ខេត្តបន្ទាយមានជ័យ ស្ងាត់ៗចំណតបេនឡានចាស់ខេត្តបន្ទាយមានជ័យសល់ពីសម័យបារាំងម៉ូដែលលោកវណ្ណម៉ូលីវណ្ណស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ត្រូវបានអភិបាលខេត្តឃុបឃិតជាមួយក្រុមហ៊ុនគ្រោងដោះដូរចេញពីកណ្តាលពីក្រុងទៅដាក់នៅកណ្តាលវាលជំនួសវិញ។ក្រុមអ្នករត់តាក់ស៊ីនិងប្រជាពលរដ្ឋរកស៊ីបានប្រាប់ថាក្រោយពេលលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យដែលទើបនិងទទួលតំណែងរយះពេលមិនបានទាំង១ឆ្នាំផងឃើញថាសកម្មភាពកំពុងតែរកប្រយោជន៍មិនគឹតអភិវឌ្ឍន៍ក្នុងខេត្តនោះទេនិយាយឲ្យចំទៅគឺមិនបានកសាងអ្វីជាដុំកំភួននៅក្នុងខេត្តអ្វីបន្តិតសោះនោះឡើយ។ ថ្មីៗ
នេះស្រាប់តែឮដំណឹងថាអាណត្តិលោក គោស៊ុំ សារឿត ជាអភិបាលខេត្តបន្ទាយមានជ័យបានឃុបឃិតជាមួយក្រុមហ៊ុនមនោរតនះគ្រោងនិងយកដីចំណតរថយន្តខេត្តបន្ទាយមានជ័យចាស់ដែលសល់ពីសម័យបារាំងដែលកំពុងដំណើរការដោយអ្នកវិនិយោគលោក ឈឿង គីរីរ័ត្នដែលទទួលសិទ្ធពីអ្នកស្រី ជួន វ៉ាត ទៅដាក់កន្លែងវាលស្រែនៅជាយក្រុងវិញ។នៅព្រឹកថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៥នេះអ្នករត់ឡានតាក់ស៊ីនិងប្រជាពលរដ្ឋជាច្រើននាក់បានតវ៉ាដាច់ខាតថា មិនត្រូវឲ្យមានការដោះដូរចំណតបេនឡានចាស់នេះឡើយព្រោះចំណតបេនឡាននេះចាស់គឺនៅកណ្តាលក្រុងដែលមានចំណតបេនឡានរហូតដល់២កន្លែងដែលចែកដាច់ពីគ្នា
មានចំណតរថយន្តតូច(តាក់ស៊ី)នៅចំណតបេនឡានចាស់និងចំណតរថយន្តថ្មីគឺចំណតឡានក្រុង។បើដោះដូរពីក្រុងទៅដាក់កណ្តាលវាលស្រែឆ្ងាយពីក្រុងបែបនេះគឺប្រជាពលរដ្ឋមិនគាំទ្រដាច់ខាតឡើយព្រោះគេគ្រោងយកដីចំណតរថយន្តចាស់ទៅអង្កន់លក់ធ្វើឲ្យបាត់បង់ចំណតចាស់និងឆ្ងាយពីក្រុងទៀតផង។លោក ឈឿង គីរីរ័ត្ន ម្ចាស់ចំណតរថយន្តខេត្តបន្ទាយមានជ័យបានឲ្យដឹងថាចំណតបេនឡានចាស់ខេត្តបន្ទាយមានជ័យគឺមានកិច្ចសន្យាស្តីពីការវិនិយោគទុនសាងសង់និងធ្វើអាជីវកម្មភាស៊ីចំណតរថយន្តក្នុងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ដែលធ្វើអាជីវកម្មភាស៊ីរយះពេល២០ឆ្នាំចាប់ពីថ្ងៃទី០១មករា២០០៨ដល់ថ្ងៃទី៣១ធ្នូ២០២៧ដែលត្រូវបង់ថវិការ១ឆ្នាំចំនួន៤៨.០០០.០០០រៀល។
លោកបានបញ្ជាក់ថា ការវិនិយោគចំណតបេនឡានក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យគឺសេចក្តីជូនដំណឹងលេខ៧៤៩សជណរបស់ទីស្តីការគណះរដ្ឋមន្ត្រីនិងលិខិតលេខ១៧៤៦ខបជរបស់សាលាខេត្តបន្ទាយមានជ័យនិងលិខិតលេខ១៥៧៧សជណរបស់ក្រសួងមហាផ្ទៃនិងចំណារដ៍ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ចុះថ្ងៃទី២៤មិថុនា២០០៨លើលិខិតលេខ៣២១២របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលធ្វើការវិនិយោគធ្វើអាជីវកម្មភាស៊ីចំណតរថយន្តលើដីទីតាំងរាងចតុកោណប៉ោងទំហំ៦,៥០០ម៉ែត្រការ៉េដែលរយះពេល២០ឆ្នាំចាប់ពីឆ្នាំ២០០៨ដល់ឆ្នាំ២០១២៧៕



































