កំពង់ធំ៖ ដើម្បីជម្រុញឲ្យផលិតផលចរាចរណ៍ ក្នុងសហគមន៍អាស៊ាន ចាំបាច់ត្រូវការពង្រីកចំណង់មិត្តភាព រវាងខេត្ត និងខេត្ត ដោយមានការទំនាក់ទំនងផ្នែកពាណិជ្ជកម្ម រវាងប្រទេសទាំងពី និងពង្រឹងគុណភាព រក្សានូវបរិមាណផលិតផលក្នុងស្រុក ដើម្បីនាំចេញទៅទីផ្សារសេរី ដោយឡែកការប្រារព្វពិធីតាំងពិពណ៌កម្ពុជា ថៃ ក្នុងគោលបំណងជាស្ពាន មួយប្រាប់ពីផលិតផលក្នុងស្រុកឲ្យបានដឹង ហើយត្រៀមនិងដាក់ក្នុងទីផ្សារផងដែរ ដោយឡែកការតាំងពិពណ៌នេះ ថៃមានចំនួន ១៥០នាក់ និងកម្ពុជា ២០នាក់ ស្តង់តាំងពិពណ៌២០ស្តង់ ក្នុងនោះមាន គ្រឿងប្រើប្រាស់អគ្គីសនី សំលៀកបំពាក់ សម្ភារៈប្រើប្រាស់ អាហារ នំ។ល។
លោក ស៊ម រ៉ាក់ ជាអជីវករថៃ បានមានប្រសាសន៍ថា លោករីករាយខ្លាំងណាស់ នៅពេលដែលបាន ឃើញរដ្ឋបាល ទាំងពីប្រទេស កម្ពុជា និងថែមានការរឹតចំណងសាមគ្គី និងយកចិត្តទុកដាក់ចំពោះ អជីវករកម្ពុជាថៃ បានផ្លាស់ប្តូរនូវ ទំនិញនិងបទពិសោធន៍ ក្នុងនាមលោកជាអជីវករ ក៏ចង់ឲ្យចំណងមិត្តភាពនេះ បានយូរអង្វែង ហើយសុំឲ្យរដ្ឋាភិបាល ទាំងពីប្រទេសផ្តល់ឳកាសប្រជាពលរដ្ឋទាំងពីមានការលក់ដូររវាងខេត្តនិងខេត្តដើម្បីជាឳកាសរកទីផ្សារផងដែរ និងជាចំណងមិត្តភាពដ៏ល្អរវាងប្រទេសទាំងពី ដើម្បីឲ្យប្រជាពលរដ្ឋមានមុខរបរលក់ដូរ និងសូមអគុណរដ្ឋាភិបាលទាំងពីរប្រទេស យកចិត្តទុកដាក់ និងផ្តល់សារៈប្រយោជន៍ ដល់ទីផ្សារ និងធ្វើឲ្យសេដ្ឋកិច្ចទាំង២ប្រទេសកាន់តែប្រសើរឡើង ហើយការមកលក់ដូរនេះ គឺបានទទួល ការស្វាគមន៍ និងមើលថែរដ៏ល្អពីសំណាក់អាជ្ញាធរ និងអគុណដល់ប្រជាពលរដ្ឋកម្ពុជា ដែលបានជួយទិញទំនិញ ក្នុងផ្សារតាំងពិពណ៌យ៉ាងសន្ធឹកសន្ទាប់ ជាពិសេសនោះសូមអគុណលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងអភិបាលរង ព្រមទាំងកងកម្លាំងប៉ូលិស ប៉េអ៊ឹម ដែលបានការពារសុវត្តិភាព និងសន្តិសុខល្អ និងចង់ឲ្យមាន កម្មវិធីនេះជាញឹកញ៉ាប់។
ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានផ្តល់បទសម្ភាស ពាក់ព័ន្ឋទៅនឹងការពិធីតាំងពិពណ៌ចំណង មិត្តភាព កម្ពុជា ថៃ ដែលបានប្រារព្វឡើងនៅរសៀលថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៥ ដែលជាចំនុចចាប់ផ្តើម បង្ហាញទីផ្សារដល់អន្តរជាតិ ដែលបាននាំយកមកលក់ដល់ដៃអ្នកប្រើប្រាស់ផ្ទាល់ ដែលមានតំលៃសមរម្យ ដោយមិនចាំបាច់ឆ្លងកាត់អ្នកទី២ គឺផលិតផលថៃមកលក់ផ្ទាល់ដៃអ្នកបរិភោគ ហើយក្នុងនោះដែរយើងបាន ឳកាសបង្ហាញនូវផលិតផលកម្ពុជា ដែលបានដាក់តាំងលក់ផងដែរ ដើម្បីឲ្យភាគីថៃមើលឃើញ និងអាចមាន ការទិញដូរទៅថ្ងៃក្រោយទៀត និងជាកិច្ចសហប្រតិបត្តិការដោយផ្ទាល់រវាងខេត្តនិងខេត្ត ។
ដោយ ផនសុខ ជាតិ