ខេត្តព្រះសីហនុ៖សំណង់ចំនូន៣កន្លែងរបស់ភោជនីយដ្ឋាន(ជីវ៉ាសាក់១៦៨)ដែលបានធ្វើការសាងសង់រំលោភបំពានលើដីចំណីឆ្នេរសមុទ្រតំបន់អូរឈើទាលនៅជាប់របងអតីតទីបញ្ជាការប៉ូលិសព្រំដែនទឹកត្រង់ចំណុចខាងផ្ទះសំណាក់(ជីប៊ីធី.និងផ្ទះណាក់ផ្កាម្លិះ)ស្ថិតក្នុងភូមិលេខ៤សង្កាត់លេខ៤ក្រុងព្រះសីហនុដែលបានធ្វើការសាងសង់រូចរាល់ជាស្ថាពរទៅហើយនោះ នៅព្រឹកថ្ងៃទី១៥នេះអាជ្ញាធរខេត្តបាន សម្រេច ចេញបញ្ជារឲ្យធ្វើការុះរើចេញឲ្យអស់ក្នុងរយៈពេល៣ថ្ងៃជាកំណត់ដោយគ្នានការតវ៉ា តែបើសិន ជាម្ចាស់សំណង់ ល្មើសច្បាប់ខាងលើមិនអនុវត្តន៍តាមទេនោះអាជ្ញាធរខេត្តនិងមានវិធាន តាមផ្លូវ ច្បាប់ និងបង្កើតក្រុមការងារចុះរុះរើដោយមិនទទូលខុសត្រូវរាល់ការខូចខាតនោះឡើយហើយថ្លៃកលាំងពលកម្មកម្មកររុះរើភាគគីម្ចាស់សំណង់ជាអ្នកទទូលខុសត្រូវទាំងស្រុង។
.មន្ត្រីក្រុមព្រឹក្សា សង្កាត់លេខ៤ក្រុងព្រះសីហនុបានប្រាប់ឲ្យដឹងថាម្ចាស់សំណង់ ភាជនីយដ្ឋាន (ជីវ៉ាសាក់១៦៨)ខាង លើនេះមានឈ្មោះ ឃាម សុវណ្ណ ភេទប្រុស។ម្ចាស់សំណង់ខាង លើនេះ កន្លង មកតែងតែធ្វើការសាងសង់អ្វីៗមិនគោរពច្បាប់និងមិនសុំច្បាប់អនុញាត្តិនោះទេគឺគេធ្វើការសាងសង់ទាំងបំពានតែម្តង បើទោះបីជាមន្ត្រីអាជ្ញាធរសង្កាត់ ចុះទៅធ្វើការហាមឃាត់ក៍ គេមិនខ្វល់ នោះ ដែរ។ ហើយជុំវិញបញ្ហារនេះនេះអាជ្ញាធរមូលដ្ឋានតែងតែធ្វើរបាយការណ៍ទៅអាជ្ញាធរក្រុងឲ្យបាន ជ្រាប់ជាប្រចាំផងដែរដើម្បីមានវិធានការតាមផ្លូវច្បាប់ប៉ុន្តែរអាជ្ញាធរក្រុងហាក់មិនសូវមានចំណាប់អារម្មនោះឡើយតែផ្ទុយទៅវិញហាក់មានការឃុបឃិតគ្នាបណ្តែតបណ្តោយឲ្យម្ចាស់សំណង់ខាងលើធ្វើអ្វីតាមតែអំពើចិត្តម្តងហើយម្តងទៀតជាស្តែងដូចជាសំណង់ខាងលើនេះអញ្ចឹង។
.ដោយឡែក លោក លីវ៉ាន ដា អភិបាលរងក្រុងព្រះសីហនុចំពោះសំណង់ខាងលើនេះលោកបាន បញ្ជាក់ថាអាជ្ញាធរក្រុងមិនបានដឹងនោះទេហើយក៍គ្នានមន្ត្រីអាជ្ញាធរមូលដ្ឋានណាធ្វើរបាយការណ៍មកក្រុងឲ្យបានជ្រាប់នោះ។ជាមួយគ្នានេះលោក លីវ៉ាន់ ដា បានធ្វើការស្តីបន្ទោសលោកស្រី ឃូន សារុំ ដែលជាចៅសង្កាត់លេខ៤ថា អាជ្ញាធរមូលដ្ឋានគូរណាស់មានវិធានការលើសំណង់ខាងលើឲ្យបានទាន់ ពេល វេលាទៅតាមផ្លូវច្បាប់មិនគូរណាបណ្តែតបណ្តោយឲ្យសំណង់ល្មើសច្បាប់មួយនេះសាងសង់ រហូតហើយជាស្ថាពរដូចនេះឡើយ ។
.លោក ទៀត ចំរើន នាយករងការិយាល័យអន្តរវិស័យសាលាខេត្តព្រះសីហនុសំណង់ដែល កំណត់ឲ្យធ្វើការុះរើខាងលើនេះរូមមានសំណង់កន្លែងចតរថយន្តចំនូន២និងសំណង់ឃ្លាំងដាក់សម្ភារចំនូន១។សំណង់ទាំង៣កន្លែងនេះគឺជាសំណង់ធ្វើការសាងសង់គ្មានច្បាប់អនុញាត្តិលើទីតាំងតំបន់មានឃាត់ដូចនេះអាជ្ញាធរខេត្តបានសម្រេចវាយកំទេចចោលដោយគ្មានការតវ៉ាអ្វីទាំងអស់។
.ជាមួយគ្នានេះក្រុមអាជីវករលក់ដូរក្បែរៗនោះបាននិយាយប្របា់ឲ្យដឹងបន្ថែមថាក្រៅពីសំណង់ទាំង៣កន្លែងខាងលើនេះនៅមានសំណង់បង្គន់ចំនូន៨បន្ទប់ទៀតដែលម្ចាស់សំណង់ធ្វើការសាងសង់ធ្វើអជីវកម្មបំរើភ្ញៀវទេសចរណ៍ផ្ទុយពីរច្បាប់អនុញាត្តិ។ដោយច្បាប់អនុញាត្តិក្នុងតូបលក់ដូរនិមួយនៅតាមឆ្នេរសមុទ្រតំរ៉ូវឲ្យធ្វើសាងសង់បង្គន់ឬបន្ទប់ទឹកតែមួយប៉ុណ្ណុះដូចនេះអាជ្ញាធរខេត្តគូរមានវិធានលើសំណង់បង្គន់ទាំង៨បន្ទប់នេះផងហើយមិនត្រូវទុកឲ្យនៅមានបែបរនេះតទៅទៀតទេ។តែទោះជាយ៉ាងណាក៍ដោយមហាជនទូទៅសង្ឃឹមថាអាជ្ញាធរខេត្តព្រះសីហនុនិងធ្វើការរុះរើសំណង់ខាងលើដោយជោគជ័យដើម្បីជាប្រមានដល់អ្នកផ្សេងទៀត។តែបើធ្វើមិនទេនោះច្បាស់ជាយ៉ាប់ហើយ៕