងដែរ។រយះពេលកន្លងមកលោកឡាយគីមលីក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យលោកតែងតែដឹកនាំក្រុមការងារចុះជួយធ្វើផ្ទះជូនប្រជាពលរដ្ឋដែលជួបប្រទះនូវគ្រោះខ្យល់កន្ត្រាក់រយះពេលកន្លងមក។ហើយថ្មីៗនេះលោកក៏បានចុះមកនៅតាមតំបន់ដាច់ស្រយាលបានជួបនូវជនចាស់ជរាគ្មានទីពឹងជាច្រើន
គ្រួសារហើយលោកក៏បានពាំនាំយកអំណោយរបស់លោកកែគីមយ៉ានប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យតាមរយះលោកយកមកចែកជូនជនចាស់ជរាទាំងនោះដោយផ្ទាល់ដៃរបស់លោកតែម្តងដោយពុំមានប្រកាន់និន្នាការនយោបាយអ្វីនោះឡើយ៕


































