ខេត្តកំពង់ឆ្នាំង៖ កុមារាជំទង់២នាក់ជាជនសង្ស័យ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន នៅព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ពីអ្នកលក់ទូរសព្ទ័ដៃតាមផ្ទះ២នាក់បានប្តឹងថា៖ បានធ្វើសកម្មភាពលួចគាស់ទូរលក់ទូរសព្ទ័ ចំនួន២ទូរយកទូរស័ព្ទ ឆ្នាំងសាកទូរស័ព្ទ និងគ្រឿងបន្លាស់អស់ជាច្រើនគ្រឿង នៅយប់ថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងផ្សារមួយកន្លែងជិតរោងចក្រមួយក្នុងស្រុកកំពង់ត្រឡាច ។ សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចបានអោយដឹងថា៖ ក្មេងប្រុសសង្ស័យទាំង២នាក់នោះមាន១.ឈ្មោះ រិន ធូម៉ា អាយុ១៤ឆ្នាំ មានទីលំនៅ ភូមិស្ពានពពេជ និង២.ឈ្មោះ ហេង តុង អាយុ១៥ឆ្នាំ មានទីលំជាមួយគ្នា ក្នុងភូមិអន្លុងត្នោត ក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច។
សមត្ថកិច្ចបានបន្តអោយដឹងថា៖ កាលពីជាង ១ខែមុន អ្នកលក់ទូរសព្ទ័បានប្តឹងរាយការណ៏ប្រាប់អ្នកទទួលខុសត្រូវយាមផ្សារថា៖មានចោរលួចគាស់ទូរលក់ទូរសព្ទ័ដៃក្នុងផ្សារ យកអស់ទូរសព្ទ័ជាច្រើនគ្រឿងតែរកមកមិនឃើញ។ក្រោយមកអ្នកទទួលខុសត្រូវផ្សារ ក៏បានដាក់កាមេរ៉ាសុវត្ថិភាព ដើម្បីតាមដាន។លុះដល់ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ អាជីវករបើកតូបលក់ស្រាប់ តែឃើញបាត់សំភារៈដូចមុនទៀត ហើយក៏បានឆែកកាមេរ៉ាសុវត្ថិភាព ក៏បានឃើញរូបក្មេងសង្ស័យទាំង២នាក់ ហើយក៏ប្តឹងសមត្ថកិច្ចអោយចាប់ខ្លួនពួកគេតែម្តង។
សមត្ថកិច្ចអោយដឹងថា៖ម្ចាស់ទូរលក់ទូរសព្ទ័ដៃទាំង២នាក់មាន ១.ឈ្មោះ រុន វណ្ណា អាយុ២៥ឆ្នាំ និង២.ឈ្មោះ ស៊ុន សាម៉ឺឌី អាយុ៣១ឆ្នាំ អ្នកទាំង២ ស្នាក់នៅភូមិអន្លុងត្នោត ឃុំលង្វែក ចំពោះវត្ថុតាង
ដកហូតពីជនសង្ស័យបានមាន ទូរស័ព្ទដៃ៣គ្រឿង ឆ្នាំងសាកថ្មទូរស័ព្ទ និងសម្ភារៈសម្រាប់ដាក់ទូរស័ព្ទជាច្រើនទៀត។
នៅចំពោះមុខសមត្ថកិច្ចនគរបាល កុមារាជាជនសង្ស័យទាំង២នាក់បានសារភាពថា៖ ពួកខ្លួនពិតជាបានលួចគាស់ទូរយកទូរសព្ទ័គេទាំង២លើកពិតមែន។កុមារាជាជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកសាងសំណុំរឿង បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត និងកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនខ្លួនទៅតុលាការខេត្ត៕


































