​​ការបំផ្លាញ​ព្រៃឈើ​នាំមក​នូវ​គ្រោះធម្មជាតិ​បះ​ពាល់​ជីវភាព​គ្រួសារ​ពលរដ្ឋ​

0

​បន្ទាយមានជ័យ​:ឯកឧត្ដម គោ ស៊ុំ​សារឿ​ត​មានប្រសាសន៍ថា​: ការកាប់បំផ្លាញ​ព្រៃឈើ នាំមក​នូវ​គ្រោះធម្មជាតិ​ផ្សេងៗ​ដូចជា ខ្យល់ព្យុះ ខ្យល់ក​ន្ទា​ក់ ភាពរាំងស្ងួត និង​ទឹកជំនន់ ហើយ​អាចធ្វើអោយ​មានការ​ប៉ះពាល់ ដល់​ហេ​ដ្ឋា​រចនាសម្ព័ន ទ្រព្យ​សម្បា​ត្តិ​សាធារណ​: និង​ទ្រព្យ​សម្បា​ត្តិ​ពលរដ្ឋ​។​លើកឡើង​ដូច្នេះ ក្នុង​ពិធី រ​ក្ខ​ទិវា ៩ កក្ដ​ដា នៅក្នុង​បរិវេន ប្រាសាទបន្ទាយឆ្មារ ស្ថិត​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី ១៦ កក្ដ​ដា ២០១៥​។​unknown (3)
លោក ផ្លែ​ក វ៉ា​រី អភិបាលស្រុក​ថ្មពួក​រាយការណ៍​ថា​: ពីមុន​ផ្ទៃដី​ព្រៃឈើ មាន​ចំនួន​រហូតដល់ ៦៥,៥៤៧​ហិតា​ចែកចេញជា ដី​តំបន់ការពារទេសភាព​បន្ទាយឆ្មារ និង​ដីព្រៃ​សហគមន៍​។​តាមរយ​:​ការផ្តល់​កម្ម​សិទ្ធ​ជូន​ប្រជាពលរដ្ឋ អនុវត្ត​បទបញ្ជា​លេខ​០១ បប ត្រូវ​កាត់​ដី​គម្រប​ព្រៃឈើ​ចំនួន ១៦,៥១១​ហិតា ដី​កាត់​ចេញពី​តំបន់​ទេសភាព​បន្ទាយឆ្មារ​២០,៩២៥.០៥​ហិតា​។ ដីព្រៃ​ដែល​នៅ​សេសសល់ មានការ ទ​ន្រា​ន​ដែល​ធ្វើអោយ ព្រៃ​ថយចុះ​យ៉ាង​គំហក់​។​unknown (2)
លោក ជា ផល្លី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តបន្ទាយមានជ័យ​និយាយថា​ក្នុង​ពិធីបុណ្យ​នេះ​មានកូន​ដើមឈើ គ្រញូង បេង ធ្នង់ និង​ឈើទាល សរុប​ចំនួន ២០០០​ដើម​ដែល​សុទ្ធសឹង​ជា​ប្រភេទ​ឈើប្រណិត​និង​មាន​តំលៃ​ជា​ប្រវត្តិសាស្ត្រ​។​ក្រៅពី​ដើមឈើ​ប្រណិត​ដែល​ត្រូវ​ដាំ​នៅមាន​កូន​ដើមឈើ សរុប​១,០០០០​ដើម​បន្ថែមទៀត​សម្រាប​ចែក​ដល់​ពលរដ្ឋ​យកទៅ​ដាំ​។​
ឯកឧត្ដម គោ ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយ​ថ្លែង អំពាវនាវ​សូម​បញ្ឈប់​នូវ​រាល់​សកម្មភាព​រំលោភ​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ដោយ​ខុសច្បាប់​មក​ការដាំ​និង​ការពារ រក្សា​ព្រៃឈើ ដីព្រៃ​និង​ដាំ​ដើមឈើ​ឡើងវិញ ព្រោះថា​ការ​អស់​ព្រៃឈើ​នាំមក​នូវ​គ្រោះ ធម្មជាតិ​ផ្សេងៗ​៕unknown