ខេត្តពោធិ៍សាត់៖លោក ម៉ៅ ធនិន្ទ អភិបាលនៃគណះអភិបាលខេត្តពោធិ៍សាត់បានបញ្ជារទៅឲ្យអជ្ញាធរជាឃុំបឹងកន្ទួតថាត្រូវរក្សាដីសហគម៏ឲ្យបានចំនួន២៥៦ហិតាសម្រាប់ទុកដោះស្រាយជូនប្រជាពលរដ្ឋមិនត្រូវបន្តឲ្យបាត់បង់ទៀតទេ ទោះជនរំលោភបំពាននោះជានណាក៍ដោយអជ្ញាធម៏ឃុំបឹងកន្ទួតត្រូវរាយការណ៍ទៅស្រុកហើយទូរស័ព្ទផ្ដល់ដំព័ត៍មានឲ្យលោកជាបន្ទាន់ លោកនិងប្រើវិធានកាក្ដៅសម្រាប់ជនទាំងឡាយណាដែលរំលោភបំពានយកដីធ្លីរបស់សហគម៏នេះ។ការដាក់កំហិតបញ្ជារទៅអជ្ញាធម៏ឃុំយា៉ងដាច់ខាតនេះ បន្ទាប់ពីប្រជាជនលើកគ្នាមកសាលាស្រុកក្រគរកាលពីព្រឹកថ្ងៃទី១៦ខែកក្ដដាឆ្នាំ២០១៥ ដោយប្រមាណជាជិត២០០នាក់មកពី០៨ភួមិ ក្នុងឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ខណះដែលលោកអភិបាលខេត្តប្រកាស់ពិធីចូលកាន់តំណែងរបស់លោកអភិបាលស្រុកក្រគរថ្មីរូច ដើម្បីឲ្យជួយអន្តរាគម៏រឿងជនខិលខូចដែលអ្នកធំៗនៅពីក្រោយខ្នងបង្អែកឲ្យជនខឹលខូចទាំងនេះធ្វើសកម្មភាពរៀនដីសហគម៏ដែលរដ្ឋប្រគល់ឲ្យពួកការពារធ្វើជាប្រយោជន៍ខ្លួនឯង។
លោក មៅ៉ ធនិន្ទ បានបញ្ជាក់ទៀតថាក្នុងនាមជាអជ្ញាធម៏ខេត្តនិងគាំទ្រចំពោះប្រជាពលរដ្ឋស្លូតត្រង់ទាំងអស់ជានិច្ច ទោះជនខិលខូចនោះជានណាក៍ដោយឲ្យតែបំផ្លាញសេចក្តីសុខរស់នៅរបស់ជាពលរដ្ឋរំលោភបំពានដីធ្លីឫក៍បទល្មើសផ្សេងៗនាំឲ្យខូចខាតរបស់បងប្អូននិងសម្បត្តិជាតិនោះ លោកមិនលើកលែងឡើយព្រោះនេះជាគោលដៅនយោបាយដ៍សារះសំខាន់របស់សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដែលលោកចង់បានក្នុងការការពារជូនប្រជាពលរដ្ឋ ដោយគ្មានឲ្យជនខឹលខូចទាំងឡាយណាប្រព្រឹត្តខុសតួនាទីដើម្បីជាប្រយោជន៍សេចក្ដីសុខផ្ទាល់ខ្លួនតែម្នាក់ឫមួយគ្រួសារ ទុក្ខឲ្យពលរដ្ឋរាប់រយគ្រួសារវេទនាឡើយ។ ហើយលោកអភិបាលបានក៍បានបន្ថែមទៀតថានៅពេលដែលលោកមេឃុំបឹងកន្ទួតរក្សាបានដីសហគម៏ទាំង256ហិតានេះគ្រប់ចំនួនហើយ លោកជាមួយអជ្ញាធម៏ស្រុក និងពិនិត្យឯកសាគ្រប់គ្រាន់ហើយនិងធ្វើកាគឹតគូឲ្យមានសុក្រតបំផុតនៅអ្វីដែលប្រជាពលរដ្ឋទាំង០៨ភួមិនេះគាត់ស្នើរសុំនិងធ្វើកាដោះស្រាយជូនពួកគាត់។ជាមួយនិងការដាក់បញ្ជារនៅមុខប្រជាពលរដ្ឋទាំង០៨ភួមិខ្លាំងៗនេះធ្វើឲ្យប្រជាពលរដ្ឋទាំងអស់នោះផ្ទុះស្នូទះដៃព្រមៗគ្នាលាន់សូប្រាវត្រេកអយា៉ងខ្លាំងនៃកាពេញចិត្តចំពោះចំណាត់កាលោកអភិបាលខេត្តដែលបញ្ជារលះៗនិងមឺងមា៉ត់ជាមួយអជ្ញាធរឃុំ ដោយពួកគាត់និយាយថា ពួកយើងជាប្រជាពលរដ្ឋទាំង០៨ភួមិនេះសួមថ្លែងអំណគុណឥតឧបមា៉ និងសួមសំដែងនៃកាគាំទ្រដល់លោកអភិបាលខេត្តគ្រប់ពេល ។ ដោយមុនពេលនឹងបំបែកជួរវិលត្រឡប់ទៅផ្ទះរៀងខ្លួនវិញ ជាមួយនិងស្នាមញញឹមសើចក្អាកក្អាយផងនោះ លោក មៅ៉ ធនិន្ទ អភិបាលខេត្តជាមួយក្រុមការងារនិងអជ្ញាធរស្រុកបានផ្ដល់សារ៉ុងជូនស្រីៗមកពី០៨ភួមិគ្រប់គ្នា ជាមួយនិងភាពស្និតស្នាលសរវាងអជ្ញាធរនិងប្រជាពលរដ្ឋកាន់តែជិតសិ្នតថែមទៀត។
សួមបញ្ជាក់ថា
ដីសហគម៏នេះត្រូូវបានអជ្ញាធរខេត្តស្រុកឃុំភួមិផ្ដល់ឲ្យជាសហគម៏សម្បត្តិរូមជួយការពារគ្រប់គ្រងទាំងអស់គ្នារហូតដល់ទៅជាង៣០០ហិតាឯងណោះសម្រាប់ពលរដ្ឋ០៨ភួមិក្នុងឃុំបឹងកន្ទួតនេះតាំងពីឆ្នាំ២០០៤ម្លេះដើម្បីទុកដោះស្រាយជូនពលរដ្ឋណាខ្វះខាតដែលបែកគ្រួសារគ្មានដីធ្លីនៅនិងគេ តែត្រូវជនមានអំណាចយកអស់មួយចំនួនហើយសល់តែដីសហគម៏តែ២៥៦ហិតានេះត្រូវជនមានអំណាចមកឈួសឆាយទន្ទ្រានយកទៀត ក៍កើតក្ដៅក្រហាយដល់ពលរដ្ឋទាំង០៨ភួមិនោះលើកគ្នាមកតវាតែម្ដង៕