​ប្រធាន​សហគមន៍​នេសាទ​អន្លង់​កញ្ចុះ​ស្ម័​គ​ចិត្ត​ចុះ​ចេញពី​តំណែង​ហើយ ​នៅពេល​ប្រជា​នេសាទ​មួយចំនួន​លើកគ្នា​មក​តវ៉ា​ដោយ​មិន​ពេញចិត្ត​នឹង​ភាព​អសកម្ម​របស់គាត់​

0

​កំពង់ឆ្នាំង​៖​ ​លោក​មេឃុំ​ប្រឡាយ​មាស​មក​ចូលរួម​ប្រជុំ​បូកសរុប​លទ្ធផល​លើ​គ្រប់​វិស័យ នៅក្នុង​សា លា​នយោបាយ​ខេត្ត នា​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៥ បាន​និយាយ​អោយដឹងថា​៖ លោក សឿន ធឿន ប្រធាន​សហគមន៍​នេសាទ​អន្លង់​កញ្ចុះ​ដែល​ប្រជាពលរដ្ឋ​តវ៉ា​សុំ​ផ្លាស់ប្តូរ​នោះ ពេលនេះ​លោក​បាន​សុំលាលែង​ពី​តំណែង​ប្រធាន​សហគម​ន៍ន​សាទ​ហើយ ដើម្បី​កុំអោយ​មាន​បញ្ហា​នៅក្នុង​សហគមន៍​នេសាទ​តទៅទៀត​។​DSC05990
​ ​លោក គង់ គន មេឃុំ​ប្រឡាយ​មាស​បានអោយដឹងថា​៖​លោក សឿន ធឿន ប្រធាន​សហគមន៍​ន​សាទ​អន្លង់​កញ្ចុះ ត្រូវបាន​ប្រជា​នេសាទ​ប្រមាណ​ជាង​៥០​នាក់​មកពី​ភូមិ​អន្លង់​ក​ញ្ជុះ ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង នាំគ្នា​មក​យក​លិខិតតវ៉ា​ដែលមាន​ស្នាម​មេដៃ​ចំនួន​១១២​នាក់​សុំ​ដក​ចេញពី​ប្រធាន​សហគមន៍​នេសាទ​អន្លង់​កញ្ចុះ ដោយ​ពួកគាត់​បាន​ចោទប្រកាន់ថា​លោក​ប្រធាន​សហគម​ន៍ប​អសមត្ថភាព​។ ការដាក់​លិខិតតវ៉ា​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៥ នៅមុខ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​។​ក្រោយមក​បាន​១​ខែ នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៥ លោក សឿន ធឿន បាន​សុំ​ដក​លាលែង​ពី​ប្រធាន​សហគមន៍​ន​សាទ ដើម្បី​កុំអោយ​ប្រជា​នេសាទ​អន់ចិត្ត​ជាមួយ​រូបលោក​។​DSC05596
​ ​គួរ​បញ្ជាក់ថា​៖​រឿងចំរូងចំរាស់​ជាមួយ​ទៀត​ដែល​ទាក់ទង​នឹង​លោក ផាន់ ផល្លា ប្រធាន​សហគមន៍​ន​សាទ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរ​ណ៌​វិញ ប្រជាពលរដ្ឋ​កំពុងតែ​ងឿងឆ្ងល់​នោះ គឺ​ខុសគ្នា​ដាច់ស្រឡះ​ពី​លោក សឿន ធឿន ប្រធាន​សហគមន៍​ន​សាទ​អន្លង់​កញ្ចុះ ដោយ​លោក សឿន ធឿន ហ៊ាន​ទទួលខុសត្រូវ ចំពោះមុខ​ប្រជាពលរដ្ឋ​នៅពេល​គេ​ថា​ខ្លួន​អសមត្ថភាព​។​ប៉ុន្តែ​លោក ផាន់ ផល្លា ប្រធាន​សហគមន៍​នេសាទ​កំពង់ព្រះ​គគី​វិញ គឺ​នៅ​ឈរជើង​រឹងមាំ​មិនទាន់មាន​ការផ្លាស់ប្តូរ ឬ​សុំលាលែង​ពី​តំណែង​ឡើយ ខណៈដែល​បទល្មើស​នេសាទ​បានកើត​យ៉ាងច្រើន​ពេញ​ឡូត៍​អភិរក្ស​ពូជ​ត្រី​ស្តី​ពាក់​កន្ទេល ស្ថិតក្នុង​ឃុំ​កំពង់ព្រះ​គគីរ ក្នុង​ឆ្នាំ​២០១៤​កន្លងមក​ក្នុង​រដូវ​បិត និង​បើក​នេសាទ​។​បទល្មើស​ទាំងនោះ​មានដូចជា ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​អភិរក្ស ការដាក់​សម្រាស់​ក្នុង​តំបន់​អភិរក្ស ការដាក់​របាំង​រាប់ពាន់​ម៉ែត្រ​ក្នុង​តំបន់​អភិរក្ស ដែល​ទង្វើ​ទាំងនេះ គឺ​បានធ្វើ​ផ្ទុយ​ពី​អនុសាសន៍​ទាំង​៧​ចំណុច​របស់​សម្តេច ហ៊ុន សែន ផ្ទុយ​ពី​ច្បាប់​ស្តីពី​ជលផល​ក្នុងការ​អភិរក្ស​ពូជ​ត្រី និង​ផ្ទុយ​ពី​ច្បាប់​សហគមន៍​នេសាទ​។​
​ ​ជុំវិញ​បញ្ហា​ប្រធាន​សហគមន៍​ទាំង​២​ខាងលើនេះ លោក សោម ភិ​រុណ នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​បានអោយដឹងថា​៖​ករណី​លោក សឿន ធឿន ប្រធាន​សហគម​ន៍នរ​សាទ​អន្លង់​កញ្ចុះ​គឺ​គាត់​បាន​ស្ម័​គ​ចិត្ត​លាលែង​ពី​ដំណែង ដូច្នេះ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​រង់ចាំ​បងប្អូន​ប្រជា​នេសាទ​ក្នុង​ឃុំ​ចុះឈ្មោះ​ចូល​ជាស​មា​ជឹ​ក​សហគមន៍​អោយបាន​ច្រើន​សិន នឹងធ្វើ​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​សហគមន៍​ថ្មី​ជំនួស​លោក សឿន ធឿន​។​ចំណែក​លោក ផាន់ ផល្លា ប្រធាន​សហគមន៍​កំពង់ព្រះ​គគីរ​វិញ គឺ​គាត់​មិនបាន​ស្ម័​គ​ចិត្ត​ចុះ​ចេញពី​តំណែង​ទេ ហើយ​ខាង​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​ក៍រង់​ចាំ​ប្រជា​នេសាទ​នៅក្នុង​សហគមន៍​នោះ​ចុះឈ្មោះ​អោយបាន​ច្រើន​ដូចគ្នា​ដើម្បី​បោះឆ្នោត​ទំលាក់​ជ្រើសរើស ប្រធាន​សហគមន៍​នេសាទ​ថ្មី​ជំនួស​វិញ​៕