​​លោក​ប៉ាង​វណ្ណសេដ្ឋ​បាន​និយាយថា​ស្រុក​ក្រុង​ចំនួន​៤​នៅ​បន្ទាយមានជ័យ​កំពុង​ជួប​គ្រោះរាំងស្ងួត​ប៉ះពាល់​ដំណាំ​ស្រូវ​៤៨,៣២៥​ហិតា​

0

ខេត្តបន្ទាយមានជ័យ​៖​ថ្មីៗ​នេះ​លោក​ប៉ាង​វណ្ណសេដ្ឋ​ប្រធាន​ព​ន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសា សន៍​ថា​ក្នុង​ខេត្តបន្ទាយមានជ័យ​មានស្រុក​និង​ក្រុង​ចំនួន​៤​កំពុង​ជួប​គ្រោះរាំងស្ងួត​និង​ប៉ះពាល់​កសិផល​ដំណាំ​ស្រូវ​ចំនួន​៤៨,៣២៥​ហិតា​១​ស្រុក​មង្គល​បូរី​២​ស្រុក​ព្រះនេត្រព្រះ​៣​ស្រុក​អូជ្រៅ​និង​ក្រុង​សិរីសោភ័ណ​ជាក់ស្តែង​នៅ​ឃុំ​អូរ​ប្រាសាទ​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​គ្មាន​ទឹក​ប្រើប្រាស់​ព្រោះ​ទឹក​ក្នុង​ប្រឡាយ​និង​អូរ​កំពុង​រីងស្ងួត​ហួតហែង​និង​ស្រូវ​កំពុង​ងាប់​ជា​បណ្តើរៗ​នៅ​ចំណុច​វាលស្រែ​ខាងលិច​និង​ខាងកើត​ភូមិ គោគ​អំពិល អូរ​ប្រាសាទ ពោធិ​រៀង រូង​ក្របៅ អូរ​ស្ងួត​ដែល​ស្ថិត​ឃុំ​អូរ​ប្រាសាទ​ស្រុក​មង្គល​បូរី​។​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​និង​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​សុំ​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​និង​ទឹក​សម្រាប់​បូម​ប​ញ្ជូ​ល​ស្រូវ​កំពុង​ជួប​គ្រោះរាំងស្ងួត​នេះ​ផង​។​លោក ប៉ាង វណ្ណសេដ្ឋ imageប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ថា​ខេត្តបន្ទាយមានជ័យ​ក្នុងចំណោម​៩​ស្រុក​និង​ក្រុង​ក្នុង​ឆ្នាំ​២០១៥​នេះ​ការដាំដុះ​ស្រូវ​បាន​ចំនួន​២២៥,៩៨៩​ហិតា​ហើយ​មាន​៤​ស្រុក​និង​ក្រុង​កំពុង​ប្រឈម​ជួប​គ្រោះរាំងស្ងួត​សរុប​ចំនួន​៤៨,៣២៥​ហិតា​ក្នុងនោះ​មាន​១.​ស្រុក​ព្រះនេត្រព្រះ ២.​ស្រុក​មង្គល​បូរី ៣.​ស្រុក​អូរជ្រៅ ៤.​ក្រុង​សិរីសោភ័ណ​។ លោក យឹម ប៊ុន​រ៉ុ​ម ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​បាន​ប្រាប់ថា​ក្រោយពេល​ខេត្តបន្ទាយមានជ័យ​មានស្រុក​និង​ក្រុង​មួយចំនួន​ជួប​គ្រោះរាំងស្ងួត​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​ប្រើប្រាស់​និង​ស្រូវ​បណ្តាល​ងាប់​ជា​បណ្តើៗ​នោះ​គឺ​មន្ទី​ជំនាញ​បាន​យកចិត្តទុកដាក់​យក​ម៉ា​ស៊ី​ដែល​រាជរដ្ឋាភិបាល​និង​ក្រសួង​ជួយ​បានធ្វើ​សកម្មភាព​បូមទឹក​សហ​ការ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រស់​តាម​ដងស្ទឹង​និង​អូរ​ដែល​មានទឹក​សេសសល់​ត្រូវបាន​មូ​ប​សង្គ្រោះ​ជា​បណ្តើរៗ​ហើយ​ពិសេស​នៅ​សង្កាត់​ព្រះ​ពន្លា​ជាដើម​៕