ខេត្តបន្ទាយមានជ័យ៖ ស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់លើផ្ទះជីដូនយ៉ាងអណោចអធ៍មបន្ទាប់ពីផឹកស្រាស្រវឹងមកពីកំដរបុណ្យសពមិនដាំបាយឲ្យប្តីសីុត្រូវប្តីក្មេងប្រើអំបើរហឹង្សារវាយទាត់ធាក់និងយកអង្កត់អុសវាយថែមរហូតដល់ស្លាប់ចំណែកជនដៃដល់រត់គេចខ្លួនបាត់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៥នៅចំណុចភូមិសាយសាម៉នឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកវរសេនិយ៍ត្រី ស៊ីឌីអធិកានគបាលស្រុកមង្គលបូរីបានប្រាប់ឲ្យដឹងថា។ជនសង្ស័យជាឃាតករមានឈ្មោះ តឿម សុខ អាយុ២៤ឆ្នាំចំណែកប្រពន្ធឈ្មោះភឿកគិមហួនអាយុ៤០ឆ្នាំនៅផ្ទះជាមួយគ្នាក្នុងភូមិឃុំកើតហេតុខាងលើ។លោកសីុឌីបានបន្តទៀតថាមុនកើតហេតុអ្នកទាំងពីរនាក់បានទៅចូលរួមបុណ្យសពនៅផ្ទះឈ្មោះ ខ្លូត វេ ភេទប្រុស នៅភូមិជាមួយគ្នាខាងជើងផ្ទះចំងាយ២០០ម៉ែត្រ ហើយផឹកស្រាស្រវឹងនៅកន្លែងបុណ្យសពទាំង២នាក់ប្ដីនាំប្រពន្ធហើយមានការឈ្លោះគ្នានៅក្នុងរោងបុណ្យបង្ករការំខានគេកំពុងកាន់ទុក្ខដោយសារតែបែបនេះទើបម្ចាស់ផ្ទះគេដេញឲ្យត្រឡប់មកផ្ទះវិញ។នៅពេលមកដល់ផ្ទះយាយប្រពន្ធត្រូវប្ដីវាយទាត់ធាក់ជាច្រើនដៃនិងយកអង្កត់អុសវាយបណ្ដាលឲ្យសន្លប់ហើយប្ដីបានគេចខ្លួនបាត់ស្រមោល។ លុះដល់ម៉ោង១១យប់ជនរងគ្រោះក៍បានស្លាប់នៅលើផ្ទះយាយឈ្មោះអ៊ឹមឡាត់អាយុ៩៨ឆ្នាំនៅភូមិសាយសាម៉នឃុំចំណោមស្រុកមង្គលបូរីនោះតែម្តង។
លោកសីុឌីបានបន្តឲ្យដឹងទៀតថាដោយទទួលបានព័ត៌មាននៅវេលាម៉ោង៤ទាបភ្លឺលោកក៏បានចាត់កម្លាំងនគរបាលប៉ុស្តិ៍មូលដ្ឋានដើម្បីចុះទៅកាពារកន្លែងកើតហេតុនិងតាមប្រមាញ់ចាប់ខ្លួនជនដៃដល់យ៉ាងដុតដៃដិតជើងបំផុតទោះយ៉ាងណាសង្ឃឹមថានិងអាចឃាត់ខ្លួនបានក្នុងពេលឆាប់ៗនេះមិនខាន។រីឪសពត្រូវក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅផ្ទយាយផងដែរ៕