នគរបាល​កំរិត​ស្រាល​សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​ស្វាយដង្គំ​ចុះបង្ក្រាប​ទីតាំង​ល្បែង​ហ្គេម​បាញ់​ត្រី​ឃាត់ខ្លួន​បាន​ប្រុស​ស្រី​១២​នាក់​

0

​ខេត្តសៀមរាប​៖ កម្លាំង​ការិយាល័យ​នគរបាល​កំរិត​ស្រាល​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស​ង្កា​ត់​ស្វាយដង្គំ​និង​អាជ្ញាធរ​មូលដ្ឋាន​ដែល​ដឹកនាំ​ផ្ទាល់​លោក​វរសេនីយទោ ភឹង ចិន្តា​រ៉េត នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​និង​មានWP_20150716_033ការ​ចូលរួម​ពី​លោក សូ ប្លា​តុង អភិបាលក្រុង បានឱ្យ​កម្លាំង​ចុះ​ឆែកឆេរ​ទីតាំង​ល្បែង​ហ្គេម​ខុសច្បាប់​មួយកន្លែង​រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​ចំនួន​១២​នាក់ រួច​យកទៅ​សួរនាំ​នៅ​ការិយាល័យ​នគរបាល​កំរិត​ស្រាល​ទាំងយប់ ចំណែក វត្ថុតាង​ដកហូត​យកទៅ​ទុក​នៅ​សាលាក្រុង​សៀមរាប​ដើម្បី​រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​
​ ​ហេតុ​ការចុះ​បង្ក្រាប​និង​ធ្វើការ​ឆែកឆេរ​ទីតាំង​ហ្គេម​គ្មាន​ច្បាប់​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៥​ស្ថិតនៅក្នុង​បរិវេណ​ផ្សារ​រាត្រី ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​និង​ខេត្តសៀមរាប​។WP_20150716_021
តាម​សម្តី​លោក​វរសេនីយទោ ភឹង ចិន្តា​រ៉េត ប្រធានការិយាល័យ​នគរបាល​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត​បាន​ប្រាប់​អ្នកយក​ព័​ត៍​មាននៅ​ព្រឹក​ថ្ងៃទី​១៦​ខែកក្កដា​នេះ​ថា ដោយយោង​តាម​បទបញ្ជា​របស់លោក សត ណា​ឌី ស្នងការ​នគរបាល​ខេត្ត​និង​មានការ​ចូលរួម​ពី​លោក​អភិបាលក្រុង​សៀមរាប បានឱ្យ​កម្លាំង​ការិយាល័យ​នគរបាល​កំរិត​ស្រាល​ចុះ​សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​សង្កាត់​ស្វាយដង្គំ បង្ក្រាប​ករណី​ហ្គេម​គ្មាន​ច្បាប់​ខាងលើ​។​លោក​បន្តថា ក្រោយពី​ធ្វើការ​ចុះបង្ក្រាប​រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​ចំនួន​១២​នាក់​រួចមក​កម្លាំង​ជំនាញ​បាន​នាំខ្លួន​អ្នក​ទាំងនោះ​យកទៅ​សួរនាំ​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​។​លោក​បញ្ជាក់​បន្ថែមថា អ្នក​ដែល​ឃាត់ខ្លួន​បាន​ចំនួន​១២​នាក់​នោះ​ក្នុងនោះ​មាន​ប្រុស​៦​នាក់​និង​(​ស្រី​៦​នាក់​ក្នុងនោះ​មាន​បុគ្គលិក​សម្រាប់​លក់​កាក់​ឱ្យ​ភ្ញៀវ​ចូលមក​លេង​២​នាក់​មានឈ្មោះ លៀន សុ​ដា ភេទ​ស្រី​អាយុ​២០​ឆ្នាំ​ស្រុកកំណើត​នៅ​ខេត្តកំពត បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ​និង​ម្នាក់ទៀត​ឈ្មោះ ឡាង សារី ភេទ​ស្រី​អាយុ​២៥​ឆ្នាំ​ស្រុកកំណើត​នៅ​ខេ​ត​តាកែវ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ពួកគេ​ទាំង​២​នាក់​ទើប​ចូលមក​បំរើកា​រងារ​មិនទាន់បាន​១​ខែ​នោះទេ​ត្រូវបាន​ឃាត់ខ្លួន​តាម​បញ្ជា​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផងដែរ រីឯ​អ្នកលេង​ត្រូវបាន​ដោះលែង​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​។WP_20150716_014​ចំណែក​វត្ថុតាង​ដែល​ដកហូត​យកទៅ​ទុក​នៅ​សាលាក្រុង​ព្រឹក​ថ្ងៃទី​១៦​ខែកក្កដា​នេះ​រួមមាន​៖​ទូរ​ហ្គេម​បាញ់​ត្រី​ចំនួន​៤,​ទូរ​ហ្គេម​បោះ​បាល់​ចំនួន​២,​ទូរ​ហ្គេម​ចាប់​រង្វាន់​តុ​កក្តា​ចំនួន​៣,​ទូរ​ហ្គេម​តុ​កក្តា​បាញ់​គ្នា​ចំនួន​២,​កាក់​ចំនួន​១៩៤០​ដែល​សមត្ថកិច្ច​បាន​ដកហូត​យកទៅ​ទុក​នៅ​សាលាក្រុង​ដើម្បី​រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​បច្ចុប្បន្ន​ម្ចាស់​ទីតាំង​ត្រូវបាន​គេចខ្លួនបាត់ តែ​ទោះជា​យ៉ាងណា​ក៏​សមត្ថកិច្ច​ជំនាញ​នឹង​តាម​ស្វែងរក​យកមក​ផ្តន្ទាទោស​តាមច្បាប់​ឱ្យ​ខាន​តែ​បាន​។​
​ប្រភពពី​អ្នក​ដែល​បាន​ឈ​នៅមុខ​ទីតាំង​ខាងលើ​បាន​ខ្សឹបប្រាប់​អ្នកយកព័ត៌មាន​ថា អ្នកគ្រប់គ្រង​នៅទីនេះ​មានឈ្មោះ វណ្ណដា តែ​យប់​នេះ​អត់​ឃើញ​គាត់​មក​ទេ ព្រោះ​កន្លែង​នេះ​ពួកគេ​បើក​លេង​ជា​យូ​ឆ្នាំ​ណាស់​មកហើយ ថែមទាំង​ឃើញ​សមត្ថកិច្ច​ចេញចូល​ផង​ញឹកញាប់​ផងដែរ ចុះ​ហេតុ​អី​ក៏​មិន​ចុះ​ចាប់​? បែ​ជា​ចុះ​ចាប់​យប់​ថ្ងៃទី​១៥​ខែកក្កដា​នេះ​ទៅវិញ ដូច្នេះ​មជ្ឈដ្ឋាន​ជុំវិញ​ដាក់​ការសង្ស័យថា ប្រហែល​ពីមុន​មានអីៗ​នឹង​គ្នា​ហើយ​មើលទៅ បានជា​មិន​ចាប់​៕WP_20150716_023 IMG_20150715_212121 IMG_20150715_212050 IMG_20150715_214729​ដោយ ខេង ឧ​ត្ត​ម​
​ ​