ក្រចេះ៖ សមត្ថកិច្ចជំនាញនៃផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ នៅតែបន្តរបើកដៃអោយក្រុមឈ្មួញ ធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណិតយ៉ាងគក្រើក ចេញពីទឹកដីស្រុកព្រែកប្រសព្វ ទៅឆ្លងតាមដរចម្លងកំពង់គរទៅស្រុកឆ្លូង ហើយបន្តរនាំឆ្ពោះទៅស្រុកដំបែរ ខេត្តត្បូងឃ្មុំ ។ប្រភពពីសមត្ថកិច្ចស្រុកព្រែកប្រសព្វ និយាយថា សព្វថ្ងៃនេះ ក្រុមឈ្មួញបានធ្វើសកម្មភាពដឹកជញ្ជូនឈើ ពីគ្រប់ទិសទីពិសេសក្នុងតំបន់ព្រៃឡង់ ដឹកតាមររថយន្តតូចធំ នាំចូលមកតាមផ្លូវលំមួយខ្សែរក្នុងឃុំជ្រោយបន្ទាយ ឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើ ជ្រោយបន្ទាយ សង្កាត់រដ្ឋបាលព្រៃឈើ ព្រែកប្រសព្វ និងផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ អ៊ឹង ស៊ីណាង នាយផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វបានយ៉ាងរលូន ។ប្រភពព័ត៌មាន បាននិយាយថា សព្វថ្ងៃនេះរថយន្តដឹកឈើចេញចូលមានតែក្រុមឈ្មួញជាច្រើន ដែលភាគច្រើនគឺជាសមត្ថកិច្ច ជាក់ស្តែងកាលពីយប់ថ្ងៃទី១៥នេះមានរថយន្តដឹកឈើចំនួន៣គ្រឿង មួយគ្រឿងដឹកចេញពីឃុំជ្រោយបន្ទាយ និង២គ្រឿងទៀតដឹកចេញពីឃុំអាចេន ដែលចំណុចទីតាំងទាំងពីនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងដែលសមត្ថកិច្ចរបស់លោកង ស៊ីណាង នាយផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ ។គួបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥កន្លងទៅ នៅក្នុងកិច្ចប្រជុំជាមួយគណៈបញ្ជារការឯកភាពស្រុកព្រែកព្រសព្វ ក្រោមកាអញ្ជើញចូលរួមពីលោក អៀង ណារម្យ អភិបាលស្រុកព្រែកប្រសព្វ បានដាក់ចេញនូវបទបញ្ជារដោយស្នើរអោយកងកម្លាំងប្រដាប់អាវុធ ពិសេសមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ទប់ស្កាត់អោយបាននូវបទល្មើសទាំងឡាយណាដែលកើតមានឡើង នៅក្នុងទឹកដីស្រុកព្រែកប្រសព្វ ពីព្រោះវាអាចបង្ករអោយផ្លូវនិងស្ពានតូចៗ ប្រឈមនិងការបាក់ស្រុត ។ រយះពេលចាប់ពីខែឧសភារហូតមកដល់ពាក់កណ្តាលខែកក្តដានេះ គេសង្កេតឃើញ បទល្មើសព្រៃឈើតិតតែកើតមានឡើង ដោយមានក្រុមឈ្មួញជាច្រើន ជាសមត្ថកិច្ចជាអ្នករកស៊ី ក្នុងត្រូវបានគេស្គាល់ឈ្មោះ អ៊ី ឈ្មោះ គុន្ឋា និងឈ្មោះថាង ដែលបានធ្វើសកម្មភាពដឹកជញ្ចូនទៅឆ្លងនៅនៅកំពុងចម្លងកំពង់គរ ឆ្លូង ។ទាក់ទិននិងបញ្ហារនេះ ភ្នាក់ងារកម្ពុជាថ្មី បានព្យាយាមទាក់ទងសុំការបំភ្លឺពីលោក ស៊ីណាង នាយផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ កាលពីរសៀលថ្ងៃទី១៦នេះ តែទូរសព្ទ័របស់លោក មិនអាចទំនាក់ទំនងបានឡើយ ។ ប្រជាពលរដ្ឋបានរិះគន់ថា បើអាជ្ញាធរក៍ដូចជាមន្ត្រីជំនាញនៅតែបើកដៃអោយដឹកឈើ ប្រើប្រាស់រថយន្តធំៗបែបនេះផ្លូវលំមួយខ្សែរក្នុងស្រុកព្រែកប្រសព្វនិងស្ពានបាឡេរតូចៗនៅស្រុកឆ្លូងនិងប្រឈមនិងកាខូចខាតជាមិនខាន ។
ពលរដ្ឋម្នាក់សិំមិនបញ្ជេញឈ្មោះ ស្មើអោយអាជ្ញធរ ក៍ដូចជាមន្ទីជំនាញសារណះ ជួយពិនិត្យចំពោះដរចម្លង ខាងលើផង បើបណ្តោយអោយរថយន្តយីឌុបប្រាំភ្លៅដឹកឈើជញ្ជូនយ៉ាងនេះ ផ្លូវតាមមុខផ្ទះនិងរលាយហើយ មិនងាយបានធ្វើឡើងវីញឯណា ។
ម៉េងហ៊ាង ក្រចេះ