​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ចុះសាកសួរ​សុខទុក្ខ​គ្រួសារ​យោធិន​ពិការ​នៅ​ស្រុក​សាមគ្គី​មានជ័យ​

0

​កំពង់ឆ្នាំង​ ៖  ក្រុមការងារ​មួយក្រុម​ដឹកនាំ​ដោយ​លោកជំទាវ តុង​ ​ណា​រី​ ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ ​រួម​ដំ ណើ​រ​ដោយ​លោក ថោង​ ​ចំរើន​ ​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​, ​លោក សរ​ ​លាង​ ​ប្រធានស្តីទី​មន្ទីរ​ធម្មការ​ខេត្ត​ ​និង​អាជ្ញាធរ​ដែនដី​នៅ​ព្រឹក​ថៃ្ង​ទី​១៤​ខែកក្កដា​ឆ្នាំ​២០១៥​ឯ​បាន​ចុះសាកសួរ​សុខទុក្ខ​ ​ពិនិត្យ​ស្ថានភាព​រស់នៅ​ជាក់ស្តែង ហើយ​នាំយក​អំណោយ និង​ថវិកា របស់​កាកបាទក្រហម និង​សប្បុរសជន​ជួយឧបត្ថម្ភ សំរាល​ការលំបាក​ដល់​គ្រួសារ​យោធិន​ពិការ​ម្នាក់​ ​រស់នៅ​ភូមិ​ទ័ព​បោះ​ ​ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មានជ័យ​។​S3100058 S3100057
​ ​លោកជំទាវ​ ​តុង​ ​ណា​រី​ ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត មានប្រសាសន៍ថា​៖​ក្រោយពី​ឯកឧត្តម​ ​ឈួ​រ​ ​ច័ន្ទ​ឌឿ​ន​ ​អភិបាលខេត្ត​ទទួលបាន​ព័ត៌មាន​ផ្ទាល់​រៀបរាប់​ពី​ការលំបាក​យោធិន​ពិការ ឈ្មោះ​អ៊ុំ​ ​ជា រស់នៅ​ភូមិ ឃុំ​ខាងលើ​ថា​៖​មុខរបួស​កន្លែង​កាត់​ជើង​ពិការ​របស់គាត់​មាន​ការឈឺ​គ្មាន​លុយ​ព្រា​បាល ឯកឧត្តម​បាន​
​អោយ​ក្រុមការងារ​បស់​ខេត្ត​ ​ចុះមក​សាកសួរ​សុខទុក្ខ​និង​ពិនិត្យ​ដោយផ្ទាល់​ដល់​មូលដ្ឋាន និង​នាំយក​អំណោយ​មក​ផ្តល់ជូន​យោធិន​ពិការ ឈ្មោះ​អ៊ុ​ ​ជា ដែល​កំពុង​រស់នៅ​ជាមួយ​ប្រពន្ធ ឈ្មោះ ជៀស សារ៉ន មានកូន​៦​នាក់​នៅក្នុង​បន្ទុក​។
​លោកជំទាវ​បាន​បន្តទៀតថា​៖​កន្លងមក​សម្តេច​តេ​ជោ​ហ៊ុនសែន​ ​បាន​មានប្រសាសន៍ថា​សម្តេច​តែង​យកចិត្តទុកដាក់​ដល់​អ​តី​ត​យុ​ទ្ឋ​ជន​ទាំងអស់​ដែលមាន​គុណបំណាច់​ចំពោះ​ជាតិ​ដោយ​មិន​ប្រកាន់​និន្នាការ នយោបាយ​និង​មិន​បោះបង់ចោល​ឡើយ​ទោះ​ស្ថិតនៅ​មូលដ្ឋាន​ណាក៏ដោយ​។ ទន្ទឹម​និង​សេចក្តី​ផ្តាំផ្ញើ​និង​ការសាកសួរ​សុខទុក្ខរ​បស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន​ ​លោកជំទាវ​ដោក​ ​សុទ្ធា​ ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ​និង​ ​ឯកឧត្តម​ឈួ​រ​ ​ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​។​លោកជំទាវ​តុង​ណា​រី​និង​ក្រុមការងារ​ ​ក៏បានផ្តល់​អំណោយ​ជូន​មាន​៖ អង្ករ​៦០​គីឡូ មី​១​កេះ ទឹកស៊ីអ៊ីវ​១​យួរ ត្រីខ​១០​កំប៉ុង​ ​សំភារៈប្រើប្រាស់​មួយចំនួនទៀត និង​ថវិកា​ចំនួន​១៥​ម៉ឺន​រៀល​ ​សំរាប់​សោហ៊ុយ​ធ្វើដំណើរ​ ​មកកាន់​អង្គការ​កម្ពុជា​ត្រា​ស្ត​ខេត្តកំពង់ឆ្នាំង​ ​ដើម្បីអោយ​គ្រូពេទ្យ​ពិនិត្យ​និង​ព្យាបាល​ជើង​ដែល​ឈឺ និង​ដូរ​ជើង​សប្ប​និមិត្ត​ថ្មី​។
​បន្ទាប់​ចុះសាកសួរ​សុខទុក្ខ​គ្រួសារ​លោក អ៊ុំ​ ​ជា លោកជំទាវ តុង ណា​រី និង​ក្រុមការងារ​ក៏បាន​នាំយក​ថវិកា​ទៅ​ចូល​បុណ្យ​គ្រួសារ​សព​លោក សៅ​ ​សារុន​ ​មន្ត្រី​ចូលនិវត្តន៍​ចំនួន​១៥​ម៉ឺន​រៀល​ ​លោកយាយ​ទេព យ៉ា​ត ចំនួន​១៧​ម៉ុ​ន​រៀល និង​បុរស​ពិការភ្នែក​ទាំងសងខាង​៣​ម៉ឺន​រៀល ហើយ​គ្រួសារ​សព​ទាំង​២​នេះ​គឺមាន​ទីលំនៅ ឃុំ​ថ្ម​ឥដ្ឋ ស្រុក​សាមគ្គី​មានជ័យ​។​ S3100078​លោកជំទាវ​បាន​បញ្ជាក់ថា​ ៖​អំណោយ​និង​ថវិកា​ទាំងនេះ​បាន​ពី​ការជួយឧបត្ថម្ភ​របស់​កាកបាទក្រហម​ខេត្ត​,​លោក​ថោង​ ​ចំរើន​ ,​លោក សរ លាង​,​ព្រះចៅអធិការ​វត្ត​សំរោង ព្រះនាម ប៊ុន ជី​ង​,​ព្រះចៅអធិការ​អាស្រម​ត្រពាំង​បី ព្រះនាម ណុប មុនី​ ​សប្បុរសជន​មួយចំនួនទៀត និង​លោកជំទាវ​ផ្ទាល់​ផងដែរ​។​S3100090
​ ក្នុងពេល​នោះដែរ​លោក អ៊ុំ​ ​ជា រួម​ ​និង​ ​ក្រុមគ្រួសារ បាន​លើកដៃ​សំពះ សុំ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​សូម​ប្រ​សិទ្ឋិ​ពរជ័យ​ ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា សម្តេច​កិ​តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​សប្បុរសជន​ទាំងអស់​ ​សូម​ជូ​ប​តែ​សេចក្តីសុខ​ ​ឈ្នះ​មារ​សត្រូវ​គ្រប់ទិសទី ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា​ទទួលបាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​មានការ​រីកចំរើន​រហូត​ទៅ​៕