ខេត្តកំពង់ធំ. នាពេលសង្គមបច្ចុប្បន្នប្រជាពលរដ្ឋពិភពលោក បានចាប់អារម្មណ៍លើប្រព័ន្ឋបណ្តាញព័ត៌មានវិទ្យា ហ្វេសបុក. តាមការប្រើប្រាស់អុិនធើនេត ដែលត្រូវបានគេចាត់ទុកថា បណ្តាញព័ត៌មានវិទ្យានេះ វាជាកាំបិទមុខ២ និងបានផ្តល់ផលប្រយោជន៍ នូវចំណេះវិជ្ជាដ៏ល្អ ក្នុងការទាញយកមកប្រើប្រាស់។ជាក់ស្តែងកងកម្លាំងថ្នាក់ដឹកនាំ និងនាយទាហាន ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំចំនួន៦០នាក់ បានចូលរួមសិក្សាបណ្តាយព័ត៌មានវិទ្យា ដែលមាន. ហ្វេសបុក. Telagram. Line. Tango. WhatsApp. ដែលជាបណ្តាយព័ត៌មានសំខាន់.
និយមប្រើប្រាស់ក្នុងពេល បច្ចុប្បន្ន និងមានតួនាទីជាអ្នកនាំសារពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងចំនួនមនុស្សជាក្រុម និងជាប្រព័ន្ឋរាយការណ៍ទាំងរូបភាព សំលេង. និងសារជាអក្សរ ក្នុងការបញ្ជូនព័ត៌មានទៅក្រុមហ៊ុន ឬអង្គភាពបានយ៉ាងឆាប់រហ័ស ទើបបានអញ្ចើញគ្រូ មកចូលរួមពី កញ្ញា គង់ តាំងស័រ និងកញ្ញា រស់ឡៃហួយ ដែលជាគ្រូមកពីអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ កាលពីរសៀលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៥ នៅសាលប្រជុំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឯកឧត្តម. ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ បានមាន ប្រសាសន៍ផ្តាំផ្ញើរដល់កងកម្លាំង និងមន្ត្រីក្រោមឱវាទ ឲ្យមានការយកចិត្តទុកដាក់ចំពោះបណ្តាញ ព័ត៌មានវិទ្យា ដែលកំពុងតែប្រើប្រាស់ នៅលើពីភពលោក ហើយសូមឲ្យប្រើប្រាស់ដោយមានការ ប្រុងប្រយ័ត្នខ្ពស់ ដោយសារតែវាជាព្រួយមុខពីមានសារះសំខាន់ផ្សេងៗគ្នា ដោយឡែកប្រជាពលរដ្ឋខ្លះ គាត់ប្រើប្រាស់ បណ្តាញហ្វេសបុក របស់គាត់ជាបណ្តាញផ្សព្វផ្សាយផលិផលរបស់គាត់ក្នុងកិច្ចការពាណិជ្ជកម្ម ក្នុងអាជីពមុខរបររបស់គាត់ ក្នុងការលក់ទិញផលិតផលនានា ។ តែដោយឡែកមានបងប្អូនខ្លះបានប្រើប្រាស់ បណ្តាញហ្វេសបុកជា
អាវុធ សម្រាប់វាយប្រហារ ញ៉ុះញុង បំផ្លៃបំភ្លើស ធ្វើឲ្យមានជនមានការយល់ច្រឡំ ជាពិសេសទៅទៀតនោះគឺធ្វើឲ្យសង្គមទាំងមូលអន្តិសុខ។ តែក្នុងមនុស្សមួយចំនួនធំ បានប្រើប្រាស់ហ្វេសបុក ឬបណ្តាញផ្សេងៗជាការ កំសាន្តនៅក្នុងគ្រួសារ ដើម្បីជាសារផ្ញើរក្តីនឹករលឹកគ្នាទៅវិញទកមក រីឯអ្នកដែលប្រើប្រាស់ដោយ ខុសពីលក្ខ័ន្ទរបស់ក្រុមហ៊ុន ផ្ទូយពីច្បាប់ សមត្ថកិច្ចគេអាចស្រាវជ្រាវចាប់ឃាត់ខ្លួន និងចោទពីបទផ្សេងដែលបុគ្គលនោះបានបង្ហោះនៅក្នុងហ្វេសបុក។
ឯកឧត្តម សោម. ស៊ុន បានបញ្ជាក់ថា ក្នុងនាមយើងជាកងកម្លាំង ត្រូវគិតពិចារណា និងមានភាព ទទួលត្រូវខ្ពស់ មិនត្រូវសរសេរ និងនិយាយអ្វីដែលប៉ះពាល់ដល់អង្គភាព ឬរាយការពីអាថកំបាំងពីផ្ទសក្នុងរបស់អង្គភាព និងការវាយប្រហារដល់ថ្នាក់ដឹកនាំជាតិ ព្រមទាំងមានចេតនាធ្វើឲ្យមានការ បែកបាក់ផ្ទៃក្នុងរបស់អង្កភាព ដោយឡែកការជម្រុញឲ្យមានការសិក្សាបណ្តាញព័ត៌មានវិទ្យានេះ គឺចាគោលបំណងឲ្យមានការយល់ដឹង និងរាយការមកអង្គភាពឲ្យមានទាន់ពេលវេលា. ចំណែកការប្រើប្រាស់ដោយគ្មានសីលធម៌ អ្នកប្រើប្រាស់ទាំងអស់ និងត្រូវមានទោសតាច្បាប់។
ដោយ. ផន សុខជាតិ



































