​លោក​ឯម​ពិ​សិទ្ធ​ចុះមក​អប់រំ​ដល់​កាយ​រិ​ទ្ធ​ប្អូន​ចាប់ពី​អាយុ​៩​ដល់​១១​ឆ្នាំមាន​ចំនួន​១០០​នាក់​នៅ​សាលា​សូ​ភី​

0

​ខេត្តបន្ទាយមានជ័យ​ ​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៥​នេះ​នៅ​សាលាបឋមសិក្សា​ហ៊ុនសែន​សូ​ភី នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​បានរៀបចំ​អប់រំ​ដល់​កាយ​រិ​ទ្ធិ ប្អូន​ចាប់ពី​អាយុ​៩​ឆ្នាំ​ដល់​១១​ឆ្នាំមាន​ចំនួន​១០០​នាក់​ដើម្បី​ឲ្យ​ក្លាយខ្លួន​ទៅជា​កាយ​រិ​ទ្ធិ​ពេញ​ច្បាប់​។​ពិធី​អប់រំ​ដល់​កាយ​រិ​ទ្ធិ​ប្អូន​មានការ​ចូលរួម​លោក​ឯម​ពិ​សិទ្ធ ស្នងការ​ជាតិ​រង​កិច្ចការ​អន្តរជាតិ​នៃ​កាយ​រិ​ទ្ធិ​ជាតិ លោក​ឈឺ​យ​ចាន់ណា​ប្រធាន​មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យ លោកនាយក​សាលា​មកពី​គ្រប់​សាលា​និង​ប្អូន​កាយ​រិ​ទ្ធិ​ចំនួន​១០០​នាក់​បាន​ចូលរួម​image (2)ផងដែរ​។​លោក​ឯម​ពិ​សិទ្ធ​បាន​មានប្រសាសន៍ថា​គោលបំណង​ចុះមក​អប់រំ​ដល់​ប្អូន​កាយ​រិ​ទ្ធិ​ប្អូន​នេះ​គឺមាន​គោលបំណង​៥​យ៉ាង​១​ក្មេង​សិស្សសាលា​ក្រោយពី​ចូល​កាយ​រិ​ទ្ធិ​ហើយ​ត្រូវតែ​ហាត់​កាយសម្បទារ​ឲ្យ​បាន​មាំមួន​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ឲ្យ​រូប​កាយ​មាំមួន​និង​មាន​សុខភាព​ល្អ​២​ក្មេង​កាយ​រិ​ទ្ធិ​ទាំងអស់​ពេលនោះ​បាន​អភិ​វ​ឌ្ឈ​ខ្លួន​ទៅជា​មាន​បញ្ញា​ស្មារតី​ឈ្លាស​វ៉ៃ​ក្នុងការ​សិក្សា​៣​ក្មេង​កាយ​រិ​ទ្ធិ​ទាំងអស់នោះ​និង​image (3)ក្លាយទៅជា​អ្នកមាន​អារម្មណ៍​ស្ងប់ស្ងាត់​មិន​ព្រ​ហឺ​ន​កោងកាច​មិន​ដើរ​រករឿង​ឈ្លោះ​និង​អ្នកដទៃ​ចេះ​ស្តាប់​ឪពុកម្តាយ​ជាពិសេស​គឺ​ចេះ​ត្រង់ត្រាប់​ស្តាប់​អ្នក​គ្រួ​បង្រៀន​។​៤​គឺ​អប់រំ​ផ្លូវចិត្ត​ក្រោយពេល​បាន​ចូល​កាល​រិ​ទ្ធិ​នោះ​ហើយ​កុមារ​ទាំងអស់​ឲ្យ​ចេះដឹង​បាប​និង​បុណ្យ​ចេះ​គោរព​ចាស់ទុំ​ចាស់ព្រឹទ្ធាចារ្យ​ចេះ​គោរព​ព្រះសង្ឃ​ចេះ​គោរព​មិត្ត​ភ​ក្រ​រវាង​មិត្ត​និង​មិត្ត​៥​ក្រោយពី​ចូល​កាយ​រិ​ទ្ធិ​នោះ​ហើយ​ក្មេង​ទាំងអស់​ត្រូវ​ចេះ​ផ្លូវចិត្ត​សង្គម​ដូចជា​ចេះ​ធ្វើអំពើ​ណា​ល្អៗ​ខិតខំ​រៀនសូត្រ មកដល់​ផ្ទះ​ចេះ​ជួយ​ទុក្ខ​ធុ​រះ​ឪពុកម្តាយ​image (1)ដូចជា​ជួយ​ការងារ​ផ្ទះការ​ងារ​ដក​ស្ទូង​ការងារ​ស្រែចំការ​ជាដើម​។​លោក​ឯម​ពិ​សិទ្ធ​បាន​និយាយ​បន្តថា​កាយ​រិ​ទ្ធិ​ប្អូន​ដែលមាន​អាយុ​ចាប់ពី​អាយុ​៩​ឆ្នាំ​ដល់​១១​ឆ្នាំមាន​១០០​នាក់​នោះ​ក្រោយពេល​បាន​ចូលមក​អប់រំ​ថ្ងៃនេះ​ហើយ​និង​ក្លាយខ្លួន​ទៅជា​កាយ​រិ​ទ្ធិ​ពេញ​សិទ្ធ​និង​បាន​យល់ច្បាស់​អំពី​ច្បាប់​កាយ​រិ​ទ្ធិ​និង​បាន​យល់ច្បាស់​អំពី​សច្ចាប្រនិធាន​ក្នុង​ការចេះ​គោរព​ព្រះមហា​ក្ស​ត្ស​និង​ក៏​ឲ្យ​យល់ច្បាស់​អំពី​សញ្ញា​ប្រវត្តិ​កាយ​រិ​ទ្ធ​ពិភពលោក​ផងដែរ​។​លោក​ឈើ​យ​ចាន់ណា​ក៏បាន​មានប្រសាសន៍​ដែរ​ថា​កាយ​រិ​ទ្ធ​ប្អូន​ទាំង​១០០​នាក់​នេះ​ក្រោយពី​ការអប់រំ​អំពី​កាយ​រិ​ទ្ធិ​រួចរាល់​ហើយ​និង​ធ្វើការ​បំពាក់​កន្សែង​កាយ​រិ​ទ្ធិ​ដល់​ប្អូន​កាយ​រិ​ទ្ធិ​ទាំង​១០០​នាក់​នេះ​ឲ្យ​បាន​គ្រប់គ្នា​៕