​លោកស្រី​ម៉ែន សំអន ស្នើសុំ​ឲ្យ​អធិការកិច្ច​ចិន ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ដល់​អធិការកិច្ច​កម្ពុ​ជា ដើម្បី​ពង្រឹង​ផ្នែក​ច្បាប់ និង​អំពើពុករលួយ​នៅ​កម្ពុជា​ឲ្យ​មាន​ប្រសិទ្ធភាព​

0

​ភ្នំពេញ​៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បានស្នើ​សុំ ដល់​គណៈប្រតិភូ គណកម្មាធិការ​ត្រួតពិនិត្យ​វិន័យ នៃ គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុំម្មុយនីស្ដ​ចិន (​អធិការកិច្ច​ចិន​) បន្ដ​ជួយ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជំនាញ​បច្ចេកទេស នានា ដល់ មន្ដ្រី​អធិការកិច្ច​កម្ពុជា ដើម្បី​ពង្រឹង​វិស័យ​ច្បាប់ និង​ធ្វើ​អធិការកិច្ច នៅតាម​ក្រសួង​ស្ថាប័ន នានា ក្នុង​គោលបំណង តាក់​បន្ថយ​អំពើពុករលួយ ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ចូលរួម​កាត់បន្ថយ​ភាព ក្រីក្រ តាម​អនុ​សាស្ដ្រ​របស់​សម្ដេច​អគ្គមហាza4សេនាបតី​តេ​ជោ ហ៊ុន សែន ។ លោកស្រី ម៉ែន សំអន បានស្នើ​សុំ បែបនេះ ក្នុងខណៈ ដែល​លោកស្រី​បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ គណៈប្រតិភូ​អធិការកិច្ច​ចិន ដឹកនាំ​ដោយ​លោក យ៉ាង ហ្ស៊ា​វ​ឌុ (HANG XIAODU ) ប្រ​ធា​អធិការកិច្ច​ចិន នៅ​ទីស្ដីការក្រសួង កាលពី​ព្រឹ​ថ្ងៃ ទី​១៦ ខែ​កក្ដ​ដា ឆ្នាំ ២០១៥ ។​zx3
លោកស្រី ម៉ែន សំអន បាន​បញ្ជាក់ថា​៖ ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​និង​ចិន​គឺមាន​ទំនាក់ទំនង​មិត្តភាព​យូរលង់​តាំងពី​បុរាណកាល​មកជា​ពិសេស​បំផុត​គឺ បាន​បង្កើត​ទំនាក់ ទំនង​យ៉ាង​ស៊ីជម្រៅ ជា​ប្រវត្តិសាស្ត្រ ដែល​បាន​កសាងឡើង ដោយ​ថ្នាក់ដឹកនាំ​ជំនាន់​មុន នៃ​ប្រទេស​ទាំងពីរ គឺ​សម្តេចព្រះ​បរម​រតន​កោដិ​ព្រះបាទ​នរោត្តម​សីហនុ ព្រះមហាវីរៈក្សត្រ​និង​លោក​ប្រធាន​ម៉ៅ​សេទុង​។ លោកស្រី​បន្ដថា​៖ វឌ្ឍនៈភាព​របស់​ចិន​បាន​បាន​ចូលរួមចំណែក​ជួយ​ដល់​កំនើនសេដ្ឋកិច្ច​រប​ស់យ​កម្ពុជា​ឲ្យ​មាន​សន្ទុះ​ខ្លាំ​ក្លា ផ្នែក​សេដ​កិច្ច​នាពេល​បច្ចុប្បន្ននេះ តាម រយៈ​ការចូល​វិនិយោគទុន​របស់​ធុរៈកិច្ច​ជន​ចិន​នៅ​កម្ពុជា ការផ្តល់​ហិរញ្ញប្បទាន របស់​រដ្ឋាភិបាល​ចិន ដល់​រាជរដ្ឋាភិបាល​កម្ពុ​ជារួម​មាន​ជំនួយឥតសំណង និង​ឥណទាន គ្មាន​ការប្រាក់ ជំនួយ​ផ្នែក​សំភារៈ ជំនួយ​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន ផ្លូវថ្នល់​និង បណ្តា​រចនាសម្ព័ន​ចាំបាច់ ច្រើន​ទៀត​ចូលរួម​ជំរុញ​ល្បឿន​នៃ​ការស្តារ​និង​អភិវឌ្ឍ​ន៏​សេដ្ឋកិច្ចកម្ពុជា​ឲ្យ​សម្រេចបាន​ជោគជ័យ​ជាពិសេស​កម្ពុ​ជាមាន​កំនើន​សេដ្ឋកិច្ច​ខ្ពស់​និង​បាន​លើក​កំពស់​ជីវភាព​ប្រជាពលរដ្ឋ កាន់តែ​ប្រសើរ​ឡើងជា​លំដាប់ ។ ចំពោះ​បរិ​ការ​ណ៌​អន្តរជាតិ វិញ​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាន់​ភ្ជាប់​នូវ​នយោបាយ​ការបរទេស របស់ខ្លួន​ដោយ​ឥត​ងាករេ​គឺ គាំទ្រ​”​នយោបាយ​ចិន​តែមួយ​”​មិន​ត្រឹមតែ​ប៉ុណ្ណោះ​កម្ពុជា​បាន​គាំទ្រ​ចិន​លើ​គ្រប់​វេទិកា​អន្តរជាតិ ។ ជាមួយ នឹង​ការរីកលូតលាស់​ឥតឈប់ឈ​រ​នៃ សង្គម​សេដ្ឋកិច្ច​ចិន កម្ពុជា​ហើយ​ចូលរួម​អបរ​ចំពោះ​ឧត្តមភាព​សេដ្ឋកិច្ច​ចិន បាន​ក្លាយជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​២ លើ​ពិភពលោក​។​za2
លោក​យ៉ាង ហ្ស៊ា​វ​ឌុ (HANG XIAODU ) ប្រធាន​នៃ គណៈប្រតិភូ​គណៈ ក​ម្មា​ធិ​ការត្រួតពិនិត្យ​វិន័យ នៃ​គណកម្មាធិកា​រម​ជ្ឈឹ​ម​បក្សកុម្មុយនិស្ត​ចិន​(​អធិការកិច្ច​ចិន​) បាន​បញ្ជាក់ថា​៖ ចាប់តាំងពី​ឆ្នាំ​២០១០​មក​ប្រទេស​កម្ពុជា ចិន​បាន​បង្កើត នូវ​ទំនាក់​ទំនងជា​ដៃគូរ យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​និង​ធ្វើ​ឲ្យ​មានការ​រីកចំរើន​ទៅមុខ​មួយកំរិត​ទៀត​។​za1 z3
លោក​បន្ដថា​៖ ចិន​និង​កម្ពុជា បាន​គាំទ្រ​គ្នា​ទៅវិញទៅមក​នៅលើ​ឆាក​អន្តរជាតិ​។​បក្ស​នុង​រដ្ឋាភិបាល​ចិន​សូម​ថ្លែង អំណរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​គាំទ្រ​ប្រទេស​ចិន​ជា​រៀង​រហូតមក​យើង​ខិតខំ​គាំទ្រ​ថែរក្សា​មិត្ត ភាព​នេះ​ឲ្យ​បាន​គង់វង្ស​ជា​រៀងរហូត ។ លោក​បញ្ជាក់ថា​៖ នៅ​ថ្ងៃ​ខាងមុខនេះ កម្ពុជា លើ​វិស័យ​អធិការកិច្ច ទាំងពី និង​ចុះ​MOU ជាមួយគ្នា ដើម្បី​ពង្រឹង​វិស័យ​ច្បាប់ និង​បន្ដធ្វើ​អធិការកិច្ច​ជាមួយគ្នា ចាប់ពីពេលនេះ​តទៅ ៕ ដោយ​៖ សំរិត