ស្ទឹងត្រែង៖សត្វដំរីចំនួន៣ក្បាលត្រូវក្រុមអភិរក្សចាត់ទុកថាជាសត្វប្រឈមទៅហ្នឹងការផុតពូជត្រូវបាននាំយកពីខេត្តមណ្ឌលគីរីឆ្លងកាត់ខេត្តស្ទឹងត្រែងឆ្ពោះទៅកាន់ខេត្តសៀមរាបក្នុងគោលបំណងអភិរក្ស សត្វដំរីនេះឲ្យមាននៅក្នុងប្រទេសកកម្ពុជាសំរាបបំរើឲ្យវិ័យទេសចរណ៏។ក្នុងដំណើរនាំយកសត្វដំរីទៅខេត្តសៀមរាមនៅព្រឹកថ្ងៃទី១៥កក្កដាឆ្នាំ២០១៥នេះលោកឯកសារិននៅភូមិជ្រៃសែន សង្កាត់ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី បានអះអាងថាដំរី៣ក្បាលនេះ បើទុកនៅខេត្តមណ្ឌលគីរីនោះ អាចប្រឈមទៅហ្នឹង បញ្ហាខ្លះពីព្រោះគ្មានអ្នកថែររក្សាច្បាស់លាស់ហើយនៅខេត្តនោះក៏ពុំសូវមានភ្ញៀវទេសចរណ៏ជិះ ទើបគេនាំយកទៅកាន់តំបន់ទេសចរណ៍ខេត្តសៀមរាបដើម្បីធ្វើការអភិរក្សនិងបង្កាត់ពូជវា។
លោកសារិនបន្ថែមថាដំរីទាំងបីក្បាលនេះមានញីចំនួន២ក្បាលនិងឈ្មោលមួយក្បាលនិងមានមួយក្បាលអាយុ២៥ឆ្នាំ ២៧ឆ្នាំនិងមួយក្បាលទៀតអាយុ៣០ឆ្នាំ ហើយការនាំដំរីទាំងក្បាលនេះ លោកនាំចេញពីខេត្តមណ្ឌុលគីរី មកដល់ខេត្តស្ទឹងត្រែង អស់រយះពេលជា១០ថ្ងៃហើយ ដើម្បីឆ្ពោះទៅកាន់ខេត្តសៀមរាបនោះ គឺក្នុងគោលបំណងចង់ធ្វើកាអភិរក្សរពូជវាឲ្យនៅគង់វង្ស ព្រោះវាមានញីមានឈ្មោល ដើម្បីបន្តពូជដោយសារខេត្តសៀមរាប អាចបំរើវិស័យទេសចរណ៏បានផងដែរ។
ប្រជាពលរដ្ឋដែលមិនសូវបានជួបនិងមិនសូវបានឃើញដំរីនេះ ក៏បាននាំគ្នាចោមរោមមើលហើយក៏បានគ្នានិយាយលើថា៖នេះពិតជាការយកចិត្តទុកដាក់របស់ក្រុមអភិរកសត្វព្រៃដែលនៅសេសសល់តិចតួចហើយបើមិនបានធ្វើការអភិរក្សនិងបង្កាត់ពូជវាទេនោះ វាអាចនិងផុតពូជ ហើយកូនខ្មែរជំនាន់ក្រោយៗរួមនិងភ្ញៀវទេសចរណ៏ក៏មិនបានស្គាល់ពីសម្បត្តិធនធានធម្មជាតិដែលប្រទេសកម្ពុជាយើងមានពិតៗទាំងពីជំនាន់ដើមតរៀងមកដែរ៕