មន្ត្រីសាខាកាំកុងត្រូល សហការជាមួយមន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះត្រួតពិនិត្យទំនិញដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋ

0

ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០១៥ មន្ត្រីសាខាកាំកុងត្រូលប្រចាំខេត្តប៉ៃលិន សហការជាមួយមន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តចុះត្រួតពិនិត្យទំនិញខូចគុណភាព ទំនិញហួសកាលកំណត់ប្រើប្រាស់ ទំនិញហាមឃាត់ គឺដើម្បីការពារសុខុមាលភាព ប្រជាdownload (5)ពលរដ្ឋ ដែលយកទៅប្រើប្រាស។ ការបន្តចុះត្រួតពិនិត្យនេះធ្វើឡើងនៅភូមិប៉ាហ៊ីត្បូង, ភូមិប៉ាហ៊ីជើង ភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តប៉ៃលិន បានឲ្យដឹងថា៖ មន្ត្រីកាំកុងត្រូលប្រចាំខេត្ត ដោយសហការជាមួយមន្ត្រី នៃមន្ទីរពាណិជ្ជកម្ម តែងតែធ្វើការចុះត្រួតពិនិត្យទំនិញខូចគុណភាព, ហួសកាលកំណត់ប្រើប្រាស់, ទំនិញហាមឃាត់ជាច្រើន ជាបន្តបន្ទាប់ ហើយជាក់ស្តែងនៅថ្ងៃនេះ យើងបានធ្វើការចុះត្រួតពិនិត្យក្នុងក្រុងប៉ៃលិនជាបន្ត ។ លោកបន្តថា៖ ជាទូទៅយើងចុះអនុវត្តន៏ត្រួតពិនិត្យទំនិញ ផ្តើមពីអាជីវករតូចៗឡើងទៅ តែបើយើងមិនយកចិត្តទុកដាក់ទេ វាអាចមានបញ្ហាធ្ងន់ធ្ងរផងដែរ ហើយយើងបានចុះអនុវត្តន៏តាមតូបលក់ឥវ៉ាន់តូច ធំក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ព្រមទាំងបានណែនាំដល់អាជីវករ កុំឲ្យយកទំនិញខូចគុណភាព ទំនិញដែលមិនមានច្បាប់ អនុញ្ញាតត្រឹមត្រួវ ឬទំនិញមិនមានស្លាកសញ្ញា មកតាំងលក់ព្រោះវាអាចនាំអោយប៉ះពាល់សុខភាព ពិសេសចំពោះផលិតផលម្ហូបអាហារដែលហួសឬផុតកំណត់ការប្រើប្រាស់។download (4)
លោកក៏បានណែនាំដល់អាជីវករទាំងអស់មុន និងទិញទំនិញយកមកតាំងលក់ ត្រួវពិនិត្យមើលពីកាលបរិច្ឆេតផលិត និងក្រុមហ៊ុនឲ្យបានច្បាស់លាស់ និងទុកដាក់ទំនិញឲ្យបានល្អ ដើម្បីជៀសវាងសមត្ថកិច្ចកាំកុងត្រូលចុះត្រួតពិនិត្យ ឃើញហួសពេលកំណត់ឬខូចគុណភាព ដកហូតដែលនាំឲ្យបាត់បងសេដ្ឋកិច្ចគ្រួសាររបស់បងប្អួន ព្រោះថា ទោះបីទំនិញមិនទានហួសពេលកំណត់ក៏ដោយ ទំនិញទាំងនេះនិងខូចគុណភាពបើយើងមិនយកមកទុកដាក់ និងថែទាំឲ្យបានល្អ ។ ក្នុងពេលចុះត្រួតពិនិត្យសមត្ថកិច្ចសាខាកាំកុងត្រូល បានដក់ហូតទំនិញខូចគុណភាពមួយចំនួនមួយចំនួនធំ មានទឹកក្រូចកូការបស់ថៃ ,ទឹកក្រូចខែ្មរ ,ទឹកក្រូចអាដេ , ទឹកស្ទីង , ដុំស៊ុបខ្នរ ,និងនំស្រួយលីលី (នំកូនក្មេង)ជាដើម ដោយយកមករក្សារទុកនៅស្នាក់ការកាំកុងត្រូល ដើម្បីចាត់ចែងទៅតាមនិតិវិធី ៕download (3) download (2) download (1)