​ក្រុមការងារ​នាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ​ជួប​ជាមួយ​អាជ្ជា​ធរ​ខេត្តបន្ទាយមានជ័យ​លើក​ការដោះដូរ​ទីតាំង​ចំណតរថយន្ត​ទៅ​ទីតាំង​ថ្មី​

0

​បន្ទាយ​មាន​ជ័​យះ​រឿង​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ស្នើសុំ​ដោះដូរ​ចំណតរថយន្ត​តាំងពី​សម័យ​បារាំង​ទៅ​នៅ​ទីតាំង​ថ្មី​ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​ជាពិសេស​ក្រុម​អ្នករត់​តាក់​សី​ុ​លើកទ្បើង​ថា​ដូរ​ចំណត់​រថយន្ត​ដែល​នៅ​កណ្តាល​ក្រុងមាន​តំលៃ​ថ្លៃ​ដើម្បី​បុរី​ហើយ​យកទៅដាក់​កន្លែង​ផ្សេង​ឆ្ងាយ​នៅឯ​ផ្លូវ​វាង​ក្រុង​ត្រូវបាន​ក្រុម វា​ពិតជា​ការពិត​ដោយ​ក្រុមការងារ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ​បាន​ចុះ​មកជួប​ជាមួយ​អាជ្ញាធរខេត្ត​នា​រសៀល​ថ្ងៃទី​15​កក្កដា​2015​ដើម្បី​សឹ​ក្សា​ស្រាវជ្រាវ​ពិ​និ​ត​ពី​និតិ​វិធី​តាម​អ្វី​ដេ​ល​ខេត្ត​បានស្នើ​ដោះដូរ​។​
សូម​បញ្ជក់​ថាបើ​យោងតាម​ឯកសារ​មួយ​ចុះ​ថ្ងៃទី​០៩ កក្កដា ២០១៥ របស់​នាយកដ្ឋាន​កិច្ចការរដ្ឋបាល​រាជធានី ខ័​ណ្ឌ និង​ខេត្ត បានអោយដឹងថា ស្តីពី​សំណើរ​សុំ​ការអនុញ្ញាត​ជា​គោល​ការធ្វើ​ការដោះដូរ ទីតាំង​ដី​ចំណតរថយន្ត​ខេត្ត​មក​ទីតាំង​ថ្មី​ទំហំ​១០០០០​ម៉ែត្រ​ការេ នៅ​ចំនុច​ផ្លូវ​វាង​ក្រុង និង​សំ​សិទ្ធ​ដោះស្រាយ​សំណង់អាណាធិបតេយ្យ ជាច្រើន​គ្រួសារ​លើដី​បំរុង​ទុក​របស់​ខេត្ត​ក្នុង​សង្កាត់​អូរ​អំបិល អោយ​ក្រុមហ៊ុន មនោ​រតនៈ ធ្វើការ​អភិវឌ្ឍ ។ ដែល​ការស្នើរ​សុំ​នេះ​គឺ​1 6យោងតាម​លិខិត​លេខ​៧១៧ ចុះ​ថ្ងៃទី​២៩ ឧសភា ២០១៥ ។ ការដែល​អាជ្ញាធរខេត្ត​សុំ​គោល​ការដោះដូរ​នេះ​ដោយយោង​ថា ចំណតរថយន្ត​បច្ចុប្បន្ន​ស្ថិតនៅ​ចំ​កណ្តាល​ទីប្រជុំជន​ធ្វើអោយ​រថយន្ត​មានការ​លំបាក​ចេញចូល និង​មានការ​កក​ស្ទុះ​ចរាចរ និង​អនុវត្តតាម​ផែនការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ស្របគ្នា​និង​ផែនការ​រៀបចំ​ប្លង់គោល​ទីក្រុង​សិរីសោភ័ណ​អោយមាន​សណ្តាប់ធ្នាប់​អនាម័យ និង​ចង់​ពង្រីក​ក្រុង​។​
ចំណតរថយន្ត (​បេនឡាន​) ខេត្តបន្ទាយមានជ័យ ដែល​បម្រុង​ធ្វើការ​ដោះដូរ​នេះ​ស្ថិតនៅ​ចំ​កណ្តាល​ក្រុង​សិរីសោភ័ណ ក្នុងភូមិ​បី​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ លើ​ផ្ទៃដី ៦០០០​ម៉ែត្រ​ការេ ហើយ​តំលៃ​ដី​ក្នុង​មួ​ត​ល្វែង​ជុំវិញ​ចំណត់​ចាស់​នេះ​មាន​តំលៃ​ប្រមាណ​ជា​10​មឺ​ុ​ន​ដុល្លា​។​បច្ចុប្បន្ន​មាន​រថយន្ត​រាប់រយ​គ្រឿង​ឈប់​ចត ជាប្រចាំ ។ ចំណតរថយន្ត​នេះ​គឺមាន​តាំងពី​សម័យ​បារាំង ហើយ​ត្រូវបាន​រក្សា​ទ្រង់ទ្រាយ និង​រចនាបទ​ដដែល​រហូតមកដល់​ពេលនេះ ។​
លោក សួស ប្រាថ្នា ប្រធាន​នាយកដ្ឋាន​កិច្ចការរដ្ឋបាល​រាជធានី ខណ្ឌ​និង​ខេត្ត​ដែល​ចុះមក​សឹ​ក្សា​ជួប​ជាមួយ​អាជ្ញាធរខេត្ត​បាន​លើកទ្បើង​ថា​តើ​ការស្នើរ​សុំ​ដោះដូរ​ចំណត់​នេះ​ខេត្ត​បានធ្វើការ​សឹ​ក្សា​ទៅលើ​តៃកុង​តាក់​សី​ុ​និង​អាជីវក​រហើយ​ឬ​នៅ​ព្រោះ​ថាបើ​មានការ​ដោះដូរ​ប្រាកដជា​មានប្រតិកម្ម​ជាច្រើន​ត្រូវ​កើត​ទ្បើង​ហើយ​តើ​បាន​ពិនិត្យ​ក​ហ​រុម​ហ៊ុន​ដែល​ត្រូវ​បិ​និ​យោគ​លើ​ទុន​របស់​ក្រុមហ៊ុន​និង​តើ​ខេត្ត​បាន​ប្រជុំ​គ​ណះ​ក​ម្មា​ការ​ឬ​ពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា​ហើយ​ឬ​នៅ​។​
ឆ្លើយតប​និង​ការ​ចោទសួរ​របស់​ក្រុមការងារ​លើ​អាជ្ញាធរខេត្ត​ជាច្រើន​ដូច​បាន​រៀបរាប​មួយ7 3 2ចំនួន​ខាងលើ​លោក ចុង ផែត អភិបាលរង​ខេត្ត​ដែលមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​មុន​អភិបាលខេត្ត​ចូល​បាន​លើកទ្បើង​ថា​គ្រាន់តែ​ជាការ​ស្នើសុំ​ជា​គោល​ការ​តែប៉ុណ្ណោះ​បើ​ក្រសួង​អនុ​ញា​ត្ត​ទើប​រៀបចំ​ទៅតាម​នីតិវិធី​នៃ​ច្បាប់​និយាយ​រួម​មិនបាន​ធ្វើ​អ្វី​ទាំងអស់​ហើយ​លោក​គិ​កថា​គម្រោង​នេះ​មិនបាន​ជោគជ័យ​ទេ​ព្រោះ​ឥ​ទ្បូ​វ​មាន​អ្នកការ​សែត​បានដឹង​វា​បែកការ​អស់ហើយ​។​លោក​ក៍បាន​ប្រាប់​មក​អ្នកការ​សែក​កុំអោយ​ផ្សាយ​ថា​ចៅហ្វាយខេត្ត​លក់​បេន​ទ្បាន​ដូចដែល​និយាយ​តាម​ហាង​កាហ្វេ​។​
បន្ទាប់​មុននឹង​អោយ​អ្នកកាសែត​ចេញ​ក្រុមការងារ​នាយកដ្ឋានរ​ដ្ឋ​បាល​បាន​និយាយថា​ក្រុមការងារ​លោក​ចុះមក​នេះ​គឺ​គ្រាន់តែ​មក​សឹ​ក្សា​ស្រាវជ្រាវ​ពិនិត្យ​មើ​នីតិវិធី​នៃ​ការសុំ​ដោះដូរ​ចំណត់​រថយន្ត​តែប៉ុណ្ណោះ​។​ទាក់ទង​និង​សំណើ​ដោះដូរ​បេន​ទ្បាន​ខាងលើ​លោក ឈឿង គី​រី​រ័ត្ន ដែលជា​អ្នកទទួល​សិទ្ធ​វិនិយោគ​សាងសង់​ចំណ​តរថ​ន្ត​ធំ និង​បន្ត​គ្រប់គ្រង​ធ្វើ​អាជីវកម្ម​ផាស៊ី​ចំណតរថយន្ត ខាងលើ​រយៈពេល​២០​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០២៧ បានអោយដឹងថា លោក​ពុំ​ដឹង​រឿង​ក្នុងការ​ដោះដូរ​នោះទេ តែបើ​មានការ​ដោះដូរ​មែន តើ​ក្រុមហ៊ុន​របស់លោក​ទៅ​ឯណា ព្រោះ​លោក​នៅមាន​រយៈពេល​១២​ឆ្នាំ​ទៀត​ក្នុងការ​វិនិយោគ​ប្រមូល​ផាស៊ី​លើ​ចំណតរថយន្ត​នេះ ។​ជាមួយគ្នានេះដែរ​ក៍មាន​ការលើកឡើង​ផ្សេង ៗ គ្នា​ពី​អ្នករត់​តាក់ស៊ី​អ្នករស់នៅ​ក្បែរ​ចំណតរថយន្ត និង​មហាជន​ក្នុង​ខេត្តបន្ទាយមានជ័យ​ថា ការដោះដូរ​ដី​ចំណតរថយន្ត​កណ្តាល​ក្រុង​ដែលមាន​តំលៃ​ថ្លៃ ទៅ​ដី​ដែល​ឆ្ងាយ​ក្រុងមាន​តំលៃថោក វា​ប្រាកដជា​ធ្វើអោយ​អ្នកវិនិយោគ​ថ្មី​ចំណេញ​កប់​ក្តោង ។ ហើយ​ខ្លះទៀត​និយាយថា អាជ្ញាធរខេត្ត​ក៏ដូចជា​ស្ថា​ប័ណ្ណ​ពាក់​គួ​តែមាន​ការអភិរក្ស សំណង់ ឬ​ទីតាំង​ដី​របស់​រដ្ឋ​ដែល​បន្សល់​ពី​សម័យ​បារាំង ឬ​សង្គមចាស់​ខ្លះ​ផង ព្រោះថា នៅ​ទី​រួម​ខេត្តបន្ទាយមានជ័យ​សំណង់​របស់​រដ្ឋ​ជា​ច្រើ​កន្លែង​ដែល​បន្សល់​ពី​សម័យ​បារាំង និង​សម័យ​ក្រោយ ៗ ដូចជា​សំណង់​អាគា​រដ្ឋបាល​អក្សរ​អ៊ុយ ដែល​ស្ថិតនៅ​ខាងជើង​ចំណតរថយន្ត​នេះ​ប្រហែល​ជាជាង​៥០០​ម៉ែត្រ និង និង​រោង​ម៉ាស៊ីន​ទឹកកក​របស់រ​ដ្ឋ​ដែល​ស្ថិត​ខាងត្បូង​នេះដែរ សុទ្ធតែ​ត្រូវបាន​ដោះដូរ​អោយ​ឯកជន ។​
​ពួកគាត់​បន្ត​អោយដឹងទៀតថា បើសិនជា មានការ​ដោះដូរ​បាន​ពិតមែន​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​សេវា​ដឹកជញ្ជូន នឹង​ចំណាយលុយ​ច្រើន​សម្រាប់​ធ្វើដំណើរ​ទៅ​ចំណតរថយន្ត​ថ្មី ដែល​ការចំណាយ​ច្រើន​នេះ​វា​ផ្ទុយ​ទៅ​និង​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ និង​សេវាសាធារណៈ​មក​ជិត​និង​ពលរដ្ឋ ៕