​ដី​ចំណី​ស្ទឹងសែន​ត្រូវបាន​មេឃុំ​កំពង់​គោ​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​កាយ​ដី​ដោយ​អាណាធិបតេយ្យ

0

​កំពង់ធំ​៖ ដី​ចំណី​ស្ទឹងសែន ត្រូវបាន​ឈ្មួញ​មានការ​ឃុបឃិត​គ្នា​ជា​ប្រ​ព័​ន្ឋ កាយ​ដី​យក​យ៉ាង​អាធិបតេយ្យ ដោយ​ពុំ​មានការ គិត​ព​ផលប៉ះពាល់​គិតតែ​ពី​ផលចំណេញ​រក​ចំណូល​ចូល​ហោប៉ៅ ដោយ​មិន​ខ្វាល់​ពី​ការបាក់​ច្រាំង​ស្ទឹង​នោះទេ ជាហេតុ​ធ្វើ​ឲ្យ​មានការ ក្តៅក្រហាយ​ពី​សំណាក់​មហាជន ខណៈពេលដែល​ឃុំ​ទទួលបាន​លុយ​ពី ពី​មូលនិធិ​ឃុំ បែរជា​មិន ព្រមទៅ​ទិញ​ដី​នៅ​ទីកន្លែង​ផ្សេងៗ បែរជា​ចង់​ធ្វើ​នំ​អត់​ម្សៅ ឃុបឃិត​គ្នា​កាយ​ដី​ចំណី​ស្ទឹង​យ៉ាង​រំភើយ​។​4a
​សកម្មភាព​ការ​ឈូសឆាយ​នេះ​ដី​ចំណី​ស្ទឹង​នេះ​បានធ្វើ​ឡើង​នៅ​ចំនុច​ភូមិ ខ្សាច់​ជី​រោះ ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បានធ្វើ​សកម្មភាព​ដោយ​ពុំ​មានការ​ខ្លាចញញើត​សូម្បីតែ​បន្តិច ទោះជា​ដឹងថា ដី​ចំណី​ស្ទឹង​នេះ​វា​និង​បាក់​រៀលដាល​ជាមិនខាន ។ តាម​ការ​ឲ្យ​ដឹង​ពី​លោក ស្រី ណា​ល់ ក្រុមប្រឹក្សាឃុំ​កំពង់​គោ បាន​ឲ្យ​ដឹងថា កាលដើមឡើយ ការកាយ​ដី​នេះ គឺ​កាយ​នៅក្នុង​ស្ទឹង ដល់ពេល​ទឹក​ឡើងរ​កដី​ជីក​ពុំបាន ក៏បាន​នាំគ្នា​កាយ​ដី​ចំណី​ស្ទឹង​នៅ​ប៉ែក​ខាងលើ វិញ តែ​ដី​នេះ​បាន​ដឹក​យកទៅ​ចាក់​ធ្វើជា​ផ្លូវលំ​ក្នុង​ឃុំ ដើម្បី​ធ្វើ​ផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​។​5a
​លោក ចាន់ ស មេឃុំ​កំពង់​គោ លោក​បាន​ទៅ​សិក្ខាសាលា​នៅ​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា លោក​ពុំបាន​ឲ្យ កាយ​ដី​ចំណី​ស្ទឹង​នោះទេ គឺ​លោក​អនុញ្ញាតិ​ឲ្យ​កាយ​តែ​ដី​ក្នុង​ស្ទឹង ដែលជា​ដីដុះ ហើយ​ពុំមាន​ផលប៉ះពាល់​ដី​លំនៅដ្ឋាន របស់​ប្រជាពលរដ្ឋ​នោះទេ ហើយ​លោក​បាន​សុំ​ឲ្យ​ទាក់ទង​ទៅ​ម្ចាស់​គ្រឿងចក្រ ដែលមាន​ឈ្មោះ ទាម សៀង រស់​ន​ភូមិ​កំពង់​ក្រ​ប៉ៅ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ចំណែក​លោក ទាម សៀង បាន​ឲ្យ​ដឹងថា គាត់​ធ្វើ​ទៅតាម​ដែល​លោក​មេឃុំ អោយធ្វើ ព្រោះ​ជា​ដី​នៅក្នុង​ដែន​របស់​មេឃុំ ។​3a
​តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា ការកាយ​ដី​របស់លោក ទាម សៀង នេះ​គឺមាន​ការឃុបឃិត​គ្នា​ជាមួយ មេឃុំ​កំពង់​គោ ដោយ​អែបអាង​បុគ្គល​ម្នាក់​ឈ្មោះ​ប៉ែន ចាន់ណា ដែលមាន​តួនាទី​នៅ​សាលាខេត្ត​កំពង់ធំ លូកដៃ​ក្នុងការ បើកភ្លើង​ខៀវ​ឲ្យ​មាន​ការកាយ​ដី​ចំណី​ស្ទឹងសែន បង្ករ​ឲ្យ​មានការ​ព្រួយបារម្ភ​ណ៍​ប្រជាពលរដ្ឋ ដែល​និង​ជួបប្រទះ​ការបាក់​ច្រាង់​ជាមិនខាន​ឡើយ ។​
​ដោយ ផន សុខជាតិ