​រូបសំណាក​មេទ័ព​តា​ឌី​ជិះសេះ​ត្រូវបាន​លាបថ្នាំ​ស្អាត​ទ្បើង​វិញ​ ​បន្ទាប់ពី​អ្នក​ចាក់​ឆ្នោត​យក​ម្ស៉ៅ​លាប​អង្អែល​ស្ទើ​រសិក​ថ្នាំ​អស់​

0

​ខេត្តព្រះវិហារ​ ​ស្តូប​លោកតា​ឌី​ជាទី​កន្លែង​គោរព​សក្ការបូជា​សា​ធា​រណះ​ដែល​ប្រជាពលរដ្ឋ​ទូទៅ​នៅ​ខេត្តព្រះវិហារ​មាន​ជំនឿ​ទៅ​អុជ​ធូប​បួងសួង​សុំ​សេចក្ដីសុខ​បាន​ទទួលរង​ការរិះគន់​ខ្លះៗ​ពី​សាធារណជន​ចំពោះ​ទង្វើ​គ្មាន​សណ្តាប់ធ្នាប់​បង្ក​ទ្បើង​ដោយ​ក្មេងៗ​ប្រុស​ស្រី​រស់​នៅក្បែរនោះ​ស្រេកឃ្លាន​ដណ្ដើម​គ្នា​យក​សំណែន​ផ្លែឈើ​នំចំណី​ទៅ​ហូប​ខ​ណះ​ទើប​ចាប់ផ្តើម​អុច​ធូប​ដើម្បី​បន់ស្រន់​។​ជំនឿ​បារមី​លោកតា​ឌី​ល្បីល្បាញ​ខ្លាំង​នៅ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​នៅក្នុង​ប្រវត្តិសាស្ដ្រ​គឺ​មិន​សាបសូន្យ​ទេ​រហូតមកដល់​សព្វថ្ងៃ​នេះ​ជាពិសេស​មេទ័ព​ខ្មែរ​នៅ​ព្រំដែន​បច្ចុប្បន្ន​ប្រតិបត្តិ​គោរព​បួងសួង​ខ្លាំងជាងគេ​។​PV1
​ស្តូប​លោកតា​ឌី​អាជ្ញាធរខេត្ត​សាងសង់​ស្ថិតនៅ​ចំណុច​ច្រមុះជ្រូក​ជាប់​ដងផ្លូវ​ជាតិ​លេខ​៦២​ក្នុងភូមិ​ភារកិច្ច​សង្កាត់​ប៉ាល​ហាល​ក្រុង​ព្រះវិហារ​កំពុង​ទាក់ទាញ​សាធារណជន​មកពី​ទីជិត​ឆ្ងាយ​ទៅ​គោរព​អុជ​ធូប​បួងសួង​សុំ​សេចក្ដីសុខ​និង​លាបំណន់​ជា​រៀងរាល់ថ្ងៃ​។​រូបសំណាក​មេទ័ព​តា​ឌី​ជិះសេះ​ដែល​គេ​មានជំនឿថា​មាន​បារមី​ខ្លាំងពូកែ​នោះ​ត្រូវបាន​លាបថ្នាំ​ថ្មី​ពណ៌​ខ្មៅ​និង​ទឹកមាស​ល្អ​ស្អាត​ទ្បើង​វិញ​ហើយ​បន្ទាប់​ពីមួយ​រយះពេល​កន្លងមក​ត្រូវ​អ្នក​ចាក់​ឆ្នោត​កន្ទុយលេខ​ជ្រុលនិយម​១​ក្រុម​នាំគ្នា​យក​ម្ស៉ៅ​ទៅ​លាប​អង្អែល​ពីលើ​រូបសំណាក​ទ្បើង​សិ​ក​ថ្នាំ​ស្ទើរ​អស់​។​
​តាម​សេចក្ដីរាយការណ៍​បានអោយដឹងថា​កន្លងមក​រូបសំណាក​លោកតា​ឌី​ជិះសេះ​ត្រូវបាន​ក្រុម​អ្នកញៀន​ល្បែងស៊ីសង​ខុសច្បាប់​ចាក់​ឆ្នោត​កន្ទុយលេខ​នាំគ្នា​យក​ម្ស៉ៅ​ទៅ​លាភ​ប៉ាត​អង្អែល​ពីលើ​រូបសំណាក​សេះ​បណ្តើរ​បន់​ផ្សងសំណាង​សុំ​លេខឆ្នោត​បណ្តើរ​គឺ​ទ្បើង​ពពាល​ថ្នាំ​បាត់បង់​លក្ខ​ណះ​ដើម​ស្ទើរ​ទាំងស្រុង​។​ថ្មីៗ​នេះ​ត្រូវ​អាជ្ញាធរខេត្ត​ណែនាំ​ដល់​នគរបាល​ក្រុង​ព្រះវិហារ​អោយជួយ​ធ្វើការ​ទប់ស្កាត់​ករណី​មិនល្អ​ខាងលើនេះ​។​
​លោក​គង់គារ​អធិការនគរបាល​ក្រុង​ព្រះវិហារ​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១៦​កក្កដា​២០១៥​ថា​លោក​បានរៀបចំ​អោយកំលាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ប៉ា​លហាល​ឧស្សាហ៍​ឆ្លៀតពេល​ចុះទៅ​ប្រចាំការ​នៅ​គោលដៅ​ស្តូប​លោកតា​ឌី​ដើម្បី​ជួយ​រៀបចំ​សណ្តាប់ធ្នាប់រ​ញ៉េ​រ​ញៃ​អោយ​វិល​ទៅរក​ភាពល្អ​ធម្មតា​វិញ​។​PV2
​លោក​អធិការ​បន្តថា​សណ្តាប់ធ្នាប់​នៅ​ទីនោះ​បានល្អ​គ្រាន់បើ​បន្តិច​វិញ​ហើយ​គឺ​ហាម​មិនអោយ​មានការ​លាប​ប៉ាត​ម្ស៉ៅ​លើ​រូបសំណាក​លោកតា​ឌី​និង​សេះ​មិន​បណ្តោយអោយ​ក្រុម​ក្មេងៗ​ទ្បើង​ជិះសេះ​លេង​និង​ដណ្តើម​របស់របរ​សែន​ពី​អ្នក​ទៅ​អុច​ធូប​។​ភ្នាក់ងារ​និយាយថា​មាន​ពលរដ្ឋ​ជាច្រើន​បាន​គាំទ្រ​ចំពោះ​កំលាំង​នគរបាល​មូលដ្ឋាន​ក្នុងការ​ចុះទៅ​ជួយ​រៀបចំ​សណ្តាប់ធ្នាប់​បានល្អ​នៅ​ទីនោះ​៕