ខេត្តបន្ទាយមានជ័យ៖ គួររំលិកឡើងវិញផងដែរកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ថ្មីៗនេះ លោកឥន្ធ សូថា អធិការស្រុកអង្គរបូរីត្រូវបានស្បថនៅចំពោះមុខលោកឧត្ដមសេនីយត្រីអ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវនិងនៅចំពោះមុខមន្រ្តីនគរបាលជាច្រើនរូបក្នុងពិធី
ប្រកាស់ផ្ទេរភារកិច្ចតែងតាំងមុខដំណែងនិងបំពាក់ស័ក្តិដល់មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តតាកែវថា លោកមិនបានជាប់ពាក់ពន្ធ័និងប្រយោជន៍ពីវង់ល្បែងគ្រប់ប្រភេទក្នុងស្រុកអង្គរបូរីនោះទេ។ បន្ទាប់ពីបានស្បថរួចមកលោកឥន្ធ សូថា បានរៀបចំក្រុមសមត្ថកិច្ចរបស់ខ្លួនចំនួន៤នាក់ប្រដាប់ដោយអាវុធ២ដើមខ្លី១ដើមនិងកាំភ្លើងអាការ១ដើម ចុះទៅធ្វើការបង្ក្រាប់តាមវង់ល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសវង់ល្បែងយាយៗលេងកម្សាន្ដតាមភូមិ។ បើតាមសេចក្ដីរាយការពីប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់មានការហួសចិត្តដែលលោកឥន្ធ សូថា អធិការស្រុកអង្គរបូរីចេញបញ្ជារឲ្យកូនចៅបង្ក្រាបតែវង់ល្បែងយាយៗ ហើយបើកចំហរវង់ល្បែងធំៗដូចជាកន្ទុយលេខរាប់សិបកន្លែង សង្វៀនជល់មាន់រាល់ថ្ងៃចំនួន២កន្លែង ដោយ១កន្លែងនៅក្នុងភូមិសាមគ្គី ឃុំអង្គរបូរី និង ១កន្លែងទៀតនៅភូមិតាមួង ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី បើកយ៉ាងចំហរជារៀងរាល់ថ្ងៃដោយម្ចាស់សង្វៀនជល់មាន់ខាងលើបានដាក់ខែរួចហើយ ចំណែកមេកន្ទុយលេខជាច្រើនកន្លែងក៏ពួកគេបង់ខែរួចហើយដែរ។
បើយោងតាមប្រភពដដែលបានបន្ដទៀតថាមេកន្ទុយលេខបានបង់ខែឲ្យទៅលោកអធិការស្រុកក្នុងម្នាក់ៗ១០០ដុល្លាក្នុង១ខែហើយក្នុងស្រុកអង្គរបូរីមិនក្រោមពី១០មេនោះទេ។ក្រុមប្រជាពលរដ្ឋបានបន្ដទៀតថាកូនចៅលោកឥន្ធ សូថា មានគ្នា៤នាក់ដែលដើរបង្រ្កាបរាល់លើកនោះគឺ១ឈ្មោះលោកប៉ែន រដ្ឋា ហៅ(ស្រ៊ួច)២ឈ្មោះប៉ុក សារុំ ៣ឈ្មោះង៉ែត សុធា ៤ឈ្មោះកែវ កុសលជាមន្រ្តីនគរបាលក្នុងអធិការដ្ឋាននគរបាលស្រុកអង្គរបូរី។ ក្រុមប្រជាពលរដ្ឋបានបញ្ជាក់ថាពួកគាត់ទាំង៤នាក់ខាងលើក៏បានដើរប្រមូលលុយពីវង់ល្បែងយាយៗដោយក្នុង១វង់ៗចាប់ពី២ម៉ឺនរៀលក្នុង១ថ្ងៃជាថ្នូរនិងពួកគេមិនចុះមករំខាន។ជុំវិញករណីខាងលើលោកឥន្ធ សូថា បានឲ្យដឹងថាលោកមិនអាចនិយាយជាមួយអ្នកកាសែតបានទេតាមរយៈទូរសព្ទ័ បើចង់ដឹងសូមមកជួបលោកផ្ទាល់ទៅ។ចំណែកលោកឧត្ដមសេនីយត្រីអ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវបានឲ្យដឹងថា លោកមិនបានដឹងរឿងទាំងអស់នេះទេ ហើយលោកនិងបើកការស៊ើបអង្កេតជុំវិញរណីងលើ។




































