ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី១៤កក្កដា ឆ្នាំ២០១៥ លោក ឡាយ គឹមលី នាយករងខុទ្ទកាល័យលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ និងមន្ត្រីអាជ្ញាធរដែនដី មន្ត្រីកសិកម្ម បានចុះផ្តល់ប្រេងជាអំណោយរបស់លោកឧបនាយករដ្ឋមន្ត្រី និងសប្បុសជនដល់កសិករ ដែលកំពុងមមាញឹកបូមទឹកក្នុងចំនួនជាង ១០០ ម៉ាស៊ីនបូបទឹក នៅស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ។ប្រជាកសិករនៅឃុំនានា ក្នុងស្រុកភ្នំស្រុក និង
ព្រះនេត្រព្រះ ក៏ដូចឃុំនៃស្រុកក្រុងខ្លះទៀត នៅខេត្តបន្ទាយមានជ័យ កំពុងសម្រុកបូមទឹកបញ្ចូលស្រែស្រូវបង្កើនរដូវ និងស្រូវរដូវវស្សា តែត្រូវចែកវេនគ្នា ព្រោះទឹកតាមប្រឡាយ ឬប្រភពផ្សេងទៀត មានកំណត់។វាលស្រែរបស់កសិករ ដែលទទួលទឹកបូមបញ្ចូល បានប្រែពណ៌ជាបៃតងខ្ចីវិញបណ្តើរៗ ក្នុងការតស៊ូជំនះគ្រោះខ្សោះទឹក នាកូនរដូវប្រាំង ក្នុងរដូវវស្សានេះ។លោក ហ៊ុយ ឡេង ម្ចាស់ផ្សារហ៊ុយឡេង និងបូរីនានា នៅបន្ទាយមានជ័យ បានចូលរួមចំណែកដោះស្រាយកង្វល់ខ្វះទឹករបស់
កសិករនេះផងដែរ។សូមបញ្ជាក់ថា បើយោងតាមលោករុនសុផាន់ណារ៉ាប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពដីកសិកម្មនៃមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ មកទល់ពេលនេះ ឃុំទាំងអស់នៃស្រុកព្រះនេត្រព្រះ និងឃុំ សង្កាត់ភាគច្រើននៃស្រុកអូរជ្រៅ ក្រុងសិរីសោភ័ណ ស្រូវកំពុងរងផលប៉ះពាល់នៃគ្រោះរាំងស្ងួត។ នៅកន្លែងមានប្រភពទឹក កសិករមមាញឹកបូមទឹកដាក់ចំណែកនៅក្នុងសង្កាត់ព្រះពន្លាក្នុងក្រុងសិរីសោភ័ណវិញស្រែរបស់ប្រជាកសិករចំនួន៤០០ហិចតា នោះក្រោយពេលដែលទទួលទឹកបូមដាក់ស្រែពីអាជ្ញាធរនិងម្ចាស់ស្រែរួចមកស្របនិងមានភ្លៀងខ្លះផងនោះសពថ្ងៃស្រែទាំងនោះពីត្រៀមងាប់ក្លាយទៅជាព៌ណប៉ៃតងវិញខ្លះៗវិញហើយ៕




































