ខេត្តពោធិ៍សាត់៖ យុវជនប្រុសស្រីចំនួន០៤នាក់ត្រូវបានកំលាំងនគរបាលដាក់កាសង្ស័យថាមានផ្ទុកសារធាតុថ្នាំញៀន ហើយក៍ឈានទៅរកកាចាប់ខ្លួនពួកគេបានទាំងសប្បុកកាលពីវេលាមោ៉ង៨ព្រឹកថិងៃទី១៤ ខែកក្ដដា ឆ្នាំ២០១៥ ខណះពួកគេជួបជុំគ្នានៅផ្ទះជួលមួយកន្លែង
ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់។លោក សីុ សាវិន នាយការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថា ជនសង្ស័យទាំងនេះក្រោយពីកម្លាំងនគរបាលជំនាញយកមកពិនិត្យរូចរាល់នៅល្ងាចថ្ងៃទី១៤រូចហើយ បានរកឃើញថាចំណោមទាំង០៤នាក់ប្រុសស្រីនេះ គឺមានផ្ទុកសារធាតុថ្នាំញៀនយុវជនចំនួន០៣នាក់ នារីម្នាក់ទៀតនោះពុំមានសារធាតុថ្នាំញៀនឡើយ ដោយកម្លាំងនគរបាលយើងអប់រំឲ្យត្រឡប់ទៅវិញ។ លោក សាវិន បន្តទៀតថាយុវជនទាំងបីដែលមានផ្ទុកសារធាតុញៀននេះទី១ឈ្មោះ សុខ ជុំរឿន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ (មុខរបរជាងផ្សារដែក) ទី២. ឈ្មោះ ជា វណ្ណៈ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រែកស្តី សង្កាត់លលកស (មុខរបររៀន) ទី៣. ឈ្មោះ ជា ភារិន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រែកស្តី សង្កាត់លលកស (មុខរបរគ្មាន) និងទី៤. ឈ្មោះ នឹម ស្រីនីញ ភេទស្រី អាយុ១៦ឆ្នាំ (មុខរបរ បម្រើខារ៉ាអូខេហាងដាលីង) ។
លោក សាវិន បញ្ជាក់ថានៅថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០១៥ ជនទាំងបីនេះត្រូវបានក្រុមគ្រួសារស្នើរទៅខាងតុលាការ សុំយកពួកគេទៅទៅមណ្ឌលកែប្រែដើម្បីកសាងខ្លួនឡើងវិញ ទាន់តែបន្សាប់សារធាតុញៀននេះអស់ចេញពីខ្លួនទើបឲ្យគេត្រឡប់មកវិញដោយពុំមានផ្ទុកសារធាតុញៀននេះជាលើទីពីទៀតឡើយ បើសិនជាពួកគេទៅមណ្ឌលកែប្រែអស់សារធាតុញៀនហើយត្រឡប់មកវិញប្រព្រឹត្តទៀតនិងមានទោសទាន់ធ្ងន់ធ្ងរប្រឈមនិងដាក់គុកមិនខាន។




































